ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

កម្លាំង​នគរបាល​ឃាត់ខ្លួន​យុវជន​ចំនួន​០៦​នាក់​ក្នុង​ករណី​ប៉ុន​​ប៉ង​​ឃា​​ត​​កម្ម​ និង​ធ្វើឱ្យ​ខូចខាត​ដោយចេត​នាមាន​ស្ថានម្ងន់​ទោស​អនុវត្ត​តាមច្បាប់​

កម្លាំង​នគរបាល​ឃាត់ខ្លួន​យុវជន​ចំនួន​០៦​នាក់​ក្នុង​ករណី​ប៉ុន​​ប៉ង​​ឃា​​ត​​កម្ម​ និង​ធ្វើឱ្យ​ខូចខាត​ដោយចេត​នាមាន​ស្ថានម្ងន់​ទោស​អនុវត្ត​តាមច្បាប់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​) នៅ​ថ្ងៃ សៅរ៍ ៧ កើត ខែ​មិគសិរ​ឆ្នាំឆ្លូវ​ត្រី​ស័ក​ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២១ វេលា​ម៉ោង ១០​និង​២៨ នាទី​នៅ​ចំណុច​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្ដមសេនីយ៍ទោ​សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង រួម​នឹង​យោបល់​លោក​វរសេនីយ៍ឯក លឹម ពុទ្ធី​ឡា ស្នងការរង ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​និង​ដោយ​មាន​ការសម្របសម្រួល​លើ​នីតិវិធី​ពី ឯកឧត្តម កែវ សុជាតិ ព្រះរាជ​វ​អាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង ផង​នោះ​លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង​នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ វ៉ាន់ តា​រ៉ា ជា​នាយរង​ការិយាល័យ ចុះ​ប្រតិបត្តិការ បង្ក្រាប ករណី​ប៉ុនប៉ង​ឃាតកម្ម និង​ធ្វើឱ្យ​ខូចខាត ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ ទោស (​ប្រើ​.​កាំ​.​បិ​.​ត​.​កា​.​ប់​)​មួយ​ករណី និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​ចំនួន ០៦​នាក់​មកកាន់​ស្នងការដ្ឋាន ដើម្បី​សាកសួរ​ស្រាវជ្រាវ​ក្នុង​នោះ​មាន​៖
១-​ឈ្មោះ សុង សុភា​រម្យ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​-​ខេត្ត​បាត់ដំបង​។​
២-​ឈ្មោះ រិទ្ធ មេសា ហៅ សាល ភេទ​ប្រុស អា យុ​១៩​ឆ្នាំ មាន​ទីលំនៅ​ក្នុង​បន្ទប់​ជួល ភូមិ​កម្មករ សង្កាត់​រតនៈ ក្រុង​-​ខេត្ត​បាត់ដំបង​។​
៣-​ឈ្មោះ សុខ រី​ហ្វី ហៅ ង៉ោ​ល ភេទ​ប្រុស អា យុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កម្មករ សង្កាត់​ស្វាយ ប៉ោ ក្រុង​-​ខេត្ត​បាត់ដំបង​។​
៤-​ឈ្មោះ រី សារ៉ាក់ ហៅ ផ្លិក ភេទ​ប្រុស អា យុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដាក់​សសរ សង្កាត់​អូរ ម៉ាល់ ក្រុង​-​ខេត្ត​បាត់ដំបង​។​
៥-​ឈ្មោះ ជួន វ៉ាន់ឌី​ន ហៅ ឌី​ន ភេទ​ប្រុស អាយុ ២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​-​ខេត្ត​បាត់ដំបង ។​
៦-​ឈ្មោះ ចេង សារ៉េត​ប្រាថ្នា ហៅ ពន្លឺ មាន​ទី លំនៅ​ភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​-​ខេត្ត​បាត់ដំបង ។​

​វត្ថុតាង​ដកហូត​រួមមាន​៖
– ម៉ូតូ ០១​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ពណ៍​ក្រហម ស៊េរី​ឆ្នាំ​២០២២ ពាក់​ស្លាក​លេខ បាត់ដំបង 1AO-0161 ជា​មធ្យោបាយ​ធ្វើ​សកម្មភាព​។​
​សូម​ជម្រាប​ជូន​ថាប​កាលពី​ថ្ងៃ​ទី ០៨ ខែ ធ្នូ ឆ្នាំ ២០ ២១ វេលា​ម៉ោង ០២​និង​៣០​នាទី រំលង​អាធ្រា​ត នៅ​ចំណុច​ខាង​មុខ​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម​សំណង់ និង​សូរិយោដី​ខេត្ត​បាត់ដំបង ស្ថិតក្នុង​ភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ​ក្រុង​និង​ខេត្ត​បាត់ដំបង ជនសង្ស័យ​ខាងលើ និង​បក្ខពួក​ផ្សេងទៀត​បាន​ធ្វើ​សកម្មភាព យក​កាំ​.​បិ​.​ត​.​កា​.​ប់ និង យក​ដុំថ្ម​គប់​ទៅលើ​ជនរងគ្រោះ​ចំនួន ០២ នាក់ ឈ្មោះ ឯល អ៊ូ​ម៉ើត ហៅ ម៉ៅ ភេទ​ប្រុស អាយុ ២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ន​រា ឃុំ​ន​រា ស្រុក​សង្កែ ខេត្ត​បាត់ដំបង រងរបួស​រយៈ​ត្រង់​កំភួនដៃ​ខាងស្តាំ​និង​ឈ្មោះ សឿន ជី​ង​ឈី ហៅ ឈី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​និង​ខេត្ត​បាត់ដំបង​រងរបួស​ធ្ងន់ ។​
​ក្រោយ​កើតហេតុ​ជនរងគ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ចូល​មក​សមត្ថកិច្ច​នគ​រ​បាល ហើយ​ឆ្លង​តាមរយៈ​ការស្រាវជ្រាវ​នេះ​សមត្ថកិច្ច​កំណត់​មុខសញ្ញា​និង​ឈាន​ដល់​ការឃាត់ខ្លួន​តែម្តង​។​

​បច្ចុប្បន្ន ការិយាល័យ​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕


Filed in: ព័ត៌មានជាតិ