ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោក​ឧត្តមសេនីយ៍ឯក រត្ន័ ស្រ៊ាង ប្រគល់​ថវិកា​មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ ជាង​៤៤​លាន​រៀល ជូន​គ្រួសារ​សព​សមាជិក​មន្ត្រី អាវុធហត្ថ​រាជធានី​ភ្នំពេញ​!

លោក​ឧត្តមសេនីយ៍ឯក រត្ន័ ស្រ៊ាង ប្រគល់​ថវិកា​មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ ជាង​៤៤​លាន​រៀល ជូន​គ្រួសារ​សព​សមាជិក​មន្ត្រី អាវុធហត្ថ​រាជធានី​ភ្នំពេញ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ​៖ ​នា​រសៀល​ថ្ងៃ អង្គារ ១០​កើត ខែ​មិគសិរ ឆ្នាំ​ឆ្លូវ ត្រី​សក័ ពុទ្ធ​សករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២១ ​នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តំណាង​លោក​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចាត់​ឲ្យ​ក្រុមការងារ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រគល់​ថវិកា​មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ ចំនួន ៤៤.៦៧៧.៥០០​រៀល ជូន​ដល់ គ្រួសារ​សព​លោក​វរសេនីយ៍ត្រី គង់ ស៊ី​ណាត នាយការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ឧក្រិដ្ឋ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។

ថវិកា​ទាំងអស់​នេះ​គឺ​បានមកពី​ការបរិច្ចាគ​ដោយ​ស្ម័គ្រចិត្ត ប្រកបដោយ​ទឹកចិត្ត​សប្បុរសធម៌ របស់ លោកនាយ​ឧត្តមសេនីយ៍ លោក លោកស្រី ដែល​ជា​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ទូទាំង​ប្រទេស ក្នុង​ការចូលរួម​ចែករំលែក​ទុក្ខលំបាក​គ្នា​ទៅវិញទៅមក​។​
​ព្រម​ជាមួយ​គ្នា​នោះ ក្រុមការងារ បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា ជូន​ចំពោះ​ក្រុមគ្រួសារ​សព​ផងដែរ​។​

តំណាង​គ្រួសារ​សព​ក៏​បាន​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ទឹកចិត្ត និង​ការលះបង់ របស់ លោកនាយ​ឧត្តមសេនីយ៍ អគ្គមេបញ្ជាការ​រង មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ព្រមទាំង​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ទូទាំង​ប្រទេស និង​បាន​បួងសួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធ ក្នុង​លោក តាម​ជួយ​បីបាច់​ថែរក្សា ប្រោស​ព្រំ​ប្រសិទ្ធិ​ពរ​ជ័យ ជូន​ដល់ លោកនាយ​ឧត្តមសេនីយ៍ លោក លោកស្រី នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ សូម​ជួប​ប្រទះ​តែ​សេចក្តីសុខ សេចក្តីចម្រើន ព្រម​ជាមួយ​ពុទ្ធពរ ទាំង ៥​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ