ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

មហាជនដាក់ការសង្ស័យថា លោក តុង ហ៊ុយ ថៅកែ​អេ​ស្កា ឃុបឃិត​គ្នា ជាមួយ​លោក ក្តោប រ៉​ន កាយ​ត្រពាំង ហែ​ផ្កា យក​អាចម៌ដី​ទៅ​លក់ ខុស​ពី​ច្បាប់​អនុញាត

មហាជនដាក់ការសង្ស័យថា លោក តុង ហ៊ុយ ថៅកែ​អេ​ស្កា ឃុបឃិត​គ្នា ជាមួយ​លោក ក្តោប រ៉​ន កាយ​ត្រពាំង ហែ​ផ្កា យក​អាចម៌ដី​ទៅ​លក់ ខុស​ពី​ច្បាប់​អនុញាត
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តសៀមរាប ៖ យើង​ដឹង​ហើយ​ថា ត្រពាំង ហែ​ផ្កា គឺជា​ត្រពាំង បុរាណ ក​ឋាន មួយ​ដែល ត្រូវបាន​គ្រប់គ្រង ដោយ​អាជ្ញាធរ ជាតិ​អប្សរា ដោយបាន មើលឃើញ ពី​សក្តានុពល ផ្នែក​វិស័យ​ទេសចរណ៍ ទៅ​ថ្ងៃ អ​នា​គត់ នៃ ត្រពាំង​បុរាណ មួយ​នេះ ត្រូវបាន លោក ក្អោប រ៉​ន ចៅសង្កាត់​ជ្រាវ ស្នើសុំ​ទៅ អាជ្ញាធរ​អប្សរា ដើម្បី ជីក​ស្ដារ រៀបចំ​កែ លម្អ សោភ័ណ្ឌភាព​ជុំវិញ ត្រពាំង ហែ​ផ្កា សម្រាប់ បម្រើ ឱ្យ​វិស័យ​ទេសចរណ៍ ក៏​ដូច ជា​ប្រយោជន៍​ទុក​ជូន ទៅដល់ បងប្អូន កូនចៅ ជំនាន់ ក្រោយៗ ហើយ​ត្រូវបាន ប្រគល់​ទៅ ឲ្យ​ក្រុម ថៅកែ ជីកដី ដែល​គេ​ស្គាល់ ថា ឈ្មោះ តុង ហ៊ុយ ជា​អ្នក ម៉ៅការ ជីក​ស្ដារ​ដី ត្រពាំង ហែ​ផ្កា ។ បើ​យោង តាម​ប្រភព បានឲ្យដឹងថា អាជ្ញាធរ ជាតិ អប្សរា គឺ​ពិតជា បាន​ចេញ​លិខិត អនុញាត ឲ្យ​លោក ក្តោប រ៉​ន ចៅសង្កាត់​ជ្រាវ ស្តារ​ត្រពាំង ហែ​ផ្កា ពិតប្រាកដ​មែន ហើយ សំរាប់​អាចម៌ ដី គឺ ត្រូវ​យក​ទៅ​សំរាប់ ប្រើប្រាស់ ជួសជុល និង ពង្រឹង​ទំនប់ ជុំវិញ​តាម​ទំ​ហ៊ុំ​ទទឹង​៥០​ម៉ែត្រ និង​លើក ទំនប់ កម្ពស់​ឲ្យ បាន ២​ម៉ែត្រ ហើយ​អាចម៌ ដី ដែល​នៅ សេសសល់ អាច​យក​ទៅ​បំរើ​ផលប្រយោជន៍ សហគមន៍ ។ តែ​បែរជា គេ​សង្កេត ឃើញ ក្រុមហ៊ុន​របស់ លោក តុង ហ៊ុយ បែរជា កាយ​យក​អាចម៌ដី​ទៅ លក់ បំរើ​ផលប្រយោជន៍ ឯកជន និង បំរើ​ផលប្រយោជន៍ បក្សពួក​ទៅវិញ ។ ដែល​សកម្ម នេះ​សបញ្ជាក់ ឲ្យឃើញថា កំពុង អនុវត្ដ​ផ្ទុយ ពី​ច្បាប់ របស់​ស្ថាប័ន និង អាជ្ញាធរ ពាក់ព័ន្ធ ទៅវិញ ។​

​ហើយ​ម្យ៉ាងវិញទៀត បើ​យោង​តាម​សេចក្តីរាយការណ៍ បានឲ្យដឹងថា សព្វថ្ងៃនេះ រាល់​ការដឹកជញ្ជូន​ដី​យកទៅលក់​នៅ​ទីកន្លែង​ផ្សេងៗ ក្នុង​ក្រុង​សៀមរាប របស់​លោក​ថៅកែ​វ័យក្មេង​ឈ្មោះ តុង ហ៊ុយ មិនបាន​ធ្វើ​តាម​បទដ្ឋាន​បច្ចេកទេស និង ការណែនាំ​របស់​អាជ្ញាធ​រ​មន្ទីរ​ពាក់ព័ន្ធ​នោះ​ទេ គឺ​ក្រុម​ពួកគាត់​មាន​រថយន្ត​រាប់​សិប​គ្រឿង​ដឹក​ជញ្ជូន​ដី​យក​ទៅ​លក់​តាម​ទីកន្លែង​ផ្សេងៗ​ហើយ​ពុំ​បាន​គ្រប​បិទ​បាំង​អ្វី​ឡើយ​។ ដែល​ជា​ហេតុ​ធ្វើឲ្យ​មាន​ការ​ជ្រុះដី រប៉ាត់រប៉ាយ​ធ្លាក់​លើ​ដងផ្លូវ បង្ក​ឲ្យមាន​ការហុយ ហ្នឹង​ប៉ះពាល់​ទៅ​ដល់​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ រស់​នៅ​អម​សងខាង​ផ្លូវ​ទាំង​ផ្លូវ​ក្រហម ក៏​ដូចជា​ផ្លូវ ក្រាល​កៅស៊ូ​។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​អម​សងខាង​ដងផ្លូវ​ក្នុងភូមិ បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​ខេត្ត​សៀមរាប លោក​មាន​ការមិនសប្បាយចិត្ត​ចំពោះ ក្រុម​ឡាន​ដឹក​ដី​កំពុង​ធ្វើចរាចរ​យ៉ាង​គគ្រឹកគគ្រេង​នេះ​ថា សកម្មភាព​ក្រុម​អ្នក​ដឹកជញ្ជូន​ដី​លក់រ​បស់​ថៅកែ​វ័យក្មេង​ឈ្មោះ តុង ហ៊ុយ ដែល​ដឹក​ចេញពី​ត្រពាំង ហែ​ផ្កា ដោយ​បងប្អូន​ប្រជាពលរដ្ឋ​លើកឡើងថា​ឡាន​ដឹក​ដី​ក្នុង​មួយ​ថ្ងៃ​មួយ​ថ្ងៃ​រាប់រយ​គ្រឿង ហើយ​អាចម៍ដី​ពេញៗ​ហួស​ទ្រុង​ឡាន ហើយក៏​មិន​ឃើញ​មានការ​គ្រប​បិទបាំង​ដី​នៅ​ក្នុង​ឡាន​នោះទេ ដែល​ជា​ហេតុ​ធ្វើឲ្យ​ដី​ជ្រុះ​មក​លើ​ផ្លូវ​ក្រាល​កៅស៊ូ​រប៉ាត់រប៉ាយ​ហុយ​ទ្រលោម​ពិបាក​ក្នុង​ការរស់នៅ​និង​ធ្វើ​ដំណើរ​។ ការ​ជ្រោះ​ដី​រប៉ាត់រប៉ាយ​មកលើ​ដងផ្លូវ វា​គឺជា​រឿង​មធ្យម តែ​ដល់​អា​រឿង​ងំ នោះ​គឺ​ឡាន​ដឹក​ដី​បើកបរ​ក្នុង​ល្បឿន​លឿនៗ​ណាស់ ដែល​ធ្វើឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​មាន​ការព្រួយបារម្ភ​ពី​សុវត្ថិភាព​ចរាចរណ៍​ចំពោះ​បងប្អូន​កូនចៅ​និង​ជាពិសេស​កូនតូច​របស់​ពួកគាត់​។​

​ជុំវិញ​បញ្ហា មហាជន​រិះគន់ ដូចខាងលើ នៅ​រសៀល ថ្ងៃទី ១៣ ខែ​ធ្នូ ឆ្នាំ​២០២១ នេះ លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ អប្សរា ខេត្តសៀមរាប បាន​ប្រាប់​សារព័ត៌មាន ឲ្យដឹងថា លោក ក្តោប រ៉​ន ចៅសង្កាត់​ជ្រាវ ពិតជា បានស្នើ​ស្តា​ត្រពាំង ហែ​ផ្កា និង បាន​ចេញ​លិខិតអនុញ្ញាត​ឲ្យ​ស្តារ​ពិតប្រាកដ​មែន ។ លោក បន្តថា ចំពោះ​ការស្តា យក​អាចម៌ដី​ទៅ​លក់​នោះ គឺ​លោក មិន​បានដឹង​ទេ ព្រោះ​ការងារ​នេះ​បាន​ប្រគល់​ទៅ​សាលាក្រុង​ជា​អ្នករៀបចំ និង បាន​ចេញ​ការណែនាំ ជូន​សាលាក្រុង ហើយ ចឹង​សួរ​ទៅ​សាលាក្រុង​ទើប​ដឹង​ច្បាស់​ថា អាចម៌ដី​ដែល​ស្តា នោះ​យក​ទៅ ប្រើប្រាស់ យ៉ាង​មិច​ខ្លះ ។ ដោយឡែក លោក នួន ពុទ្ធា​រ៉ា អភិបាលក្រុង សៀមរាប សារព័ត៌មាន យើង មិនអាច​សុំ ការបំភ្លឺ​បាន​ទេ ដោយសារ ខ​ល​ចូល ជាច្រើន​ដង តែ​មិន​មាន​អ្នក​ទទួល​ទូរស័ព្ទ​។

​រីឯ​លោក ក្តោប រ៉​ន ចៅសង្កាត់ ជ្រាវ ប្រាប់ថា ការស្តា​ត្រពាំង ហែ​ផ្កា នេះ គឺ លោក​មិន​ទាន់ បាន​យក​អា​ចម៌ដី លើក​ជា​ទំនប់ នៅឡើយ​នោះទេ គឺ កាយ​យកទៅលក់ មួយចំនួន សិន ដើម្បី យកលុយ ដោះស្រាយ ថ្លៃ​គ្រឿងចក្រ​។​

​ដោយឡែក លោក តុង ហ៊ុយ ម្ចាស់​អេស្ការ ដែល​ស្តារ​ត្រពាំង ហែ​ផ្កា សារព័ត៌មាន យើង ក៏​មិន​ទាន់​ទទួល ការបំភ្លឺ​ដូចគ្នា ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ ទំនាក់ទំនង ។ ដូច្នេះ​អង្គភាព យើង​រីករាយ​ទទួល​ការបំភ្លឺ​រៀង​រាល់​ម៉ោង ធ្វើការ ៕

Filed in: ព័ត៌មានជាតិ