ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​អគារ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាវិត ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លារ​របស់​នាយ​ឧត្តមសេនីយ៍ សៅ​សុខា ត្រូវបាន​ធ្វើ​ពិធី​ក្រុង​ពាលី​

​អគារ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាវិត ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លារ​របស់​នាយ​ឧត្តមសេនីយ៍ សៅ​សុខា ត្រូវបាន​ធ្វើ​ពិធី​ក្រុង​ពាលី​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​ស្វាយរៀង​៖ លោក នុត ន​ន្ទ មេបញ្ជាកា​រង​កងរាជអាវុធហត្ថ​ខេត្ត តំណាង លោក​សែ វុទ្ធី មេបញ្ជាការ​កង​រាជ​អាវុធ​ខេត្តស្វាយរៀង និង​លោក​លឹម សៀង​ហេង អភិបាលក្រុង​បាវិត បាន​ចូលរួម​ធ្វើ​ពិធី​ក្រុង​ពាលី អគារ ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាវិត​ថ្មី ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លារ​របស់​នាយ​ឧត្តមសេនីយ៍ សៅ​សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​

​ពិធី​ក្រុង​ពាលី​នេះ​ធ្វើឡើង នា​ថ្ងៃ​ទី​៧​ខែ​ធ្នូ ឆ្នាំ​២០២១​ដោយ​មាន​ការចូលរួម​ពី​សំណាក់ លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត ស្វាយរៀង​លោក មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​បាវិត​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​លោក​ចៅសង្កាត់​លោក​មេ​ប៉ុស្តិ៍​រដ្ឋបាល​និង​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​មួយចំនួន​។​

​លោក នុត ន​ន្ទ មេបញ្ជាកា​រង​កងរាជអាវុធហត្ថ​ខេត្ត​បានឲ្យដឹង​ថា​អគារ ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាវិត​ថ្មី​ដែល​បាន​ធ្វើ​ពិធី​ក្រុង​ពាលី​ពេលនេះ​គឺជា​អំណោយ​ដ៏​ថ្លៃថ្លារ ពី​សំណាក់​នាយ​ឧត្តមសេនីយ៍ សៅ​សុខា ហើយ​និង​ត្រូវ​ធ្វើ​ពិធី​សម្ភោ​ធ​កាត់​ខ្សែបូរ​ដាក់អោយ​ប្រើប្រាស់ នា​ព្រឹក​ថ្ងៃទី​៨​ខែ​ធ្នូ​ឆ្នាំ​២០២១ ក្រោម​អធិបតី​របស់​នាយ​ឧត្តមសេនីយ៍​មេបញ្ជាកា​រ ផងដែរ​។​

សូមបញ្ជាក់​ថា​តាម​បណ្តា​ខេត្ត​នានា​និង​តាម​ស្រុក​ក្រុង​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ដូចជា​នៅ​ខេត្ត​ស្វាយរៀង ទីបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​បាន​កសាង​ឡើង​ជា​បន្តបន្ទាប់​ដើម្បី​ផ្ដល់​កន្លែង​ធ្វើការ​ដល់ បងប្អូន​កងកម្លាំង​បាន​សមរម្យ ក្នុង​ការរក្សា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​ប្រសើរ ៕

Filed in: ព័ត៌មានជាតិ