ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

រដ្ធមន្ដ្រី វេង សាខុន ដើម្បីជួយជំរុញកំណើនផលិតកម្មកសិកម្ម តាមរយ:ការធានាបរិមាណផ្គត់ ផ្គង់ គុណភាព និងសុវត្ថិភាពផលិតផល ទីផ្សារ និងតម្លៃ

រដ្ធមន្ដ្រី វេង សាខុន ដើម្បីជួយជំរុញកំណើនផលិតកម្មកសិកម្ម តាមរយ:ការធានាបរិមាណផ្គត់ ផ្គង់ គុណភាព និងសុវត្ថិភាពផលិតផល ទីផ្សារ និងតម្លៃ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២១ ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​បាននិងកំពុង​ដើរតួនាទី​ជា​ស្ពាន​ចម្លង​រវាង​កសិករ ឬ​អ្នក​ផលិត​ជាមួយ​វិស័យ​ឯកជន ដើម្បី​ជួយ​ជំរុញ​កំណើន​ផលិតកម្ម​កសិកម្ម តាមរយ​:​ការធានា​បរិមាណ​ផ្គ​ត់ ផ្គ​ង់ គុណភាព និង​សុវត្ថិភាព​ផលិតផល ទីផ្សារ និង​តម្លៃ​។ មិនតែប៉ុណ្ណោះ ភាគី​ប្រមូល​ទិញ​ក៏​នឹង​ជួយ​ជា​បច្ចេកទេស ផ្គត់ផ្គង់​ធាតុ​ចូល​កសិកម្ម ឥណទាន ព័ត៌មាន និង​សេចក្តី​ត្រូវរ​បស់​ទីផ្សារ​។​

​សហគមន៍​កសិកម្ម​តា​សី​សាមគ្គី មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​តា​សី ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល បាន​ចុះ បញ្ជី​នៅ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​បាត់ដំបង នា​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៧ មាន​សមាជិក​ចំនួន ៩២​គ្រួសារ (​ស្ត្រី ៣៦​នាក់​) មាន​ភាគហ៊ុន​ចំនួន ២០០​ហ៊ុន និង​មាន​ទុន​សរុប​ចំនួន ១០​លាន​រៀល​។ ឆ្នាំ​២០១៨ លោក ណុប នុន ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​កសិករ​ឆ្នើម​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ពី​កម្មវិធី​ប្រកួតប្រជែង​កសិករ​ឆ្នើម​ប្រចាំឆ្នាំ​២០១៨ របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ព្រមទាំង​បាន​ទទួល​ពានរង្វាន់​លេខ​១ ពី សម្តេច​តេជោ នាយករដ្ឋមន្ត្រី​ផងដែរ​។ បច្ចុប្បន្ននេះ សមាជិក​កើនឡើង​រហូត​ដល់​ទៅ ១២៩​គ្រួសារ (​ស្ត្រី ៣៥ នាក់​) មាន​ផ្ទៃដី​ដាំ​ដុះ​បន្លែ ៣៧​ហ​ត មាន​ភាគហ៊ុន​ចំនួន ៩០១​ហ៊ុន ទុន​កើនឡើង​ដល់​ទៅ ៥២​លាន​រៀល​។ ក្រៅពីនេះ សហគមន៍​មាន​ធនធាន​ជា​ទ្រព្យ សម្ភារ​មួយ ចំនួន​សម្រាប់​បម្រើ​ក្នុង​ផលិតកម្ម និង​អាជីវកម្ម​ដូចជា ៖ រោង​ដែក​ស័ង្កសី​ចំនួន ១​ខ្នង សម្រាប់​ប្រមូលផ្តុំ និង​វេច​ខ្ចប់​បន្លែ ឃ្លាំង​ត្រជាក់​ចំនួន ០១ កន្លែង សម្រាប់​ស្តុក​បន្លែ ទូរ​កញ្ចក់​ចំនួន ០១ រថយន្ត​ដឹក​បន្លែ​ចំនួន ០៣​គ្រឿង (​ចំណុះ ២,៥ តោន ចំនួន​០២ និង​រថយន្ត ១២​កៅអី​ចំនួន ០១​គ្រឿង​) សម្រាប់​ដឹក​ជញ្ជូន​បន្លែ​ទៅ​កាន់​ទីផ្សារ​។ ក្រៅពី​ដាំ​បន្លែ សហគមន៍​ក៏មាន​សេវា​ផ្តល់​ឥណទាន ការផ្គត់ផ្គង់​ធាតុ​ចូល​កសិកម្ម ទីផ្សារ (​ទិញ និង​លក់​បន្លែ​សុ​វតិ្ថ​ភាព​) និង​ផ្តល់​សេវាកម្ម​សាងសង់​ផ្ទះ​សំណាញ់ និង​សេវាកម្ម​ផ្សេងៗ​ទៀត​។​

​លោក ណុប នុន បានឲ្យដឹង​ថា​សមាជិក​សហគមន៍​ទាំងអស់​កំ​ពុង​ដាំ​ដុះ​បន្លែ​សុវត្ថិភាព​ក្នុង​ផ្ទះ​សំណាញ់​ជាង ២០​មុខ រួមមាន​៖ ស្ពៃ​ខៀវ ស្ពៃ​បូកគោ ស្ពៃ​ក្ដោប ស្ពៃក្រញាញ់​ខ្មែរ ស្ពៃ​ហាង ស្ពៃ​តឿ ស្ពៃក្រញាញ់​ផ្អែម​ម៉ា​ទ្បេ​ស៊ី ស្ពៃ​ចង្កឹះ ខាត់ណា​ដើម ខាត់ណា​ផ្កា ត្រសក់ ត្រឡាច ជី​រណា និង​ប៉េង​បោះ​។​ល​។ អាច​ផ្គត់ផ្គង់​បន្លែ​ឲ្យ​ទីផ្សារ​បាន​រាល់ថ្ងៃ​សម្រាប់​រយៈពេល​ពេញ ១​ឆ្នាំ​នូវ​បន្លែ​ចំនួន ៨ មុខ គឺ​ស្ពៃក្តោប ខាត់ណា​ផ្កា ខាត់ណា​ដើម ស្ពៃ​ហាង ស្ពៃ ក្រញាញ់ ស្ពៃ ក្រញាញ់​ផ្អែម​ម៉ា​ទ្បេ​ស៊ី ស្ពៃ​តឿ និង​ស្ពៃចង្កឹះ ក្នុង​បរិមាណ​ចន្លោះ​ពី ១-២​តោន ទៅ កាន់​ទីផ្សារ​ក្នុង​ខេត្ត និង​រាជធានី​ភ្នំពេញ​ចំនួន​១០ ហើយ​ទទួលបាន​ប្រាក់​ចំណូល​ជា​មធ្យម​ប្រមាណ ១ ៥០០ ០០០​រៀល​/​ថ្ងៃ​។ សហគមន៍​មាន​ផែនការ​ដាំ​បន្លែ​ចំនួន ៣​មុខ​បន្ថែមទៀត​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​គឺ​ប៉េង​បោះ​ឆេរី​ក្រហម និង​លឿង ប៉េង​បោះ​ហា​វៃ និង​ម្ទេសហាវៃ​ក្រហម និង​លឿង​ផងដែរ ដោយ​សហការ​ជាមួយ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ដើម្បី​ធ្វើ​ការពិសោធន៍​ស្រាវជ្រាវ​។ នៅក្នុង​ឆ្នាំ​២០២១ សហគម​ន៍​បាន​ចុះកិច្ចសន្យា​ផ្គត់ផ្គង់​បន្លែ​សុវត្ថិភាព​ជាមួយ​ផ្សារ និង​ភោជនីយដ្ឋាន​ចំនួន​១៩ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​បាត់ដំបង​។ ក្នុងចំណោម​កិច្ចសន្យាផ្លូវការ​ទាំងអស់ សហគម​ន៍​បាន​ចុះកិច្ចសន្យា​ជាមួយ​ផ្សារ និង​ក្រុមហ៊ុន​ចំនួន​៧ នៅ​រាជធានី​ភ្នំពេញ រួម​មាន​ក្រុមហ៊ុន​រ៉េ​មិច (REMIC) ចំនួន​៣៥​តោន ផ្សារ​អា​លី​ម៉ង់​ចំនួន​៥​តោន និង​ផ្សារ​ចំនួន​ប្រាំ​ផ្សេងទៀត ក្នុង​បរិមាណ​ប្រមាណ​១០​តោន​។ ក្រៅពីនេះ សហគម​ន៍​បាន​ចុះកិច្ចសន្យា​មិន​ផ្លូវការ​ជាមួយ​ផ្សារ និង​ភោជនីយដ្ឋាន​ចំនួន​១២​ទៀត នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​បាត់ដំបង ដើម្បី​ផ្គត់ ផ្គង់​បន្លែ​សុវត្ថិភាព​ប្រមាណ ១០​តោន​/​ឆ្នាំ​។ សហគមន៍​ក៏ បាន​ទទួល​ទិញ​បន្លែ​សុវត្ថិភាព​ពី​សហគមន៍​កសិកម្ម​ចំនួន ១០ នៅ​ខេត្ត​បាត់ដំបង ប៉ៃលិន និង​បន្ទាយមានជ័យ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ទីផ្សារ​របស់​សហគមន៍​កសិកម្ម​ទាំង​នោះ​ផងដែរ​។​

​ក្រៅពី​ការដាំដុះ​បន្លែ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ សហគម​ន៍​បាន​បង្កើត​ក្រុម​អ្នកបច្ចេកទេស​សាងសង់​ផ្ទះ​សំណាញ់​ជូន​ដល់​កសិករ​នៅ​ទូទាំង​ប្រទេស​ចំនួន​មួយ​ក្រុម​ដែល​មាន​សមាជិក​ចំនួន ២៥​នាក់ ភាគច្រើន​ជា​អ្នក​ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ​។ នៅ​ឆ្នាំ​២០២០-២០២១ សហគមន៍​សង់ផ្ទះ​សំណាញ់​បាន​ចំនួន ១១៦​ខ្នង ជូន​សមាជិក និង​កសិករ​ក្រៅ​សហគមន៍ ក្នុងតម្លៃ ៨​ដុល្លារ​/​ម៉ែត្រ ការ៉េ ផ្ទះ​សំណាញ់​ទំហំ ១០​ម x ២៥​ម កំពស់ ៤,៥​ម គឺ​មាន​តម្លៃ ២ ០០០​ដុល្លារ​។ ក្រៅពី​ផ្តល់​សេវា​សាងសង់​ផ្ទះ​សំណាញ់ សហគម​ន៍​បាន​ជួយ​បង្រៀន​បច្ចេកទេស​ដាំ​ដុះ​បន្លែ​ដល់​កសិករ​ផងដែរ​។ លោក​ក៏​បាន​ជូន​បទពិសោធន៍​ថា ៖ ដើម្បី​ទទួលបាន​ស្ថិរភាព​តម្លៃ និង​ស្ថិរភាព​ទីផ្សារ “​កសិករ​ត្រូវ​ដាំ​បន្លែ​ដែល​ទីផ្សារ​ត្រូវការ និង​អនុវត្ត​បច្ចេកទេស​បាន​ត្រឹមត្រូវ សិក្សា​ពី​តម្រូវការ​ទីផ្សារ ស្វែងរក​ដៃគូ​អាជីវកម្ម ប៉ាន់​ប្រមាណ​សមត្ថភាព​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ រៀបចំ​ផែនការ​នៃ​ការដាំ ដុះ និង​ប្រមូល​ផល​។​

​ក្នុង​រយៈពេល ៥​ឆ្នាំ សហគមន៍​សម្រេចបាន​នូវ​សមិទ្ធផល​សំខាន់ៗ​ចំនួន​៣​គឺ ៖
​ទី​១៖ បង្កើន​សមត្ថភាព​ក្នុង​ការគ្រប់គ្រង​សហគមន៍ គ្រប់គ្រង​អាជីវកម្ម និង​ហិរញ្ញវត្ថុ​ត្រូវបាន ពង្រឹង​តាមរយៈ​ការបណ្តុះបណ្តាល​ពី​សំណាក់​មន្ត្រី​ជំនាញ​បច្ចេកទេស​របស់​នាយកដ្ឋាន​អភិវឌ្ឍន៍​សហគមន៍​កសិកម្ម​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម និង​ស្ថាប័ន​ដៃគូ​ផ្សេងៗ​ទៀត​។​
​ទី​២៖ ទទួល​ការគាំទ្រ​ហិរញ្ញប្បទាន​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​ចំនួន ៣៧​ម៉ឺន​ដុល្លារ និង ១០​ម៉ឺន​ដុ​លា្ល​រ​ពី​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច​(AIMS)​។ តាមរយៈ​ហិរញ្ញ​ប្ប ទាន​នេះ សហគម​ន៍​បាន​ពង្រីក​អាជីវកម្ម កសាង​ការិយាល័យ ឃ្លាំង​ស្តុក​បន្លែ រថយន្ត​បំពាក់​ដោយ​ទូរ​ត្រជាក់ និង​សម្ភារ​មួយចំនួន​ទៀត​សម្រាប់​អនុវត្ត​ការងារ និង​ពង្រីក​អាជីវកម្ម​។​
​ទី​៣៖ មាន​គំនិត​ផ្តួចផ្តើម​ក្នុង​ការពង្រឹង​មុខរបរ​ដែល​មាន​ស្រាប់ និង​បង្កើត​មុខរបរ​ថ្មី ដើម្បី​បង្កើត​ឱកាស​ការងារ កាត់បន្ថយ​ចំណាកស្រុក និង​បង្កើន​ប្រាក់ចំណូល​ជូន​ដល់​សមាជិក​។ ជាក់ស្តែង ស្ថិតក្នុង​ស្ថានភាព​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​ឆ្លងកូវី​ដ​-១៩ សហគមន៍​នៅ​តែ​អាច​បង្កើន​ចំនួន​បញ្ជា​ទិញ និង​ការផ្គត់ផ្គង់​បន្លែ​សុវត្ថិភាព​ទៅ​កាន់​ទីផ្សារ​ប្រមាណ​ជាង ៧២០​តោន ក្នុង​ឆ្នាំ​២០២១ ដែល​ចំនួន​នេះ​បាន​កើនឡើង​រហូត​ដល់​ទៅ ៤០% បើ​ធៀប​ទៅនឹង​ឆ្នាំ​២០២០ និង​បាន​ផ្តល់​ឱកាស​ការងារ​ជូន​ដល់​សមាជិក​បាន​ប្រមាណ​ជាង​១៨០​គ្រួសារ និង​ទទួលបាន​ប្រាក់​ចំណូល​ជា​មធ្យម​ប្រមាណ ៥០០​ដុល្លារ​/​ខែ​។​

​ព័ត៌មាន​បន្ថែម​សូម​អញ្ជើញ​ទំនាក់ទំនង​៖
-​លោក ណុប នុន ប្រធាន​ក្រុមប្រឹក្សាភិបាល​សហគមន៍​កសិកម្ម​តា​សី​សាមគ្គី​
​ទូរស័ព្ទ​លេខ ០៨៩ ៦៦១ ០៩៩

Filed in: ព័ត៌មានជាតិ