ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឯកឧត្តម​វេង សា​ខុន​បាន​អញ្ជើញ​មក​បំពេញបេសកកម្ម​ជាមួយ​ក្រុមការងារ​អន្តរក្រសួង​

ឯកឧត្តម​វេង សា​ខុន​បាន​អញ្ជើញ​មក​បំពេញបេសកកម្ម​ជាមួយ​ក្រុមការងារ​អន្តរក្រសួង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ថ្ងៃអាទិត្យ​១​កើត ខែ​កត្តិក ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អញ្ជើញ​មក​បំពេញ បេសកកម្ម​ជាមួយ​ក្រុមការងារ​អន្តរក្រសួង​ដែល​ដឹកនាំ​ដោយ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​ចុះ​មក​ពិនិត្យ និង​ចាត់វិធានការ​បង្ក្រាប​ការ​ទន្ទ្រាន​ដី​រដ្ឋ​ក្នុង​ដែន​ព្រៃ​លិច​ទឹក​នៅ​តំបន់​បឹង​ទន្លេសាប​ស្ថិតក្នុង​ខេត្ត​ពោធិ៍សាត់ ខេត្ត​បាត់ដំបង ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​សៀមរាប​។​

​សម្រាប់​ថ្ងៃ​ទី​១ នៃ​ដំណើរ​បេសកកម្ម​រយ​:​ពេល ៣​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៧ ខែ​ធ្នូ នេះ​មាន​កម្មវិធី​ដូចខាងក្រោម ៖
​កម្ម​វិធី​ទី​១ ៖ ខេត្ត​ពោធិ៍សាត់ :
– ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង​
– ប្រជុំ​នៅ​សាលាខេត្ត​ពោធិ៍សាត់​

​នៅវេលា​ម៉ោង ៨:៣០ ក្រុម​ការងារ​បាន​អញ្ជើញ​ចុះ​មក​ពិនិត្យ​ទីតាំង​ជាក់ស្តែង​នៃ​ការរំលោភ​កាប់ ទន្ទ្រាន​យក​ដី​ព្រៃ​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ ក្នុង​ឃុំ​កំពង់​លួង ស្រុក​ក្រគរ​។ បន្ទាប់មក​នៅ​វេលា​ម៉ោង ១០:០០ ក្រុមការងារ​អន្តរក្រសួង បាន​អញ្ជើញ​ចូលរួម​ប្រជុំ ដែល​កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​បូក​សរុប​ស្ថានភាព​ជា​រួម ពិនិត្យ វាយតម្លៃ និង​ដាក់​ចេញ​នូវ​វិធានការ​ដោះស្រាយ​។​

​យោងតាម​របាយការណ៍​របស់​ក្រុម​ការងារ​អន្តរក្រសួង​បានឲ្យដឹងថា តំបន់ ៣ នៃ​ភូមិសាស្ត្រ​ខត្ត​ពោធិ៍សាត់ មាន​ទំហំ​ផ្ទៃដី​ចំនួន ៩៤ ១៤២ ហ​ត ស្មើ ១៤,៥២% នៃ​ទំហំ​ផ្ទៃ​ដី​តំបន់ ៣ ទូទាំងប្រទេស​ដែល​មាន​ផ្ទៃដី​សរុប​ចំនួន ៦៤៧ ៤០៦​ហ​ត ក្នុងស្រុក​ចំនួន ៣ គឺ​៖
១. ស្រុក​បាកាន​មាន​ចំនួន ៤​ឃុំ (​ស្នាម​ព្រះ​, បឹង​បត់​កណ្ដាល​, ឈើ​ទឹក​, អូរ​តា​ប៉ោង​) មាន​ប្រជា ពល​ល​រដ្ឋ​ចំនួន ៣៤៩ គ្រួសារ កំពុង​អាស្រ័យ​ផល​លើ​ផ្ទៃដី ១ ០២២,៦៨​ហ​ត​។​
២. ស្រុក​កណ្តៀង មាន​ទំ​នួន ៦​ឃុំ (​កោះធំ ស្រែ​ស្តូក​, កណ្ដៀង​, ស្យា​, កញ្ជួ​រ និង​ឃុំ​រាំង​ទិល​)
​មាន​ប្រជាពលរដ្ឋ​ចំនួន ៦៦២ គ្រួសារ កំពុង​អាស្រ័យ​ផល​លើ​ផ្ទៃដី ១៨៦៣,៧៩ ហ​ត​។​
៣. ស្រុក​ក្រគរ មាន​ចំនួន ៧​ឃុំ (​អន្សា​ចំបក់​, ក្បាល់​ត្រា​, កំពង់​លួង​, អន្លង់ត្នោត​, ស្នា​អ​ន្សោង កំពង់​ពោធិ៍ និង​ឃុំ​អូរសណ្ដាន់​) មាន​ប្រជាពលរដ្ឋ​ចំនួន ៩១០​គ្រួសារ កំពុង​អាស្រ័យ​ផល​លើ ផ្ទៃដី ១ ៥៤៧,៦​ហ​ត​។​

​សរុប​ជា​រួម​ខេត្ត​ពោធិ៍សាត់ មាន​ប្រជាពលរដ្ឋ​ចំនួន ១៩២១ គ្រួសារ កំពុង​អាស្រ័យ​ផល​ក្នុង តំបន់​៣ លើ​ផ្ទៃដី ៤ ០០០,២៨ ហ​ត ក្នុង​នោះ​មុន​ឆ្នាំ​២០១២ មាន ១៤០៩ គ្រួសារ លើ​ផ្ទៃដី ២ ៦៤១, ៤៨ ហ​ត និង​ក្រោយ​ឆ្នាំ ២០១២ មាន ៥១២ គ្រួសារ លើ​ផ្ទៃដី ១ ៣៥៨,៨ ហ​ត​។​

​បន្ទាប់ពី​ទទួលបាន​សេចក្តីរាយការណ៍​ពី​មន្ត្រី​ជំនាញ និង​ពិនិត្យ​ពិភាក្សា ជាមួយ​ក្រសួង​ពាក់ព័ន្ធ​រួច​មក អង្គប្រជុំ​ទាំងមូល​បាន​សម្រេច​ដាក់ចេញ​វិធានការ មួយចំនួន ដូចខាងក្រោម​៖
១. ជូន​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​ចេញ​លិខិត​ណែនាំ​ដល់​អាជ្ញាធរ​ស្រុក ឃុំ បញ្ឈប់​ការពិនិត្យ​បញ្ជាក់​លើ លិខិត​សុំ​កាន់កាប់​ដី និង​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដី​ក្នុង​ដែន​ព្រៃ​លិច​ទឹក​ព្រមទាំង​ចេញ​លិខិត​បដិសេធ លើ​រាល់​លិខិត​ដែល​បាន​ចេញ​រួច​ពី​ពេលមុន​។​
២. ជូន​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​ចាត់​វិធានការ​បញ្ឈប់​ការចូល​ទន្ទ្រាន​ដី​ដែន​ព្រៃ​លិច​ទឹក​បន្តទៀត ធ្វើ អត្តសញ្ញាណ​អ្នក​ដែល​បាន​ចូល​ទន្ទ្រាន ដើម្បី​ធ្វើការ​ដកហូត​ដី​និង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ដោយ ត្រូវ​កសាង​អង្គហេតុ និង​ដាក់​បណ្ដឹង​អាជ្ញា​ទៅ​តុលាការ​។​
៣. ទន្ទឹម​នឹង​វិធានការ​ផ្លូវច្បាប់ ជនល្មើស​ត្រូវ​ដាំ​ដើមឈើ​ឡើងវិញ​លើ​ផ្ទៃដី​ដែល​បាន​ទន្ទ្រាន​។​
៤.​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ចាត់​កម្លាំង​ចុះ​ល្បាត​តាម​គោលដៅ​ដើម្បី​ទប់ស្កាត់​ការទន្ទ្រាន​ដីព្រៃ​លិច​ទឹក​និង​អនុវត្ត​វិធានការ​ច្បាប់​។​
៥. ជូន​ក្រសួង​ធនធានទឹក និង​ឧតុនិយម ទទួលបន្ទុក​ដាំ​បង្គោល​ព្រំដែន​ព្រៃ​លិច​ទឹក​ដែល​ខ្វះ និង​ដែល បាន​ដួលរលំ និង​ដាក់​ពាក្យសុំ​ចុះបញ្ជី​ដី​រដ្ឋ​នូវ​ដី​ព្រៃ​លិច​ទឹក​តំបន់​ទន្លេសាប​។​
៦.​ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​ដាំ​ដំណាំ ពិសេស​ដំណាំ​ស្រូវ ទុកពេល​ឱ្យ​ប្រមូល​ផល រួច​ស្នើ​ឱ្យធ្វើ លិខិត​ទទួល​កំហុស និង​ប្រគល់​ដីព្រៃ​លិច​ទឹក​ជូន​រដ្ឋ​វិញ​។​
៧. ការដាំ​ដើមឈើ​ឡើងវិញ ផ្ដល់​អាទិភាព​លើ​ការដាំ​ដើម​ឫស្សី​៕
​សហការី​

Filed in: ព័ត៌មានជាតិ