ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​សម្តេច​ពិជ័យ​សេនា អញ្ជើញ​ចុះ​ពិនិត្យ​ផ្លូវ​ស្ថាបនា​ដោយ​កងវិស្វកម្ម​ស្ពាន​ថ្នល់ លេខ​១៧៨ ក្នុង​ដំណើរ​ចុះ​បំពេញបេសកកម្ម​នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ​ខេត្តសៀមរាប​

​សម្តេច​ពិជ័យ​សេនា អញ្ជើញ​ចុះ​ពិនិត្យ​ផ្លូវ​ស្ថាបនា​ដោយ​កងវិស្វកម្ម​ស្ពាន​ថ្នល់ លេខ​១៧៨ ក្នុង​ដំណើរ​ចុះ​បំពេញបេសកកម្ម​នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ​ខេត្តសៀមរាប​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​សៀមរាប​) :​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន ៣៨​ខ្សែ នៅ​ក្រុង​សៀមរាប បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ពី​វឌ្ឍនភាព​ផ្លូវ​ដែល​ក្រុម​កងវិស្វកម្ម​ស្ពាន ថ្នល់​លេខ​១៧៨ នៃ​ក្រសួង​ការពារជាតិ ស្ថាបនា​លើ​គម្រោង​ផ្លូវ ៣៨​ខ្សែ ក្នុង​ក្រុង​សៀមរាប ចំនួន ១៣​ខ្សែ អមដំណើរ​ដោយ ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក សឿន រឿ​ត ទីប្រឹក្សា​សម្តេច​ពិជ័យ​សេនា និង ជា​នាយករង នាយកដ្ឋាន​វិស្វកម្ម​ក្រសួងការពារជាតិ និង អស់លោក​ជា​មន្ត្រី​បច្ចេកទេស​ស្ពាន​ថ្នល់ អន្តរក្រសួង​ចូលរួម ដែល​មក​ដល់​ពេល​នេះ​ស្ថាបនា​បាន​សម្រេច​បាន ៩២,៧២%​ហើយ កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០២១​។​

​តាម​ការបញ្ជាក់​របស់ ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក សឿន រឿ​ត ទីប្រឹក្សា​សម្តេច​ពិជ័យ​សេនា និង ជា​នាយករង នាយកដ្ឋាន​វិស្វកម្ម​ក្រសួងការពារជាតិ បានឲ្យដឹងថា ចាប់​ពី​ដំណើរការ​ស្ថាបនា​ផ្លូវ​ទាំង ៣៨​ខ្សែ ក្នុង​ក្រុង​សៀមរាប កងវិស្វកម្ម​លេខ​១៧៨ ទទួល​ស្ថាបនា​ផ្លូវ​ចំនួន ១៣​ខ្សែ មាន​ប្រវែង​សរុប ២៦​ពាន់​៥៣១​ម៉ែត្រ ដោយ​មាន​កម្លាំង​ពលកម្ម ចំនួន ៦១៣​នាក់ ប្រើប្រាស់​គ្រឿងចក្រ រថយន្ត និង ឧបករណ៍ ចំនួន ១២៦​គ្រឿង មកដល់ពេលនេះ​លទ្ធផល​សម្រេច​បាន ៩២,៧២% ទាំង​ការ​ដាក់​ត​ភ្ជាប់​លូ​ទឹកភ្លៀង និង ទឹក​កខ្វក់ ព្រមទាំង​ការចាក់​ផ្លូវ​បេតុង និង ចាក់​អ៊ុត​កៅស៊ូ (AC) នឹង​ធ្វើឲ្យ​បាន​រួចរាល់​ទៅ​តាម​គម្រោង​ផែនការ​បាន​កំណត់ ។

​ឯកឧត្តម​បាន​បន្តទៀតថា ពេលនេះ​ក្រុមការងារ​កងវិស្វកម្ម បាន​កំពុង​ធ្វើ​ការសម្អាត​តាម​ដងផ្លូវ និង បំពេញ​បន្ថែម​លើ​ការងារ​ដែល​នៅ​សេសសល់ ព្រមទាំង​បាន​ធ្វើការ​គូស​គំនូស ចរាចរណ៍​នៅតាម​ទ្រូងផ្លូវ​ផងដែរ ។​

​ក្នុង​ការចុះពិនិត្យ​នោះដែរ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព នៃ​កិច្ចដំណើរការ​ការដ្ឋាន​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៨​ខ្សែ នៅ​ក្រុង​ទេសចរណ៍​សៀមរាប ដែល​កំពុង​ឆ្ពោះទៅរក​ការអភិវឌ្ឍ​ជា​ទីក្រុង​ទំនើប​-​ឆ្លាត​វ៉ៃ​នា​ថ្ងៃ​អនាគត ដែល​ជា​ចក្ខុវិស័យ​វែងឆ្ងាយ​នៃ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។ សម្តេច​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចដំណើរការ​របស់​កា​រដ្ឋា​ន​ទាំងអស់ ក្នុង​ប្រតិបត្តិ​ការណ៍​របស់​ខ្លួន ប្រកប​ដោយ​ភាពរលូន​ទទួលខុសត្រូវ​ខ្ពស់ ដោយ​អនុវត្ត​តាម​លក្ខណៈ​បច្ចេកទេស សៀវភៅ​បន្ទុក​ត្រឹមត្រូវ ដែល​អាច​នឹង​រំពឹងទុក​ថា នឹង​មាន​គុណភាព​រឹងមាំ អាច​ប្រើប្រាស់​ជាប់​បាន​យូរអង្វែង និង បញ្ចប់​តាម​ផែនការ ដែល​បាន​គ្រោងទុក​។
​សម្តេច​ពិជ័យ​សេនា​ក៏បាន​លើក​ផង​ដែរ​ថា ដើម្បី​តម្រូវឲ្យ​មាន​ការគោរ​ព​តាម​បទដ្ឋាន​បច្ចេកទេស​ស្តង់ដា​តែមួយ ចៀសវាង​ការសាងសង់​រួច​ត្រូវ​គាស់កកាយ​ជួសជុល​ឡើងវិញ ដែល​នាំ​ឲ្យ​ខាតបង់​ថវិកា និង ពេលវេលា និង ត្រូវ​ឲ្យ​ក្រុម​ការងារ​បច្ចេកទេ​ស​នៃកង​វិស្វកម្ម ចុះ​ធ្វើការ​ត្រួតពិនិត្យ​ឡើងវិញ រាល់​ការ​ក្រាល​ម៉ា​ត​នៅ​តាម​ចិញ្ចើមផ្លូវ ដែល​មាន​ការខ្វះចន្លោះ​បច្ចេកទេស ព្រមទាំង​ធ្វើ ការសម្អាត ឲ្យបាន​មុន​ពេល​ការ​បើកសម្ពោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា​ពេលខាងមុខ​នេះ​។
​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏​បាន​ធ្វើ​ការកោតសរសើ​រ​ផងដែរ ចំពោះ​កងកម្លាំង​វិស្វកម្ម​ទាំងអស់ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការស្ថាបនា​ផ្លូវ​ទៅតាម​បទដ្ឋាន​បច្ចេកទេស​សាងសង់​និង​ស្តង់ដា ដែល​ជាក្តី​ស្រមៃ​របស់​ប្រជាពលរដ្ឋ​ខេត្តសៀមរាប ដែល​ទន្ទឹង​រងចាំ​ជា​យូរ​មក​ហើយ​។​

​សម្តេច​ក៏​បាន​ណែនាំ​មួយចំនួន ដល់​បងប្អូន​មាន​លំនៅដ្ឋាន​អម​នៅ​សង្ខាង​ផ្លូវ​ទាំង ៣៨​ខ្សែ ត្រូវ​ចូលរួម​ថែរក្សា សម្អាត​នៅតាម​មុខ​ផ្ទះ​របស់​ខ្លួន និង កុំ​ធ្វើឲ្យ​បាត់បង់ សោ​ភណ្ឌ​ភាព ដែល​ប្រមុខ​រាជ​រាជរដ្ឋាភិបាល បាន​ចំណាយ​ថវិកា​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ដើម្បី​ប្រែក្លាយ​ទីក្រុង​សៀមរាប​យើង ទៅ​ជា​ទីក្រុង​ទំនើប ជា​តំបន់​ស្នូល​នៃ​ប៉ូល​អភិវឌ្ឍ​ជាតិ ជា​គោលដៅ​ទេសចរណ៍​វប្បធម៌ ប្រវត្តិសាស្ត្រ និង ធម្មជាតិ​លើកកម្ពស់​សោភ័ណភាព​ក្រុង ឲ្យ​ស័ក្កិសម​ជា​ទីក្រុង​ទេសចរណ៍​ប្រវត្តិ​សាស្ត្រ​។​

​ក្រោយពេល​ការស្ថាបនា​ផ្លូវ​ទាំង ៣៨​ខ្សែ​រួចរាល់ ក្រុង​សៀមរាប នឹង​លើក​កម្ពស់​សោភ័ណភាព​បន្ថែមទៀត ស័ក្កិសម​ជា​ទីក្រុង​ទេសចរណ៍​វប្បធ​ម៌​ប្រវត្តិសាស្ដ្រ អភិវឌ្ឍ​ជា​ទីក្រុង​ឆ្លាត​វ៉ៃ នាពេល​អនាគត ក្នុង​ការទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​ចាក់​វ៉ាក់សាំង​ពេញ លេញ​ចូល​មក​ទស្សនា​កម្សាន្ត ដើម្បី​ជួយ​ជម្រុញ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​ផងដែរ ។ សម្តេច​ក៏​បាន​ធ្វើ​ការណែនាំ នឹង​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ទោះបី​បាន​យើង​ទទួល​ការចាក់​វ៉ា​ក់ សាំង​កូវី​ដ​១៩ ក៏ពិតមែន តែ​ត្រូវ​បន្ត​គោរព​ប្រតិបត្តិ​ឲ្យបាន​ខ្ជាប់ខ្ជួន នូវ​វិធានការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ៣​កុំ ៣​ការពារ ព្រមទាំង​ការណែនាំ វិធានការ​របស់​ក្រសួង​សុខាភិបាល ក្នុង​ការប្រយុទ្ធ​ប្រឆាំង​បង្កា​ទប់ស្កាត់ ជំងឺ​កូវី​ដ​-១៩៕

 

Filed in: ព័ត៌មានជាតិ