ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​ទឹក​ត្រូវ​មាន​ជំនាញ​ច្បាស់លាស់​ទាំង​ទ្រឹស្តី និង​ការអនុវត្ត​ជាក់ស្តែង​

កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​ទឹក​ត្រូវ​មាន​ជំនាញ​ច្បាស់លាស់​ទាំង​ទ្រឹស្តី និង​ការអនុវត្ត​ជាក់ស្តែង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​ទឹក គឺជា​អ្នកអនុវត្ត​ច្បាប់​នៅលើ​ដែនទឹក និង​មាន​តួនាទី​ការការពារ​ប្រជាពលរដ្ឋ​រកស៊ី​ស្រប់ច្បាប់​នៅ​លើ​ផ្ទៃសមុទ្រ ជាពិសេស​ចូលរួម​ការពារ​បូរណៈភាព អធិបតេយ្យភាព​នៃ​ព្រំដែន​សមុទ្រ​កម្ពុជា​។ ដូច្នេះ​នគរបាល​ការពារ​ព្រំដែន​ទឹក​ត្រូវ​មាន​ចំណេះ​ជំនាញ​ច្បាស់លាស់​ទាំង​ទ្រឹស្តី និង​ការអនុវត្ត​ជាក់ស្តែង ដើម្បី​បង្កើន​គុណភាព​នៃ​ការអនុវត្ត​ការងារ​ឲ្យបាន​កាន់តែ​ប្រសើរ​។​

​នេះ​បើ​តាម​ការលើកឡើង​របស់ ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ទូច ពលៈ ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​ទឹក ក្នុង​ពិធី​បើក​វគ្គ​បំប៉ន​ហ្វឹកហ្វឺន​ជំនាញ បច្ចេកទេស​បើកបរ​នាវា អូប័រ ជ្រមុជ​ទឹក និង​សង្គ្រោះ ដល់​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​ទឹក ឆ្នាំ​២០២១ ដែល​បាន​ធ្វើឡើង​នៅ ទីបញ្ជាការ​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​ទឹក​លេខ ២៤១ ស្ថិតនៅ​ក្នុង​សង្គាត់​បឹង​ទូក ក្រុង​បូកគោ ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃទី ៦ ខែ​ធ្នូ ឆ្នាំ​២០២១​។

​ឯកឧត្តម​បាន​បន្តថា ដើម្បី​បង្កើន​ការយល់ដឹង​ដល់​កងកម្លាំង នូវ​ចំណេះ ជំនាញ ពិតប្រាកដ​ក្នុង​កិច្ច​ប្រតិបត្តិការ​នៅ​តំបន់​សមុទ្រ នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​ទឹក បាន​ដាក់ចេញ​នូវ​ផែនការ​ហ្វឹកហ្វឺន​ផ្ទៃក្នុង​ដើម្បី​បង្កើន​សមត្ថភាព​យល់ដឹង​ផ្នែក​ជំនាញ ដល់​កងកម្លាំង​នៅ​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​ទឹក ដើម្បី​ពង្រឹង​អំពី​វិន័យ របៀបរបប​ការងារ និង​តួនាទី​ភារកិច្ច​ជំនាញ ធានា​ដល់​ការគ្រប់គ្រង បញ្ជា​ដឹកនាំ​កម្លាំង ក្នុង​កិច្ច​ប្រតិបត្តិការ​ឲ្យបាន​កា​ន់តែ​ល្អប្រសើរ និង​រៀន​រស់​ធ្វើការ​តាម​របៀប​គន្លង​ថ្មី​។​ដូច្នេះ​កម្មសិក្សាការី​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ត្រង់ត្រាប់ ក្រេបជញ្ជក់​យកចំណេះ​ជំនាញ​ឲ្យបាន​លទ្ធផល​ល្អ​ប្រសើរ​។

​ឯកឧត្តម​ប្រធាន​នាយកដ្ឋាន ក៏​បាន​ផ្តាំផ្ញើ​ដល់ នាយ​-​នាយរង​នគរបាល​ទាំងអស់ នៃ​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​ទឹក ក្រោយពេល​បាន​បញ្ចប់​វគ្គ​សិក្សា​នេះ សូម​យក​ទៅ​អនុវត្ត​លើកកម្ពស់​បំពេញបន្ថែម​នូវ​កម្រិតយល់ដឹង​តាម​របកគំហើញ​ថ្មីៗ និង​ពង្រឹង​សមត្ថភាព​ការងារ ដក​បទពិសោធន៍ ដើម្បី​រួមចំណែក​ក្នុង​ការបំពេញ​ភារកិច្ច​របស់​ខ្លួន​ឲ្យទទួល​បាន​ជោគជ័យ​ល្អប្រសើរ​ជូន​អង្គភាព​។​

​សូមបញ្ជាក់​ថា វគ្គ​ហ្វឹកហ្វឺន​នេះ មាន​កម្មសិក្សាការី​សរុប​ចំនួន ២៥០​នាក់​ក្នុងនោះ​មក​ពី វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​ទឹក​លេខ​២៤០ (​ព្រះសីហនុ​) , លេខ​២៤១(​កំពត​),​លេខ​២៦៩(​កោះកុង​) ៤៣០(​កែប​) និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ផ្នែក​ទេសចរណ៍ និង​ចរាចរណ៍ នៃ​ខេត្ត​ទាំង​បួន​ខាងលើ​ផងដែរ​៕
​សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ