ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

នាយ​ឧត្តមសេនីយ៍​សៅ​សុខា​ស្នើ​ដល់​គ្រូពេទ្យ​ផ្ដល់​សេវា​ព្យាបាល​ជូន​អ្នកជំងឺ​ប្រកបដោយ​ក្រ​មសិល​ធ​ម៏​

នាយ​ឧត្តមសេនីយ៍​សៅ​សុខា​ស្នើ​ដល់​គ្រូពេទ្យ​ផ្ដល់​សេវា​ព្យាបាល​ជូន​អ្នកជំងឺ​ប្រកបដោយ​ក្រ​មសិល​ធ​ម៏​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​ស្វាយរៀង ៖ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​សៅ​សុខា ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ស្រុក​រមាស​ហែក​ខេត្ត​ស្វាយរៀង​បាន​ស្នើ​ដល់​ក្រុម​គ្រូពេទ្យ​ធ្វើ​ការផ្ដល់​សេវា​ព្យាបាល​ជូន​ពលរដ្ឋ​ឲ្យបាន​ទាន់​ពេលវេលា​ប្រកប​ដោយ​ក្រមសិលធម៏ និង​ឥរិយាបទ​ទន់ភ្លន់​នៅពេល​ដែល​អ្នកជំងឺ​ស្វែងរក​ការព្យាបាល រួម​និង ការ រៀបចំ​ធ្វើ​អនាមយ័ សម្អាត​បរិស្ថាន មន្ទីរពេទ្យ ឲ្យមាន​សោភ័ណភាព​ផងដែរ ។​

​មានប្រសាសន៍​ឡើង​របស់​មន្ត្រី​ជាន់ខ្ពស់​រា​ជ​រដ្ឋាភិបាល​បែបនេះ​បាន​ក្នុង​ឱកាស​ឯកឧត្តម​អញ្ជើញ​បញ្ចុះ​បឋមសិលា​កសាង​មន្ទីរពេទ្យបង្អែក​នៅ​ស្រុក​រមាស​ហែក​ខេត្ត​ស្វាយរៀង​ថ្ងៃទី ៧ ខែ​ធ្នូ​ឆ្នាំ ២០២១ នេះ​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ក្រុមប្រឹក្សា​ខេត្ត និង​មន្ត្រី​ថ្នាក់ដឹកនាំ​តាម​មន្ទីរ​ស្ថាបន័ អង្គភាព​នានា​ជុំវិញ​ខេត្ត​ផងដែរ​។​

​ឯកឧត្តម​បាន​បញ្ជាក់ថា ការ​ដែល​ក្រុមគ្រូពេទ្យ​ធ្វើ​ការផ្ដល់​សេវា​ព្យាបាល​ជូន​ពលរដ្ឋ​បាន​ទាន់​ពេលវេលា​ជា​ផ្នែក​មួយ​ក្នុង​ការលើកកម្ពស់​កិត្យានុភាព​នៃ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​ដែលមា​ន​សម្ដេច​អគ្គមហាសេនា​ប​តី​តេជោ​ហ៊ុនសែន​ជា​មគ្គុទ្ទេស ក៏ដូចជា​កិត្យានុភាព​របស់​ក្រុម​គ្រូពេទ្យ​ដែល​បំរើការ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ស្រុក​រមាស​ហែក​របស់​យើង​ផង​ដែរ​។​

​ទន្ទឹមនឹងនោះ​ដែរ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​សៅ​សុខាក៏​បានស្នើ​និង​ជំរុញ​ដល់​ថ្នាក់ដឹកនាំ​ស្រុក​និង​ក្រុមគ្រូពេទ្យ​បន្ត​ចុះ​ផ្សព្វផ្សាយ​វិធាន​របស់​ក្រសួង​សុខាភិបាល ៣ ការពារ​និង ៣ កុំ​បន្ថែមទៀត​សំដៅ​ពន្យល់​ពលរដ្ឋ​ឱ្យ​បន្ត​អនុវត្ត​រួម​បញ្ជៀ​ស​ជំងឺ​កូវី​ដ​១៩​ចម្លង​ចូល​សហគមន៍ ខណៈ​ដែល​វត្តមាន​ជំងឺ​កូវី​ដ​១៩ ប្រភេទ​ថ្មី​និង​ប្រភេទ​ចាស់​នៅ​តែ​បន្ត​ចម្លង ពី ម្នាក់ ទៅ​ម្នាក់ ពី សហគម​ន៏​មួយ​ទៅ​សហគម​ន៏​មួយ បើ​យើង​ធ្វើការ​ធ្វេសប្រហែស​បន្តិច ។

​ជាមួយគ្នា​នោះ​ដែរ ឯកឧត្តម​ឧត្តមសេនី​យ៍ក៏​បាន​ស្នើ​ដល់​ក្រុម​ការងារ​សាងសង់​ត្រូវ​ធ្វើ​ឲ្យបាន​ត្រឹមត្រូវ​ទៅ​តាម​រចនា​បទ ធានា​គុណភាព ពិសេស​ធ្វើការ​ប្រយ័ត្ន​លើ​សុវត្ថិភាព ក្នុង​ដំណើរការ​ស្ថាបនា​សំណង់​។​ទាក់ទង​ទៅនឹង​ការស្ថាបនា​មន្ទីរពេទ្យបង្អែក ពលរដ្ឋ​រស់នៅ​ស្រុក​រមាស​ហែក​បាន​សម្ដែង​នូវ​ការសប្បាយ​រីករាយ​និង​អរគុណ​ចំពោះ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​សៅ​សុខា​និ​ង​សប្បុរសជន​ក្នុង​និង​ក្រៅប្រទេស​ដែល​បាន​រួមវិភាគទាន ស្ថាបនា​មន្ទីរពេទ្យ​ដែល​ជា​ការរួមចំណែក​កាត់បន្ថយ​ការចំណាយ​របស់​អ្នក​ជម្ងឺ​ក្នុង​ការស្វែងរក​មន្ទី​ពេទ្យ​ព្យាបាល​នៅ​ក្រៅ​ស្រុក​។​សូមបញ្ជាក់​ថា​អគារ​មន្ទីរពេទ្យ ដែល​បញ្ចុះ​បឋមសិលា​ស្ថាបនា​មាន​នេះ​មាន​បណ្ដោយ​៦៣​ម៉ែត្រ ទទឹង ១៨ ម៉ែត្រ​កម្ពស់ ២ ជាន់ ៤០ បន្ទប់​សម្រាប់​អ្នកជំងឺ​សំរាក​ព្យាបាល​និង​ការិយាល័យ​របស់​ក្រុមគ្រូពេទ្យ​ប្រតិបត្តិការ​។​

​នៅក្នុង​ពិធី​បញ្ចុះ​បឋមសិលា​សាង​សង់​អគារ​មន្ទីរពេទ្យបង្អែក​រមាស​ហែក​នេះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា បានប្រកាស​រាយ​នាម​ឈ្មោះ​សប្បុរសជន​ដែល​បាន​ចូល​ជួយ​ដល់​ការសាងសង់​និង​សម្ភារ​បរិក្ខា​ពេទ្យ​នូវ​មន្ទីរពេទ្យ​នេះ ទទួលបាន​ថវិកា​សរុប​ចំនួន ១.២០០.០០០ ដុល្លារ (​មួយ​លាន​ពីរ​រយ​ពាន់​ដុល្លារ​) ដែល​អាគារ​នេះ​មាន​ទំហំ ១៨​ម៉ែត្រ​X៦៣​ម៉ែត្រ កម្ពស់​២​ជាន់ ចំនួន​៤០​បន្ទប់​។​

​ចុងបញ្ចប់​នៃ​ពិធី​នេះ ឯកឧត្តម​ប្រធាន បាន​ឧបត្ថម្ភ​ថវិកា សម្ភារ​ដល់​មន្ទីរពេទ្យ​បង្អែក​រមាសហែក និង​អ្នកជំងឺ រួមមាន​
-​ម៉ាស់ ១០.០០០​ម៉ាស​
-​អាល់​កុល ៣០​ប៊ីដុង​
-​ថវិកា​ដល់​គ្រូពេទ្យ​ចំនួន​១១៩​នាក់ ម្នាក់ៗ​ទទួលបាន​២០០.០០០​រៀល​
-​អ្នកជំងឺ​៣៦​នាក់ ម្នាក់ៗ​ទទួលបាន​១០០.០០០​រៀល​
-​រដ្ឋបាល​ស្រុក ៥.០០០.០០០​រៀល​
-​មន្ទីរពេទ្យបង្អែក​ស្រុក ៥.០០០.០០០​រៀល​
-​អធិការដ្ឋាន​នគរបាល​ស្រុក ១.០០០.០០០​រៀល​
-​អាវុធហត្ថ​ស្រុក ១.០០០.០០០​រៀល​
-​សឹក​រង​ស្រុក ១.០០០.០០០​រៀល​
-​ប្រជា​ការពារ​ភូមិ ១.០០០.០០០​រៀល​
-​រៀបចំ​ក្រុង​ពាលី ៦.២០០.០០០​រៀល​
-​រៀបចំ​ពិធី​បញ្ចុំបឋមសិលា ៨៧៥.០០០​រៀល​
-​ចូល​បច្ច័យ​ជាវ​ស៊ីម៉ង់តិ៍​ប្រគេន​ដល់ វត្ត​សមរាម ស៊ីម៉ង់តិ៍ ចំនួន​៦០​តោន គិត​ជា​ថវិកា ៦.០០០​ដុល្លារ​
​សរុប​ថវិកា​រួម ៤៨.៨៩៥.០០០​រៀល និង ៦.០០០​ដុល្លារ​៕

 

Filed in: ព័ត៌មានជាតិ