ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​លោក​រដ្ឋមន្ត្រី វេង សាខុន បាន​នាំ​យក​អាវ​រងា ចំនួន ១.០៥៧ សម្រាប់ និង​ថវិកា​មក​ចែក​ជូន​ចាស់ជរា​គ្មាន​ទីពឹង​ក្នុងស្រុក​កំពង់សៀម ដោយឡែក​ការរៀបចំ​ពិធី​ថ្ងៃនេះ បាន​ធ្វើឡើង​សម្រាប់​ចែកជូន ចាស់ជរា​គ្មាន​ទីពឹង ចំនួន​៤០៦ នាក់ (​ស្ត្រី ២៩៩) តំណាងឲ្យ​ចាស់ជ​រាដែល​អញ្ជើញ​មក​ពី ៥​ឃុំ​

​លោក​រដ្ឋមន្ត្រី វេង សាខុន បាន​នាំ​យក​អាវ​រងា ចំនួន ១.០៥៧ សម្រាប់ និង​ថវិកា​មក​ចែក​ជូន​ចាស់ជរា​គ្មាន​ទីពឹង​ក្នុងស្រុក​កំពង់សៀម ដោយឡែក​ការរៀបចំ​ពិធី​ថ្ងៃនេះ បាន​ធ្វើឡើង​សម្រាប់​ចែកជូន ចាស់ជរា​គ្មាន​ទីពឹង ចំនួន​៤០៦ នាក់ (​ស្ត្រី ២៩៩) តំណាងឲ្យ​ចាស់ជ​រាដែល​អញ្ជើញ​មក​ពី ៥​ឃុំ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ អនុវត្តន៍​តាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ក​ម្ពជា នៅ​ស្នាក់ការ​បក្ស​ស្រុក​កំពង់សៀម នា​ព្រឹក​ថ្ងៃ​សៅរ៍ ១៥​រោច ខែ​កត្តិក ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០២១ លោក វេង សាខុន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ស្រុក​កំពង់សៀម និង​ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម និង​លោកស្រី ព្រមទាំង​សហការី និង​អាជ្ញាធរ​ស្រុក បាន​នាំ​យក​អាវ​រងា ចំនួន ១០៥៧ សម្រាប់ និង​ថវិកា​មក​ចែក​ជូន​ចាស់ជរា​គ្មាន​ទីពឹង​ក្នុងស្រុក​កំពង់សៀម ដោយឡែក​ការរៀបចំ​ពិធី​ថ្ងៃនេះ បាន​ធ្វើឡើង​សម្រាប់​ចែកជូន ចាស់ជរា​គ្នាន​ទីពឹង ចំនួន​៤០៦ នាក់ (​ស្ត្រី ២៩៩) តំណាងឲ្យ​ចាស់ជ​រាដែល​អញ្ជើញ​មក​ពី ៥​ឃុំ គឺ​៖ ឃុំ​អំពិល ១៣៨​នាក់ ឃុំ​ក្រឡា ១៥៥​នាក់ ឃុំ​អូរ​ស្វាយ ៧៤​នាក់ ឃុំ​វិហារ​ធំ ២៩​នាក់ និង​ឃុំ​រអាង ១០​នាក់​។

​ដោយឡែក​ចំពោះ ចាស់ជរា​ដែល​គ្មាន​ទីពឹង ស្ថិតនៅ​ឃុំ​ចំនួន ១០ ទៀត លោក ប្រធាន បាន​ប្រគល់​ភារកិច្ច​ជូន លោក លោកស្រី ដែល​ជា​ប្រធាន​ក្រុម និង​អនុប្រធាន​ក្រុមការងារ ចុះ​ជួយ​តាម​បណ្តា​ឃុំ​ចុះ​ចែក​បន្ត នៅ​ចុង​សប្តាហ៍​នេះ និង​សប្តាហ៍​ក្រោយ​។​

​មានមតិ​សំណេះសំណាល​នា​ឱកាស​នេះ លោក​ក្នុងនាម​ថ្នាក់​ដឹកនាំ​ក្រុម​ការងារ​ចុះ​មូលដ្ឋាន​ស្រុក​តំបែរ លោក​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត ប៉ុន រ៉ានី​ហ៊ុន សែន មក​ជូន​លោកតា លោកយាយ​ទូទាំង​ស្រុក​កំពង់សៀម ដោយឡែក​លោក​តា លោកយាយ​ដែល​អញ្ជើញ​មក​ទទួល​អំណោយ​នា​ព្រឹក​នេះ​ហើយ​សម្តេច​បាន​ជូនពរ​ឲ្យ​លោកតា លោកយាយ​ទទួលបាន​នូវ​ពុទ្ធពរ​ទាំង​៤ ប្រការ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​លោក​ប្រធាន​ក្រុមការងារ បាន​ជម្រាបជូន​លោកតា លោកយាយ ជ្រាប​ថា​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកប​ដោយ​កត្តិ​បណ្ឌិ​តរបស់​សម្តេច​តេជោ បាន​ដឹកនាំ​ប្រទេស​ទទួលបាន​សុខសន្តិភាព និង​សន្តិសុខ​ទូទាំង​ផ្ទៃ​ប្រទេស ប្រជាពលរដ្ឋ​ទទួលបាន​សិទ្ធិ​ពេញលេញ ក្នុង​ការចូលរួមចំណែក​កសាង និង​អភិវឌ្ឍ​ប្រទេសជាតិ សិទ្ធិ​ទទួលបាន​នូវ​សេរីភាព និង​សេចក្តីថ្លៃថ្នូរ សិទ្ធិ​នៃ​ការរស់រានមានជីវិត​។​ល​។
​ដើម្បី​ទទួលបាន​នូវ​ភាពកក់ក្តៅ សុភមង្គល និង​ជា​ពិសេស​សុខភាព​មាំមួន លោក​ប្រធាន​ក្រុមការងារ និង​លោកស្រី ព្រម​ជាមួយ​សហការី បាន​នាំយក​អាវ​រងារ​មក​ចែក​ជូន​លោកតា លោកយាយ​គ្មាន​ទីពឹង​ម្នាក់​មួយៗ និង​ថវិកា ៥០ ០០០ រៀល​ផង​ដែរ​។

​ភ្ជាប់​ជាមួយ​អំណោយ​នេះ លោក​ប្រធាន​ក្រុម​បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លោក និង​សមាជិក​ក្រុម​ការងារ​ទាំងអស់ រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​ដែល​បាន​ជួយ ឧបត្ថម្ភ គាំទ្រ និង​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​តាម​ការចាំបាច់​។ ពិត​ណាស់​សកម្មភាព​នេះ បាន​បង្ហាញ​ពី​ការយកចិត្ដទុកដាក់ គិតគូ​ពី​សុខភាព និង​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ជាពិសេស​ចាស់ជរា​គ្មាន​ទីពឹង ស្ត្រី​មេ​មា​យ និង​ក្មេង​កំព្រា ដែល​ជួប​បញ្ហា​ដូចជា​គ្រោះ ថ្នាក់​ចរាចរ រន្ទះបាញ់ ខ្យល់​កន្ត្រាក់ ភ្លើង​ឆេះ​ផ្ទះ និង​គោលនយោបាយ ក​៣ (​កើត ការ និង​ស្លាប់​)​។​ល​។
​ហើយ​ជាក់ស្តែង​អំណោយ​នា​ពេល​នេះ​គឺ​អាវរ​ងារ​ដែល​ជួយ​កាត់បន្ថយ​ភាព​ត្រជាក់​ក្នុង​រដូវ រងារ​នេះ​។ ចុងបញ្ចប់ លោក​បាន​ផ្តាំផ្ញើ​ជូន​លោកតា លោកយាយ​មើល​ថែ​ទាំង​សុខភាព​ឲ្យបាន​ល្អ ជា​ពិសេស​អនុវត្ត​ឲ្យខាងតែបាន​នូវ​វិធានការ ៣​កុំ ៣​ការពារ និង​បាន​ជូនពរ​ឲ្យ​ជួប​តែ​ពុទ្ធពរ​ទាំង ៤​ប្រការ​។

​បន្ទាប់​ពី​កម្មវិធី​ចែក​អាវ​រងារ លោក​ប្រធាន​ក្រុមការងារ លោកស្រី និង​សហការី បាន​អញ្ជើញ​មក​ពិនិត្យ​ស្នាក់ការ​បក្ស​ឃុំ​ក្រឡា​។
​ស្នាក់ការ​បក្ស​នេះ​ត្រូវបាន​សាងសង់​រួចរាល់​លើ​ផ្ទៃដី ៩៥០​ម៉ែត្រការ៉េ ហើយ​គ្រោង​ដាក់​សម្ពោធ​ឲ្យ ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​ពេល​ឆាប់​នេះ​។ លោក​ប្រធាន​ក្រុមការងារ បាន​កោតសរសើរ​ចំពោះ​ស្មារតី​ទទួលខុសត្រូវ​របស់​លោក និង​សហការី​ចុះ​ឃុំ​ក្រឡា​ដែល​បាន​ខិតខំ ពុះពារ រួមគ្នា​កសាង​ស្នាក់​ការ​នេះ​ឡើង​ទុក​សម្រាប់​បម្រើ​ឲ្យ​ប្រយោជន៍​រួម​នាពេល​អនាគត​។​

​នា​ឱកាស​នេះ លោក​ប្រធាន​ក្រុម​ការងារ​បាន​ឧបត្ថម្ភ ១ ០០០ ០០០​រៀល​ជូន​លោក​មេឃុំ​ទុក​ប្រើប្រាស់​តាម​ការចាំបាច់​៕

Filed in: ព័ត៌មានជាតិ