ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

បុរស​ពីរ​នាក់ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី លួច​ម៉ូតូ​កង់​បី​! គេ​គ្រប់គ្នា រកស៊ី រត់​កង់​បី ខ្លួន​ទៅ​រកស៊ី លួច​កង់​បី​!

បុរស​ពីរ​នាក់ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី លួច​ម៉ូតូ​កង់​បី​! គេ​គ្រប់គ្នា រកស៊ី រត់​កង់​បី ខ្លួន​ទៅ​រកស៊ី លួច​កង់​បី​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ថ្ងៃនេះ​អ្នកសារព័ត៌មាន​ក្នុងស្រុក​ជា​ច្រើន​អង្គភាព​បាន​រាយការណ៍​ពី​ខេត្ត​ព្រះវិហារ​មក​ថា​! មាន​ដេប៉ូ ឈើ​មួយ​កន្លែង​នៅក្នុង​ខេត្ត​ព្រះវិហារ ចាប់​តាំងពី​យប់​ថ្ងៃ​ទី ០៦ ខែ​ធ្នូ ២០២១ ទល់​ហ្នឹង​ថ្ងៃទី​១០​ខែ​ធ្នូ ២០២១​នេះ មាន​ក្រុម​អ្នកសារព័ត៌មាន​ក្នុងស្រុក​ជាច្រើន​អង្គភាព​បាន​ស្នើសុំ​ឲ្យ​មន្ត្រី​ជំនាញ​បង្ហាញ​ច្បាប់​ឈើ​សន្និធិ​មួយកន្លែង​នេះ ។​

​លុះដល់​ព្រឹក​ថ្ងៃទី​១០​ខែ ធ្នូ ២០២១ ប្រភព​ច្បាស់​ការណ៍ មួយ​បានឲ្យដឹងថា​÷ សមត្ថកិច្ច ជំនាញ នឹង​ចុះ​មក ធ្វើ​ការត្រួត ពិនិត្យ លើ​រោង សន្និធិ ឈើ របស់​ឈ្មោះ អិន ស្រី​ម៉ៅ ដែល ស្ថិតនៅក្នុង​ភូមិ​ភារកិច្ច សង្កាត់ ប៉ា​លហាល ក្រុង​ព្រះវិហារ ។ ដើម្បី ផ្ទៀងផ្ទាត់ លិខិត អនុញ្ញាត នឹង ឈើ ដែល​នៅ​ខាងក្នុង រោង​ដេប៉ូ ទាំងអស់​នោះ​ដល់​ក្រុម អ្នកសារព័ត៌មាន​ក្នុងស្រុក​ជាច្រើន អង្គភាព ដែល​បាន​ធ្វើ​ការចោទប្រកាន់​ធ្ងន់ៗ ទៅលើ ជំនាញ​ដែល​ពាក់ព័ន្ធ ថា​មាន​ការឃុបឃិត បើកដៃ​អោយ ដេប៉ូ ឈ្មោះ អិន ស្រី​ម៉ៅ នេះ ធ្វើ​ការប្រមូលទិញ ឈើ​ពី​បណ្តា​ស្រុក​នាៗ ដោយ​គ្មាន​ច្បាប់ អនុញ្ញាត ពី​រដ្ឋបាល​ព្រៃឈើ នឹង មន្ទី ពាក់ព័ន្ឋ​នៅក្នុង​ខេត្ត​ព្រះវិហារ​ទាំងមូល​។

ទល់​ដល់​ពេល​ម៉ោង ១:៣០ នាទី​រសៀល​ទៅហើយ នៅតែ​មិន​ទាន់​មាន មាន​មន្ត្រី ណា​ម្នាក់​ហ៊ាន ចេញមុខ​មក​បក ស្រាយ នឹង​បញ្ជាក់ លិខិត​ពី​អនុញ្ញាត ណាមួយ​នៅឡើយ​ទេ ពួក​គេ​សង្ស័យថា តែ​ត្រូវ​គ្នា​ទេ​ដឹង ទើប​មិន​ហ៊ាន​បកស្រាយ មហាជន​បាន​លើកឡើង​ថា ជាពិសេស​នោះ គឺ​លោក នួន​សុខុម នាយខ​ណ្ឌ រដ្ឋបាល ព្រៃឈើ​ខេត្ត​ព្រះវិហារ បាន​កំពុងតែ គេចវេស ដោយ​ចាត់​អោយ​នាយរង​ខណ្ឌ ចេញ​មក​ដោះស្រាយ ។​ចំណែក​នាយ រង​ខណ្ឌ​វិញទៀត​ក៏ ភ័យ​មិន​ហ៊ាន​ចេញ​មក​បំភ្លឺ ដល់​អ្នកសារព័ត៌មាន​ទាំងនោះ​ទេ ។​

​ក្រុម​អ្នកសារព័ត៌មាន​យើង​ ​សូម​អាស្រ័យ​ដល់​ថ្នាក់ដឹកនាំ គ្រប់​ជាន់​ថ្នាក់​ទាំង​អស់​ក្នុង​ខេត្ត មេត្តា​ពិនិត្យ​មើល រោង​ដេប៉ូ របស់​ឈ្មោះ​អិន​ស្រី​ម៉ៅ​ដែល​ស្ថិតនៅក្នុង​ភូមិ​ភារកិច្ច​សង្កាត់​ប៉ា​លហាល​ក្រុង​ព្រះវិហារ​ខេត្តព្រះវិហារ​ផង​ទាន​។​

​យើង​សូម​បញ្ជាក់ថា​ ​ពេល​នេះ​ទោះបី​ម្ចាស់​ដេប៉ូ​ឈ្មោះ​អិន​ស្រី​ម៉ៅ​ មាន​ខ្នង​ពី​ឋាន​ណា​ក៏​ជួយ​លែង​បាន​ហើយ ​ដោយសា​តែ​ឯកឧត្តម ​ទី​ សុវិនថាល់​ ព្រះរាជអាជ្ញារ​អម​សាលាដំបូង​ខេត្ត​ព្រះវិហារ ​ដាក់​បទបញ្ជា​រ​ដល់​លោក​ វង្ស​ វិសិទ្ធ​ នាយផ្នែក​ត្បែងមានជ័យ​អោយ​អនុវត្ត​តាម​និតិ​វិធី​ច្បាប់​ជា​ដាច់ខាត​ចំពោះ​បទល្មើស​ជាក់ស្តែង​ដោយ​មិន​យោគយល់​ឡើយ​ក្រោយ​ពី​ឯកឧត្តម​ទី​សុវិនថាល់​ទទួលបាន​ព័ត៌មាន​ថា​លោក​ថុល​កំហឹង​ព្រះរាជអាជ្ញារង​បាន​ធ្វើ​ការខុស​បទបញ្ជា​រហើយ​បែរជា​ទៅ​ពន្យា​ពេលវេលា​ចុះបង្ក្រាប​ម្តង​ថ្ងៃ​នេះ​ម្តង​ថ្ងៃ​នោះ ​ធ្វើអោយ​មាន​ការខកខាន​ជាច្រើន​ថ្ងៃ​ ។ ​ពេលនេះ ​លោក ​វង្ស​ វិសិទ្ធ ក៏​បាន​រាយការណ៍​ជូន​ឯកឧត្តម ​ទី​ សុវិនថាល់​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ជាបឋម​ ហើយ​ថា ​រោង​ដេប៉​របស់​ឈ្មោះ​ អិន ​ស្រី​ម៉ៅ ​ស្ថិតនៅ​ភូមិ​ភារកិច្ច​សង្កាត់​ប៉ា​លហាល​នេះ​ពិតជា​មាន​ឈើ​ខុសច្បាប់​ពិតមែន​។​

​ឯកឧត្តម ​ទី​ សុវិនថាល់​ បាន​បញ្ជាក់​ដល់​មហាជន​និង​អ្នក​សារពត៌មាន​ជា​សាធារណៈ​ថា​នៅ​ព្រឹក​ថ្ងៃទី​១០​ខែ​ធ្នូ​ឆ្នាំ​២០២១​វេលា​៨:៣០​នាទី​កម្លាំង​ជំនាញ​នឹង​ចុះ​ទៅ​ដល់​ទីតាំង​រោង​ដេប៉ូ​របស់​ឈ្មោះ​ស្រី​ម៉ៅ​ដោយ​មាន​កម្លាំង​អាជ្ញាធរ​ចូលរួម​ដោយ​មិន​អាច​ទិក​ទៀត​បាន​ឡើយ​។​បើ​សិន​បើ​ជា​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ណាមួយ​មិន​ធ្វើតាម​និតិវិធំ​ច្បាប់​ហើយ​ហ៊ាន​បិទបាំង​បទល្មើស​ពី​ក្រោយខ្នង​ជន​នោះ​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។​

លទ្ធផល​យ៉ាង​ណា​សូម​មហាជន​រងចាំ​តាមដាន​នៅ​ព្រឹក​ថ្ងៃ​ទី​១១​ខែ​ធ្នូ​២០២១​វេលា​ម៉ោង​៨:៣០​នាទី​ដូចតទៅ​សូម​អគុណ​។​

 

 

Filed in: ព័ត៌មានជាតិ