ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ខេត្ត​ព្រះវិហារ សូត្រមន្ត​ក្រុង​ពាលី ដាក់​សម្ភោ​ធ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ រង្វង់​មូល​ស្រ​អែម​

ខេត្ត​ព្រះវិហារ សូត្រមន្ត​ក្រុង​ពាលី ដាក់​សម្ភោ​ធ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ រង្វង់​មូល​ស្រ​អែម​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ព្រះវិហារៈ រង្វង់​មូល​ស្រ​អែម ស្ថិតក្នុង​ឃុំ​ស្រ​អែម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ ត្រូវបាន​រៀបចំ​ធ្វើ​ពិធីសូត្រមន្ត​ក្រុង​ពាលី តាម​បែប​ប្រពៃណី​សាសនា ដើម្បី​ដាក់​សម្ភោ​ធ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ ក្រោយ​សាងសង់​រួចរាល់​ជា​ស្ថាពរ ក្រោម​វត្តមាន​លោក​បណ្ឌិត ធន់ វឌ្ឍនា អនុប្រធាន​ក្រុមការងារ​រា​ជ​រាដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ខេត្ត​ព្រះវិហារ តំណាង​លោក​ទេសរដ្ឋមន្ត្រី មាស សុភា ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ មូលដ្ឋាន​ខេត្ត​ព្រះវិហារ​និង​មាន​ការចូលរួម​ពី​អាជ្ញាធរ​ខេត្ត​ព្រះវិហារ អាជ្ញាធរ​ស្រុក​ជាំ​ក្សាន្ត លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ ព្រមទាំង​អង្គភាព ពាក់ព័ន្ធ​ជាច្រើន​ទៀត​។​

​លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ បាន​ថ្លែងថា ការសាងសង់​រង្វង់​ស្រអែម​ថ្មី​នេះ ចំណាយ​ថវិកា​សរុប​ប្រមាណ ៥០០,០០០,០០០​រៀល (​ប្រាំ​រយ​លាន​រៀល​) ស្មើ​១២៥,០០០​ដុល្លារ ដែល​រាល់​ថវិកា​បាន​ចំណាយ​នេះ ពុំ​បាន​ប្រើប្រាស់​ថវិកា​ជាតិ​នោះទេ​។ លោក​បាន​បន្ត​ថា​រង្វង់​មូល​ស្រអែម នេះ​ចាប់ផ្តើម​សាងសង់​នៅ​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០២១៩ និង​បញ្ចប់​ការសាងសង់​ទាំងស្រុង​នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០២០ លើ​អង្កត់ផ្ចិត​ប្រវែង​៤០​ម៉ែត្រ កំពស់​៦,៤​ម៉ែត្រ លើ​ផ្ទៃក្រឡា​១២៥៦​ម៉ែត្រការ៉េ និង​មាន​បរិមាត្រ ប្រវែង​១២៥,៦៦​ម៉ែត្រ រូបសំណាក​ដែល​ស្ថិត​នៅ​ចំ​កណ្តាល​រង្វង់​មូល​នេះ គឺ​យក​តាម​លំនាំ​តាម​គោ​បុរៈទី​៥ ប្រាសាទ​ព្រះវិហារ​។​

​លោក​ប្រធាន​មន្ទីរ បាន​បញ្ជាក់បន្ថែម​ថា រង្វង់​មូល​ស្រ​អែម ដែល​ជា​សំណង់​ដ៏​គួរឲ្យ ស្ញប់ស្ញែង​នេះ ផ្តួចផ្តើម​កសាង​ដោយ​លោក​ទេសរដ្ឋមន្ត្រី មាស សុភា និង​លោកស្រី​, លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​, លោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រះវិហារ​, លោក ប្រាក់ សុវណ្ណ អភិបាល​ខេត្ត​ព្រះវិហារ​, លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម (​អតីត​អភិបាល​ខេត្ត​ព្រះវិហារ​), លោក ស្រី ឌឹ​ក មេ​បញ្ជ​ការ​កងពលធំ​អន្តរាគមន៍​លេខ​៣, លោក គង់ ពុទ្ធិ​ការ​, លោក មាស ធី​បញ្ញា​, និង​លោក កែវ ងួន ព្រមទាំង​សប្បុរស​ជាច្រើនរូប​ទៀត​។​

​លោក​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះវិហារ ពិសេស​នៅ​ឃុំ​ស្រែ​ម ស្រុក​ជាំ​ក្សាន្ត ត្រូវ​ចូលរួម​ថែរក្សា​សមិទ្ធិផល​ថ្មី​នេះ​ឲ្យបាន​ល្អ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ