ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឯកឧត្តម វេង សាខុន បង្ហាញ​អំពី​លទ្ធផល​នៃ​ការនាំ​ចេញ​កសិផល​របស់​កម្ពុជា​ក្នុងរយៈពេល​១១​ខែ ឆ្នាំ​២០២១

ឯកឧត្តម វេង សាខុន បង្ហាញ​អំពី​លទ្ធផល​នៃ​ការនាំ​ចេញ​កសិផល​របស់​កម្ពុជា​ក្នុងរយៈពេល​១១​ខែ ឆ្នាំ​២០២១
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) :​ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ថ្ងៃទី​០៣ ខែ​ធ្នូ ឆ្នាំ​២០២១​តាម​ការប៉ាន់ស្មាន​តម្លៃ​នៃ​ការនាំចេញ​កសិផល (​ដោយ​មិន​បាន​រាប់បញ្ចូល​ផលិតផល​ជលផល ផលិតផល​សត្វ និង​ព្រៃឈើ ហើយ​និង​ឈើ​កៅស៊ូ​) របស់​កម្ពុជា ទៅកាន់​គោលដៅ​ទីផ្សារ ៦៨ ប្រទេស ក្នុង​រយៈពេល​១១​ខែ ឆ្នាំ​២០២១ មាន​ចំនួន ៤ ៤៣៥ ៧៦៨ ៩០៥ ដុល្លារ​អាមេរិក ដែល​ក្នុងនោះ​៖

​ការនាំ​ចេញ​អង្ករ​មាន​ចំនួន ៤៥៤ ៤៨០ ៨៦៦​ដុល្លារ​អាមេរិក​
ការនាំចេញ​ស្រូវ​មាន​ចំនួន ៥៤៦ ៥៦៧ ៣៥០​ដុល្លារ​អាមេរិក​
ការនាំ​ចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ​មាន​ចំនួន ២ ៩៩០ ៩២៧ ១៣៥ ដុល្លារ​អាមេរិក​
ការនាំ​ចេញ​កៅស៊ូ​ធម្មជាតិ​មាន​ចំនួន ៤៤៣ ៧៩៣ ៥៥៤ ដុល្លារ​អាមេរិក​(​ក្នុង​រយៈពេល​១០​ខែ ឆ្នាំ​២០២១)

​យោងតាម​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ភូតគាម​អនាម័យ​ជាតិ (National Phytosanitary Database) ទទួលបាន​ពី​អគ្គនាយកដ្ឋាន​កសិកម្ម បានឲ្យដឹងថា ក្នុង​រយៈពេល​១១​ខែ ឆ្នាំ​២០២១​នេះ ការនាំ​ចេញ​កសិផល​ទៅ​ក្រៅប្រទេស មាន​បរិមាណ​សរុប​ចំនួន ៧ ១៣១ ៩១៥,០៤ តោន ទៅកាន់​ទិសដៅ ៦៨ ប្រទេស គឺ​មាន​ការកើនឡើង​ចំនួន ៣ ៤៤៤ ២៨៨,១៨ តោន​ស្មើនឹង ៨៧,៥៣% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០ ដែល​ទទួល​បាន​ត្រឹមតែ ៣ ៦៨៧ ៦២៦,៨៦ តោន​។ កសិផល​សំខាន់ៗ​ដែល​បាន​នាំ​ចេញ​មាន​ដូចខាងក្រោម​៖

១- ការនាំ​ចេញ​អង្ករ​
បរិមាណ​អង្ករ​នាំ​ចេញ​មាន​ចំនួន ៥៣២ ១៧៩​តោន មាន​ការថយចុះ​ចំនួន ៦៨ ៨៦៦​តោន​ (-១១,៤៦%) បើ​ធៀប​នឹង​បរិមាណ​នាំចេញ​ក្នុង​រយៈពេល​១១​ខែ​ឆ្នាំ​២០២០ ដែល​មាន​ចំនួន ៦០១ ០៤៥​តោន​

ការនាំ​ចេញ​អង្ករ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០២១ មាន​ចំនួន ៧២ ០១០​តោន កើនឡើង​ចំនួន​ ៧ ២៧០​តោន (១១,២៣%) បើ​ធៀប​នឹង​ខែវិចិ្ឆកា ឆ្នាំ​២០២០ ដែល​មាន​ចំនួន ៦៤ ៧៤០​តោន​
អង្ករ​ក្រអូប​គ្រប់​ប្រភេទ​មាន​ចំនួន ៣៨៩ ៩១២​តោន ស្មើនឹង ៧៣,២៧% អង្ករ​ស​គ្រប់​ប្រភេទ​មាន​ចំនួន ១៣២ ៦៧៥​តោន ស្មើនឹង ២៤,៩៣% និង​អង្ករ​ចំហុយ​មាន​ចំនួន ៩ ៥៩២​តោន ស្មើនឹង ១,៨០%

បរិមាណ​អង្ករ​បាន​នាំចេញ​ទៅ​កាន់​ទិសដៅ​សហភាព​អឺរ៉ុប​ចំនួន​២២​ប្រទេស​ មាន​បរិមាណ​សរុប​ចំនួន ១៣៤ ៤៣៨​តោន (​ថយចុះ​ចំនួន ៥៣ ៩៩៨​តោន ស្មើនឹង -២៨,៦៦%) ទិសដៅ​ប្រទេស​ចិន​មាន​បរិមាណ​សរុប​ចំនួន ២៦៥ ២៤៤​តោន (​កើនឡើង​ចំនួន ៣០ ៣០៤​តោន ស្មើនឹង ១២,៩០%) ទិសដៅ​អាស៊ាន​ចំនួន ៧​ប្រទេស មាន​បរិមាណ​សរុប​ចំនួន ៥៤ ៣៥០​តោន​(​ថយចុះ​ចំនួន ២៣ ៨៥៨​តោន ស្មើនឹង -៣០,៥១%) និង​ទិសដៅ​ដទៃ​ទៀត​ចំនួន​២៤​ប្រទេស មាន​បរិមាណ​សរុប ៧៨ ១៤៧​តោន (​ថយចុះ​ចំនួន ២១ ៣១៤​តោន ស្មើនឹង -២១,៤៣%)
ក្រុមហ៊ុន​ដែល​បាន​នាំ​ចេញ​អង្ករ​មាន​ចំនួន ៦១​ក្រុមហ៊ុន​ ហើយ​បរិមាណ​អង្ករ​ដែល​បាន​នាំ​ចេញ​ដោយ​ក្រុមហ៊ុន​ធំៗ​ចំនួន​១០ មាន​រហូត​ដល់ ៣៩៣ ១៣១​តោន (៧៣,៨៨%) និង​ក្រុមហ៊ុន​៥១​ដទៃ​ទៀត​បាន​នាំ​ចេញ​ត្រឹមតែ ១៣៩ ០៤៨​តោន (២៦,១២%)​។​

២- ការនាំចេញ​ស្រូវ​
​ការនាំចេញ​ស្រូវ​មាន​ចំនួន ៣ ១២៣ ២៤២​តោន ក្នុង​រយៈពេល​១១​ខែ​ឆ្នាំ​២០២១ ទៅកាន់​ប្រទេស វៀតណាម (​មាន​វិញ្ញាបនបត្រ​ភូតគាម​អនាម័យ​ចំនួន ១ ៩៨៦ ០៨៥,០២​តោន​) ដែល​មាន​ការកើនឡើង​ចំនួន ១ ៣៤៦ ១៣៥​តោន (៧៥,៧៥%) បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០២០ ដែល​មាន​ចំនួន ១ ៧៧៧ ១០៧​តោន​។​

៣- ការនាំ​ចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ​
​ក្នុង​រយៈពេល​១១​ខែ ឆ្នាំ​២០២១ ការនាំ​ចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ មាន​ចំនួន ៤ ៦១៣ ៦៥១,០២​តោន​
​កើនឡើង​ចំនួន ១ ៥២៧ ០៦៩,១៦​តោន ស្មើនឹង ៤៩,៤៧% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០ ដែល​មាន​ចំនួន ៣ ០៨៦ ៥៨១,៨៦​តោន ដែល​ក្នុងនោះ​រួមមាន​៖

ចំណិត​ដំឡូង​មី​ក្រៀម​មាន​ចំនួន ១ ៤៣៨ ១៧១,៦៨​តោន (​កើនឡើង​ចំនួន ៩,៥៤%) ក្នុងនោះ​ នាំចេញ​ទៅ​ប្រទេស​ថៃ​ចំនួន ៩០០ ៩២០​តោន ប្រទេស​វៀតណាម​ចំនួន ៤៦៦ ៥៣១,៥៦​តោន និង​ប្រទេស​ចិន​ចំនួន ៧០ ៧២០,១២​តោន​

ដំឡូង​មី​ស្រស់​មាន​ចំនួន ៨៨៧ ៧២០​តោន (​កើនឡើង​ចំនួន ៣៣,៦៨%) ក្នុង​នោះ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​ចំនួន ៦២២ ៨៧០​តោន និង​ប្រទេស​ថៃ​ចំនួន ២៦៤ ៨៥០​តោន​
ម្ស៉ៅដំឡូង​មី​មានចំនួន ៣០ ៤៧១,៧៤​តោន (​កើនឡើង​ចំនួន ១១%) ក្នុង​នោះ​នាំ​ចេញ​ទៅ​ប្រទេស​ចិន​ចំនួន ២៧ ៨០៧,៦០​តោន ប្រទេស​ថៃ​ចំនួន ១ ៣៧៥,៨០​តោន ប្រទេស​អ៊ីតាលី​ចំនួន ៦៩៤,៣៤​តោន ប្រទេស​ប៊ែល​ហ្ស៉ិ​ក​ចំនួន ២៧២​តោន សហរដ្ឋ​អាមេរិក​ចំនួន ១៧០​តោន និង​ប្រទេស​ណេ​ដឺ​ឡែ​ន​ចំនួន ១៥២​តោន​

កាកសំណល់​ដំឡូង​មី​មាន​ចំនួន ៨ ១៨៥​តោន (​ថយចុះ​ចំនួន -៣៤,១៥%) នាំចេញ​ទៅ​ប្រទេស​ចិន​

គ្រាប់​ស្វាយចន្ទី​មាន​ចំនួន ៩២១ ០៦១,៤៧​តោន (​កើនឡើង​ចំនួន ៣២៨,៩៦%) នាំចេញ​ទៅ​ប្រទេស​វៀតណាម​ចំនួន ៩១២ ១៧០​តោន ប្រទេស​ចិន​ចំនួន ៤ ៥៥២,៦៩​តោន ប្រទេស​ថៃ​ចំនួន ៤ ១៤៥,៤០​តោន ប្រទេស​ឥណ្ឌា​ចំនួន ៩៨,៦០​តោន ប្រទេស​ជប៉ុន​ចំនួន ៤៤,១៤​តោន ប្រទេស​កូរ៉េ​ចំនួន ១៦,៨៨​តោន ប្រទេស​អារ៉ាប់​ចំនួន ១៤,៥១​តោន ប្រទេស​ណេ​ដឺ​ឡែ​ន​ចំនួន ៨,២១​តោន ប្រទេស​បង់​ក្លា​ដែស​ចំនួន ៧​តោន ប្រទេស​ឡាវ​ចំនួន ៤​តោន ប្រទេស​ស្វីស​ចំនួន ០,០២​តោន ប្រទេស​តូ​ហ្គោ​ចំនួន ០,០១​តោន និង​ប្រទេស​អារ៉ាប់​រួម​ចំនួន ០,០១​តោន​
គ្រាប់ពោត​មាន​ចំនួន ១៧៨ ០៦៩,៣៤​តោន (​ថយចុះ​ចំនួន -៨,៤៥%) នាំចេញ​ទៅ​ប្រទេស​វៀតណាម ចំនួន ១៣៤ ៧៣០​តោន ប្រទេស​ថៃ​ចំនួន ៤២ ៣៥០​តោន កោះ​តៃវ៉ាន់​ចំនួន ៩២៦,២៩​តោន ប្រទេស​បង់​ក្លា​ដេស ចំនួន ៤២,០៥​តោន និង​ប្រទេស​កូរ៉េ​ចំនួន ២១​តោន​
គ្រាប់​សណ្តែកបាយ​មាន​ចំនួន ២៦ ១៩២,៣៥​តោន (​កើនឡើង​ចំនួន ៣៣០,៨២%) នាំចេញ​ទៅ​ប្រទេស​វៀតណាម​ចំនួន ២៦ ១៧០​តោន និង​កោះ​តៃវ៉ាន់​ចំនួន ២២,៣៥​តោន​
គ្រាប់​សណ្តែកសៀង​មាន​ចំនួន ៨៨ ១៦៥,០៤​តោន (​កើនឡើង​ចំនួន ២៨៣,២៤%) នាំចេញ​ទៅ​ប្រទេស​វៀតណាម​ចំនួន ៦៦ ២៦៥​តោន ប្រទេស​ថៃ​ចំនួន ២១ ៩០០​តោន និង​ប្រទេស​អារ៉ាប់​រួម​ចំនួន ០,០៤​តោន​

ផ្លែ​ចេក​ស្រស់​មាន​ចំនួន ៣៩៥ ៨៦៣,៧៨​តោន (​កើនឡើង​ចំនួន ៣១,៨៨%) នាំចេញ​ទៅ​ប្រទេស​ចិន​ចំនួន ៣៤៩ ៦៥៦,៤១​តោន ប្រទេស​វៀតណាម​ចំនួន ៤៥ ១៩៣,៣៧​តោន ប្រទេស​ជប៉ុន​ចំនួន ៥៣៣,៥២​តោន និង​ប្រទេស​សិង្ហ​បុរី​ចំនួន ៤៨០,៤៨​តោន​

ផ្លែ​ក្រូចថ្លុង​មាន​ចំនួន ៣៤ ៩១៨,៤៤​តោន (​កើនឡើង​ចំនួន ១១៩,៦១%) នាំចេញ​ទៅ​ប្រទេស​ថៃ​ចំនួន ៣៤ ៨៥៤​តោន និង​ប្រទេស​វៀតណាម​ចំនួន ៦៤,៤៤​តោន​

ផ្លែស្វាយ​ស្រស់​មាន​ចំនួន ២២៦ ៥៧៧,៧១​តោន (​កើនឡើង​ចំនួន ១៤៩,៥៣%) នាំចេញ​ទៅ​ប្រទេស​វៀតណាម​ចំនួន ១៩៣ ៧២២,៣៧​តោន ប្រទេស​ថៃ​ចំនួន ៣២ ០១៩,២៨​តោន ប្រទេស​ចិន​ចំនួន ៦៣៨,១៤​តោន ប្រទេស​កូរ៉េ​ចំនួន ១៣០,៩២​តោន ទីក្រុង​ហុងកុង​ចំនួន ៥០,៧៨​តោន ប្រទេស​សិង្ហ​បុរី​ចំនួន ១៦,២០​តោន និង​ប្រទេស​គុយ​វ៉ែត​ចំនួន ០,០១​តោន​
ដំណាប់​ស្វាយ​មាន​ចំនួន ១៦ ៧៧៧,៨២​តោន (​កើនឡើង​ចំនួន ១៩១,៤៩%) នាំចេញ​ទៅ​ប្រទេស​ចិន​ចំនួន ១៣ ២៥៤,៤៦​តោន ប្រទេស​ថៃ​ចំនួន ១ ៤១៥,០៣​តោន ប្រទេស​ហ្វីលីពីន​ចំនួន ៩៧៥,០៨​តោន ប្រទេស​វៀតណាម ចំនួន ៥៥៩,៣០​តោន ប្រទេស​ជប៉ុន​ចំនួន ៥២៣,៧០​តោន ចក្រភព​អង់គ្លេស ២១,១៤​តោន ប្រទេស​កូរ៉េ​ចំនួន ១៧,៥០​តោន សហរដ្ឋ​អាមេរិក​ចំនួន ៨,៥៦​តោន កោះ​តៃវ៉ាន់​ចំនួន ៣​តោន ប្រទេស​កា​ហ្សាក់​ស្ថាន​ចំនួន ០,០៥​តោន និង​ប្រទេស​រុស្ស៊ី​ចំនួន ០,០០២​តោន​

ទឹក​ស៊ីរ៉ូ​ស្វាយ​មានចំនួន ៤ ៨៤៦,៦៣​តោន (​កើនឡើង​ចំនួន ៣៥,២៥%) នាំចេញ​ទៅ​ប្រទេស​ហ្វីលីពីន​ចំនួន ៤ ៦៩៨,៦៣​តោន និង​ប្រទេស​ចិន​មាន​ចំនួន ១៤៨​តោន​
ដូងប្រេង​មាន​ចំនួន ៥៥ ៥១៦,៦៩​តោន (​កើនឡើង​ចំនួន ៥,៤០%) នាំចេញ​ទៅ​ប្រទេស​ឥណ្ឌា​ចំនួន ៤៣ ១៧៦,៦៩​តោន និង​ប្រទេស​ម៉ាឡេស៊ី​ចំនួន ១២ ៣៤០​តោន​
ម្រេច​មាន​ចំនួន ២៧ ៧៣០,០៧​តោន (​កើនឡើង​ចំនួន ៤៥៦,៥៣%) នាំចេញ​ទៅ​ប្រទេស​វៀតណាម​ ចំនួន ២៦ ៨៨៧,៦៨​តោន ប្រទេស​អាល្លឺម៉ង់​ចំនួន ៤៩៧,៩០​តោន ប្រទេស​ថៃ​ចំនួន ១៨០​តោន ប្រទេស​បារាំង​ចំនួន ៤២,០៩​តោន ប្រទេស​ឥណ្ឌា​ចំនួន ៤២​តោន ប្រទេស​ប៊ែលហ្ស៊ិក​ចំនួន ២៥,៣៨​តោន កោះ​តៃវ៉ាន់​ចំនួន ១៥,០៤​តោន សាធារណរដ្ឋ​ឆេក​ចំនួន ១២,៨៤​តោន ប្រទេស​ប៉ូឡូញ​ចំនួន ៧,០៩​តោន ប្រទេស​ជប៉ុន​ចំនួន ៣,៥៥​តោន ប្រទេស​កូរ៉េ​ចំនួន ៣,២៥​តោន ប្រទេស​រុស្ស៊ី​ចំនួន ២,៧៨​តោន សហរដ្ឋ​អាមេរិក​ចំនួន ២,០២​តោន ប្រទេស​សិង្ហ​បុរី​ចំនួន ១,៩៧​តោន ប្រទេស​ស្វីស​ចំនួន ១,៦៤​តោន ប្រទេស​ស៊ុយ​អ៊ែត​ចំនួន ១,២៩​តោន ចក្រភព​អង់គ្លេស​ចំនួន ១,២៤​តោន ប្រទេស​អូស្ត្រាលី​ចំនួន ០,៩០​តោន ប្រទេស​កាណាដា​ចំនួន ០,៥២​តោន ប្រទេស​ម៉ាឡេស៊ី​ចំនួន ០,៤០​តោន​ប្រទេស​លី​ទុយ​អា​នី​ចំនួន ០,២៩​តោន ប្រទេស​កា​ហ្សាក់​ស្ថាន​ចំនួន ០,១៩​តោន និង​ប្រទេស​អារ៉ាប់​រួម​ចំនួន ០,០១​តោន​
ថ្នាំជក់​មាន​ចំនួន ៤ ២៩៤,០៥​តោន (​ថយចុះ​ចំនួន -២៤,៤២%) នាំចេញ​ទៅ​ប្រទេស​វៀតណាម​ ៤ ២១២,៨០​តោន ប្រទេស​ប៊ែលហ្ស៊ិក​ចំនួន ៥៩,៤២​តោន ប្រទេស​ហុងគ្រី​ចំនួន ១៩,៨០​តោន ប្រទេស​បូ​ស្នៀនិង​ហឺ​ហ្សេ​ហ្គោ​វីណា​ចំនួន ១,៩០​តោន ប្រទេស​ចិន​ចំនួន ០,១០​តោន ប្រទេស​ឥណ្ឌូនេស៊ី​ចំនួន ០,០២​តោន ប្រទេស​សិង្ហ​បុរី​ចំនួន ០,០១​តោន និង​ប្រទេស​អាល្លឺម៉ង់​ចំនួន ០,០០១​តោន​

បន្លែ​ចម្រុះ​មាន​ចំនួន ៩៣,០៨​តោន (​ថយចុះ​ចំនួន -៥,៧៤%) នាំចេញ​ទៅ​ប្រទេស​បារាំង​

ម្ទេស​ស្រស់​មាន​ចំនួន ៨៩ ៣៥៧,១២​តោន (​កើនឡើង​ចំនួន ៤៣,១៣%) នាំចេញ​ទៅ​ប្រទេស​ថៃ​ចំនួន ៨៩ ៣៥៧,១២​តោន និង​ប្រទេស​អារ៉ាប់​រួម​ចំនួន ០,០០២​តោន​

ម្ទេស​ក្រៀម​មាន​ចំនួន ២ ១៦០,២៣​តោន (​កើនឡើង​ចំនួន ២០,០១%) នាំចេញ​ទៅ​ប្រទេស​ថៃ​ចំនួន ២ ១៦០​តោន ប្រទេស​ប៊ែលហ្ស៊ិក​ចំនួន ០,២១​តោន ប្រទេស​កូរ៉េ​ចំនួន ០,០១​តោន និង​ប្រទេស​កាណាដា ចំនួន ០,០១​តោន​និង​

ផលិតផល​ចំនួន ៨៧​មុខ ផ្សេង​ទៀត​មាន​ចំនួន ១៧៧ ៤៧៨,៧៨​តោន​។​

Filed in: ព័ត៌មានជាតិ