ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុង​ករណី​លួច​យក​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​អនុវត្ត​តាម​ច្បាប់​

នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុង​ករណី​លួច​យក​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​អនុវត្ត​តាម​ច្បាប់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បាត់ដំបង ៖ កាលពី​ថ្ងៃ​ពុធ ១១ កើត ខែ​មិគសិរ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​២០​និង​៤០​នាទី នៅ​ចំណុច​ភូមិ​ពុកឆ្មា ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្ដមសេនីយ៍ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង រួម​នឹង​យោបល់​លោក​វរសេនីយ៍ឯក លឹម ពុទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​ដោយ​មាន​ការសម្របសម្រួល​លើ​នីតិវិធី​ពី​ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ផង​នោះ លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប រួម​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី លួច​យក​រថយន្ត​០១​ករណី និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​ចំនួន ០១ នាក់ មកកាន់​ស្នងការដ្ឋាន ដើម្បី​សាកសួរ​ស្រាវជ្រាវ​ដែល​ជន​ជនសង្ស័យ​នោះ ឈ្មោះ អឿន សារិត ភេទ​ប្រុស​អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ដំរី ឃុំ​ព្រៃតូច ស្រុក​សង្កែ ខេត្ត​បាត់ដំបង ។​

​វត្ថុតាង​ដកហូត រួម មាន ៖
– រថយន្ត​ធុន​ធំ ០១​គ្រឿង ម៉ាក Hyundai ធុន ធំ ពណ៌​ស​-​លឿង ស៊េរី​ឆ្នាំ​២០០២ ពាក់​ស្លាក​លេខ ភ្នំពេញ 3F-1578 ។​

​សូម​ជម្រាប​ជូន​ថា នៅ ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២ ១ វេលា​ម៉ោង ០៦ និង ៤០​នាទី នៅ ចំណុច ភូមិ​ព្រៃ​ដំរី ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង ជនសង្ស័យ ខាងលើ បាន ធ្វើ​សកម្មភាព ឡើង​បើក​រថយន្ត​ខាងលេ​ី​ក្នុងខណៈ​ជនរងគ្រោះ ឈ្មោះ ទូច ដា​រ៉ា ភេទ​ប្រុស​អាយុ ២៩ ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ពោ​ធ៍​ស្វាយមីង ឃុំ​អំពិល​តា​ពក ស្រុក​អូររាំងឪ ខេត្ត​កំពង់ចាម មក​ឈប់​ដឹកស្រូវ​នៅ​ទីនោះ​។

​ក្រោយ​កើតហេតុ​ជនរងគ្រោះ​បាន​រាយការណ៍​មក​សមត្ថកិច្ច​នគរបាល ហើយ​ឆ្លង តាមរយៈ​សេចក្តីរាយការណ៍​នេះ​សមត្ថកិច្ច​កំណត់​មុខ សញ្ញា​និង​ឈាន​ដល់​ការឃាត់ខ្លួន​តែម្តង​។

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ខាងលើ បាន​សារភាព​ថា​ខ្លួន​ពិតជា​បាន​លួច​យក​រថយន្ត​ខាងលេ​ី​មែន ដោយសារ​ឃើញ​សោ​រថយន្ត​នៅ​ទី នោះ ស្រាប់ ប៉ុន្តែ​ក្រៅពីនោះ ចម្លើយ​របស់​ជនសង្ស័យ​ហាក់​មិន​ច្បាស់លាស់​សោះ​អំពី​គោលបំណង​នៃ​ការធ្វើ​សកម្មភាព​នេះ ហើយ​ពេល​សមត្ថកិច្ច​ធ្វើ​តេស្ស​រក​សារធាតុ​ញៀន ឃើញ​រូបគាត់​មាន​(​វិជ្ជមាន​)​សារធាតុ​ញៀន​នៅក្នុង​ខ្លួន​ផង ។​

​ទោះជា​យ៉ាងនេះក្តី បច្ចុប្បន្ន​ការិយាល័យ​ជំនាញ បានប្រគល់​រថយន្ត ០១​គ្រឿង​ខាងលើ ជូន​ទៅ​ជនរងគ្រោះ​វិញ រីឯ​ជនសង្ស័យ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានជាតិ