ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​មន្ត្រីជាន់ខ្ពស់​ក្រសួង​ការពារជាតិ​ជម្រុញ​ដល់​កងកំលាំង​បង្កើត​ការទប់ស្កាត់​បទល្មើស​នៅ​មូលដ្ឋាន​ឲ្យមាន​ប្រសិទ្ធ​ភាព​ខ្ពស់​

​មន្ត្រីជាន់ខ្ពស់​ក្រសួង​ការពារជាតិ​ជម្រុញ​ដល់​កងកំលាំង​បង្កើត​ការទប់ស្កាត់​បទល្មើស​នៅ​មូលដ្ឋាន​ឲ្យមាន​ប្រសិទ្ធ​ភាព​ខ្ពស់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​ស្វាយរៀង​៖ ក្រុង​បាវិត នៃ​ខេត្ត​ស្វាយរៀង​ជា​ក្រុង​ជាប់​បន្ទាប់​ខ្សែ​ព្រំ​ដន​កម្ពុជា​វៀតណាម​គប្បី​មន្ត្រី​កងកម្លាំង​ទាំង​៣​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគី​វៀតណាម​ដើម្បី​ធ្វើការ​ទប់ស្កាត់​រាល់​បទ​ល្មើស​ដើម្បី​រក្សា​សុវត្ថិភាព​សន្តិសុខ​ព្រំដែន​ឲ្យមាន​សន្តិភាព​។​

​នេះ​ជា​ប្រសាសន៍​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​សៅ​សុខា​មេ​បញ្ជាការ​រង​កងយោធព​ល​ខេមរៈភូមិន្ទ​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ក្នុង​ឱកាស​អញ្ជើញ​សម្ពោធ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាវិត សាលា​សង្កាត់​បាវិត​នឹង​ប៉ុស្តិ​នគរបាល​សង្កាត់​បាវិត នៅ​ព្រឹក​ថ្ងៃទី ៨ ខែ​ធ្នូ​ឆ្នាំ​២០២១​នេះ​។​

​នាយ​ឧត្តមសេនីយ៍​បាន​ជំរុ​ញ​ដល់កង​កំ​លាង​ទាំងបី បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​កងកម្លាំង​ការពារ​ព្រំដែន​វៀតណាម​ធ្វើការ​ទប់ស្កាត់​រាល់​បទ​ល្មើស​ផ្សេងៗ​ដែល​កើតមាន​នៅ​តាម​ខ្សែបន្ទាត់​ដើម្បី​កសាង​ព្រំដែន​ឲ្យមាន​សន្តិភាព​ស្ថេរភាព និង​ទាំង​ផ្នែក​នយោបាយ​ផង​ដែរ​។​

​ទន្ទឹម​នឹង​កិច្ចសហប្រតិបត្តិការ​ទប់ស្កាត់​បទល្មើស​ក្នុង​និង​ក្រៅ​ក្រុង​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍សៅ សុខា​ក៏បាន​ណែនាំ​ដល់​កងកម្លាំង​ទាំងបី​ត្រូវ​គោរព​បទបញ្ជា​របស់​គណៈបញ្ជាការ​ឯកភាព​ខេត្ត​នឹង​ក្រុង​ពិសេស​សហប្រតិបត្តិការ​ឲ្យមាន​ខ្សែសង្វាក់​ពោលគឺ​ធ្វើការ​អោយ​បាន​ឯកភាព​ក្នុង​កងកម្លាំង និង​គោរព​បទបញ្ជា​ផ្ទៃក្នុងរ​បស់​អង្គភាព ថ្នាក់ក្រោម​គោរព​ថ្នាក់លើ ថ្នាក់លើ​ទទួលខុសត្រូវ​ក្នុង​កិច្ច​ប្រត្តិបត្តិការ ។​

​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​សៅ​សុខា នូវ​បាន​ថ្លែង​នូវ​អំណរគុណ​ចំពោះ រាជរដ្ឋាភិបាល​ដែល​បាន​ផ្តល់​មូលនិធិ​ឃុំ​សង្កាត់​តាមរយៈ​រដ្ឋបាល​ខេត្ត​ក្នុង​ការស្ថាបនា​សាលាសង្កាត់ សម្រាប់​បំរើ​ការងារ​រដ្ឋបាល​ជូន​ពលរដ្ឋ​នៅ​មូលដ្ឋាន និង​ក៏​សូម​ថ្លែងអំណរគុណ​ផងដែរ​ចំពោះ​រដ្ឋបាល​ខេត្ត និង​សប្បុរសជន​ក្នុង​និង​ក្រៅ​ខេត្ត​ដែល​បាន​ចូល​រួមចំណែក​កសាង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាវិត​និង​ប៉ុស្តិ៍​នគរបាល​សង្កាត់​បាវិត ដែល​ជា​ចំណែក មួយ​ជួយ​សម្រួល​និង​ផ្តល់​កន្លែង​ធ្វើការ​របស់​កងកំលាំង​ទាំង​២​អោយបាន​សមរម្យ ទៅ​តាម​ការវិវឌ្ឍ​របស់​ប្រទេសជាតិ​ក្រោម​ការដឹកនាំ​រាជរដ្ឋាភិបា​ល សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​ដ៏​ឈ្លាសវៃ ។​

​ឯកឧត្តម​សង្កត់ធ្ងន់ថា គ្មាន​ការលំបាក​ណា​ដែល​យើង​មិន​អាច​ធ្វើ​មិន​បាន​នោះទេ ព្រោះ​ពួក​យើង​បាន​ឆ្លងកាត់ នូវ​បទពិសោធន៍​និង​ការដឹកនាំ​បានល្អ​គ្រប់​ថ្នាក់ ជា​ពិសេស​យើង​មាន​មគ្គុទេសក៍​ដ៏​ឆ្នើម​គឺ​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ដែល​បាន​ស្វែងរក​សន្តិភាព​ជូន​ជាតិ​មាតុភូមិ​និង​ប្រែក្លាយ​ប្រទេស​កម្ពុជា​ពី​ចំណុចសូន្យ​ឲ្យមាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។​

​សូមបញ្ជាក់ថា​នៅក្នុង​ពិធី​នេះ​ដែរ​លោក​នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​ឧបត្ថម្ភ​ថវិកា​ដល់ យោធា​ការពារ​ព្រំដែន ប៉ុស្តិនគរបាល​រដ្ឋបាល​ក្រុង កម្លាំង​កងរាជអាវុធហត្ថ​ក្រុង និង​សាលា​សង្កាត់​បាវិត សរុប​ថវិកា ២០​លាន​រៀល​ផងដែរ​៕

Filed in: ព័ត៌មានជាតិ