ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​លួច​ទូរស័ព្ទដៃ​

​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​លួច​ទូរស័ព្ទដៃ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) :​នា​រសៀល​ថ្ងៃ​ទី​០៣ ខែ​ធ្នូ ឆ្នាំ​២០២១ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ បន្ទាប់​ពី​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌចំការមន​ឃាត់ខ្លួន​បាន​ម្នាក់​ក្នុងចំណោម​បក្ខពួក​០២​នាក់ ពាក់ព័ន្ធ​ករណី​លួច​ទូរស័ព្ទដៃ​មួយ​គ្រឿង​នៅ​ចំណុច​ម្ដុំ​ផ្សារ​ដេប៉ូ ស្ថិត​ក្នុង​ខណ្ឌ​ទួលគោគ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១៣៖៥៥​នាទី ថ្ងៃទី​០២ ខែ​ធ្នូ ឆ្នាំ​២០២១​។​

​ជន​សង្យ័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន​មានឈ្មោះ សុខ ពេជ្រ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល ម្តុំ​ផ្សារ​សាមគ្គី សង្កាត់​ទួល​សង្កែ ខណ្ឌរស្សីកែ​វ រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​បាន​យក​សំណាក​រួច​ដោយ​ប្រើ​ឧបករណ៍​តេស្ត​រហ័ស ( Rapit Test) លទ្ធផល​អវិជ្ជ​មានកូវីត​-១៩​។​

​ក្រោម​វិធានការ​ជំនាញ​ជនសង្ស័យ​ខាងលើ​បាន​សារភាព​ឲ្យដឹងថា នៅវេលា​ម៉ោង​១៤៖០០​នាទី ថ្ងៃទី​០២ ខែ​ធ្នូ ឆ្នាំ​២០២១ ខ្លួន និង​បក្ខពួក​ម្នាក់​ទៀត បាន​ធ្វើដំណើរ​នៅ​ម្ដុំ​ផ្សារ​ដេប៉ូ ក៏​ប្រទះឃើញ​ទូរស័ព្ទដៃ​មួយ​គ្រឿង ម៉ាក Iphone 7plus ដែល​ម្ចាស់​បាន​សាក​ថ្ម​ទុក​ចោល​នៅ​លើ​ម៉ូតូ​កង់​បី (​ផា​ស់អាប់​) ដោយ​ឃើញ​ឱកាសល្អ ពួកខ្លួន​បាន​ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​នោះ​តែម្តង​។ រហូតមកដល់​ម៉ោង​១៤៖៤០​នាទី​ថ្ងៃ​ដដែល បក្ខ​ខ្លួន​ត្រូវបាន​ជនរងគ្រោះ​រកឃើញ​តាមរយៈ​ប្រព័ន្ឌ​GPS​ទូរស័ព្ទ និង​បាន​រាយការណ៍​ដល់​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌចំការម​ន ដែល​ល្បាត​ការពារ​នៅ​គោលដៅ​នោះ ធ្វើ​អន្តរាគមន៍​ឃាត់ខ្លួន​បាន​រូប​ខ្លួន រីឯ​បក្ខពួក​ម្នាក់​បាន​កំពុង​រត់គេចខ្លួន​។ ហើយ​កម្លាំង​អាវុធហត្ថ​ខណ្ឌចំការមន ក៏​បាន​ប្រគល់​ទូរស័ព្ទ​ជូន​ជនរងគ្រោះ​វិញ​ផង​ដែរ​៕
#PhnomPenhGRK

Filed in: ព័ត៌មានជាតិ