ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

សមត្ថកិច្ច​នគរបាល​ខេត្ត​បាត់ដំបង រួមគ្នា​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ខេត្តពោធិសាត់​បង្ក្រាប​ករណី​លួច​កាច់​សោ​r​យក​ម៉ូតូ ឃាត់ខ្លួន​មុខសញ្ញា​ចំនួន​០២​នាក់​

សមត្ថកិច្ច​នគរបាល​ខេត្ត​បាត់ដំបង រួមគ្នា​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ខេត្តពោធិសាត់​បង្ក្រាប​ករណី​លួច​កាច់​សោ​r​យក​ម៉ូតូ ឃាត់ខ្លួន​មុខសញ្ញា​ចំនួន​០២​នាក់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បាត់ដំបង ៖ កាលពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​១០​និង​០០​នាទី នៅ​ចំណុច​វាលស្រែ ស្ថិតក្នុង​ភូមិ​អណ្តូង​ត្រាច ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្ត​បាត់ដំបង អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង រួម​នឹង​យោបល់​លោក​វរសេនីយ៍ឯក លឹម ពុទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទ័ណ្ឌ លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ​និង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ វ៉ាន់ តារា ជា​នាយរង​ការិយាល័យ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ដែល​មាន​លោក​វរសេនីយ៍ឯក ស៊ុន សុវណ្ណ ជា​អធិការ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​កាច់​សោ​យក​ម៉ូតូ​) ចំនួន​០១​ករណី និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ ០១ នាក់ ឈ្មោះ លី សុខ​ឡេង (​ហៅ​ពៅ​ផល្លា​ហៅ​ម៉ាប់​) ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ (​ជា​អ្នក​ធ្វើ​សកម្មភាព​) មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ដើម្បី​ធ្វើ​ការសាកសួរ​ស្រាវជ្រាវ ។​

​សូម​ជម្រាប​ជូន​ថា មូលហេតុ​ដែល​ឈាន​ដល់​ការឃាត់ខ្លួន​នេះ គឺ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ នៅ​ចំណុច​វាលស្រែ ស្ថិតក្នុង​ភូមិ​អណ្តូង​ត្រាច ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្ត​បាត់ដំបង ជនសង្ស័យ​ខាងលើ រួម​នឹង​បក្សពួក​បាន​ធ្វើ​សកម្មភាព​កាច់​សោរ​យក​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០២១​លេខ​តួ​-​ម៉ាស៊ីន​៥៩០៨៥០៩​ពាក់​ស្លាក​លេខ​បាត់ដំបង​1AM-8879​ដែល​ជា​របស់​ជនរងគ្រោះ​ឈ្មោះ​វ៉ាត់​មុំ​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​អណ្តូង​ត្រាច​ឃុំ​កំពង់ព្រះ​ស្រុក​សង្កែ​ខេត្ត​បាត់ដំបង ។ ផ្តើម​ពី​សកម្មភាព​នេះ​នឹង​ទទួលបាន​នូវ​ព័ត៌មាន​ពី​ជនរងគ្រោះ ទើប​សមត្ថកិច្ច​ឈាន​ទៅដល់​ការបង្ក្រាប​និង​ឃាត់ខ្លួន​បាន​មុខសញ្ញា​ម្នាក់​រីឯ​បក្សពួក​ផ្សេងទៀត​បាន​រត់គេចខ្លួន ។​

​ឆ្លង​តាមរយៈ​ការស្រាវជ្រាវ​ពី​ជនសង្ស័យ​រូបនេះ និង​ដោយ​បាន​ការសម្របសម្រួល លើ​នីតិវិធី​ពី​ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​១៥​និង​១២​នាទី នៅ​ចំណុច​ភូមិរ​ហាល​ទិល ឃុំ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ ខេត្ត​ពោធិ៍សាត់ សមត្ថកិច្ច​នគរបាល​ខេត្ត​បាត់ដំបង​បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​តា​លោ​សែន​ជ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិសាត់ ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ អ៊ុល ហៃ ជា​អធិការ​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​០១​នាក់​ទៀត ឈ្មោះ ប៉ាល់ ស៊ី​នឿន (​ហៅ​គឿត​ព្រីង​ហៅ​ស្វិត​) ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពុក​ឆ្មា ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង (​ជា​អ្នកសមគំនិត​) ជាមួយ​ជនសង្ស័យ​ខាងលើ​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​។​

-*​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ដកហូត​វត្ថុតាង​រួមមាន​៖
-​រថយន្ត​០១​គ្រឿង​ម៉ាក​TOYOTALandCruiser​ពណ៌​ស​ស៊េរី​ឆ្នាំ​២០០៩​ពាក់​ស្លាក​លេខ​ភ្នំពេញ​2BA-8668
-​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៧​បិត​តែម​ស៊េរី​ឆ្នាំ​២០២០​លេខ​តួ​-​ម៉ាស៊ីន​៩៧៦០១០២​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FO-1911(​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​)
-​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៨​បិត​តែម​ស៊េរី​ឆ្នាំ​២០២១​ពាក់​ស្លាក​លេខ​កំពត​1M-5905​មួយគ្រឿង​
-​ដង្កាប់​មាន​ដង​ពណ៌​លឿង​ចំនួន​០១
-​កូនសោរ​សម្រាប់​ដោះ​គ្រឿង​ម៉ូតូ​ចំនួន​០២
-​តួ​ណឺវី​សមានដង​ពណ៌​ខ្មៅ​ចំនួន​០១​ដេ​ី​ម​
-​កូនសោរ​មាន​រាង​អក្ស​រអិល​(L)០១​ដេ​ី​ម​
-​ដែក​ពណ៌​សមាន​រាង​៦​ជ្រុង​សំលៀង​មុខ​រាង​សំប៉ែត​ចុង​ស្រួច​សម្រាប់​កាច់​សោរ​ម៉ូតូ​មាន​ប្រវែង​៨០​សង់ទីម៉ែត្រ​ចំនួន​០៣
-​ទូរស័ព្ទដៃ​សេរី​ចាស់​០១​គ្រឿង​
-​ស្រោមដៃ​ចំនួន​០១​គូរ​
-​កន្ត្រក​ម៉ូតូ​ចំនួន​០៣

​បច្ចុប្បន្ន ការិយាល័យ​ជំនាញ​កំពុង​ធ្វើកា​រកសា​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានជាតិ