ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

នាយ​ឧត្តមសេនីយ៍ សៅ សុខា បើក​កិច្ចប្រជុំ​បន្ទាន់​ជាមួយ​មេបញ្ជាការ​អាវុធហត្ថ​តាម​ខេត្ត​ពាក់ព័ន្ធ​បឹង​ទន្លេសាប ក្រោយ​មាន​បទបញ្ជា​របស់​សម្តេច​តេជោ ហ៊ុន សែន ឲ្យ​ចុះ​បង្ក្រាប​បទល្មើស​ការកាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​

នាយ​ឧត្តមសេនីយ៍ សៅ សុខា បើក​កិច្ចប្រជុំ​បន្ទាន់​ជាមួយ​មេបញ្ជាការ​អាវុធហត្ថ​តាម​ខេត្ត​ពាក់ព័ន្ធ​បឹង​ទន្លេសាប ក្រោយ​មាន​បទបញ្ជា​របស់​សម្តេច​តេជោ ហ៊ុន សែន ឲ្យ​ចុះ​បង្ក្រាប​បទល្មើស​ការកាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពល​ខេ​ម​ភូមិន្ទ និង​ជា​មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ល្ងាច​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បាន​បើក​កិច្ចប្រជុំ​បន្ទាន់​ជាមួយ​មេបញ្ជាការរង និង​មេបញ្ជាការ​ខេត្ត​ពាក់ព័ន្ធ​នៅ​ជុំវិញ​បឹង​ទន្លេសាប ក្រោយ​មាន​បទបញ្ជា​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ឲ្យ​ចុះ​បង្ក្រាប​បទល្មើស​ការកាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​នៅ​ជុំវិញ​បឹង​ទន្លេសាប ជាពិសេស​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​។​

កិច្ចប្រជុំ​នេះ បាន​ធ្វើឡើង​ភ្លាមៗ តាម​ប្រព័ន្ធ Video Conference ដោយ​មាន​ការចូលរួម​ពី​មេបញ្ជាការរង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង ខេត្ត​កំពង់ធំ ខេត្ត​បាត់ដំបង ខេត្ត​ពោធិ៍សាត់ ខេត្តសៀមរាប ខេត្ត​បន្ទាយមានជ័យ ខេត្ត​កណ្តាល និង​ខេត្ត​កំពង់ចាម​។​
​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បាន​ចេញ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​មួយ ឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អភិបាលខេត្ត​ជាប់​បឹង​ទន្លេសាប ត្រូវ​ធ្វើ​ការទប់ស្កាត់ និង បង្ក្រាប​ជា​បន្ទាន់​ចំពោះ​ការ​លួច​កាប់​ព្រៃ​លិច​ទឹក និង​វាទទី​យក​ដី​នៅ​តាម​បឹង​ទន្លេសាប ជាពិសេស​នៅ​ខេត្ត​កំពង់ឆ្នាំង​តែម្តង​។​

បទបញ្ជា​របស់​សម្តេច​តេជោ ហ៊ុន សែន បាន​ធ្វើឡើង​បន្ទាប់​ពី​រាជបណ្ឌិត្យសភា​កម្ពុជា​ដឹកនាំ​ដោយ លោក​បណ្ឌិត សុខ ទូច បាន​ចុះ​សិក្សា​ស្រាវជ្រាវ​នៅ​បឹង​ទន្លេសាប ដែល​រក​ឃើញ​អំពី​បញ្ហា​កាប់​ឈើ និង​ទន្ទ្រាន​យក​ដី​ព្រៃ​លិច​ទឹក​យ៉ាង​អនាធិបតេយ្យ គួរឱ្យ​ព្រួយបារម្ភ ជា​ពិសេស​ខេត្ត​កំពង់ឆ្នាំង និង​ត្រូវ​មាន​ការដោះស្រាយ​ជាបន្ទាន់​។​

សម្តេច​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​អនាធិបតេយ្យ​បែប​នេះ មិន​អាច​ទទួលយក​បាន​ទេ ក៏​មិន​អាច​អត់ឱន​ឱ្យ​បាន​ដែរ សម្រាប់​មន្ត្រី​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​ជាមួយ​នឹង​ការគ្រប់គ្រង​ដែនដី​ជា​ខេត្ត ជា​ស្រុក ឬ​មន្ត្រី​ដទៃទៀត ដែល​ចូល​ទៅ​ពាក់ព័ន្ធ​ដើម្ប​បង្កើត​ជា​ស្ថានកាប់​រានទន្ទ្រាន យក​ដីធ្លី​នៅ​ទី​នោះ​ប្រជាពលរដ្ឋ​ក៏​ដូចគ្នា យើង​មិន​អាច​ទទួលយក​បាន​ទេ​នូវ​ការកាប់​រានទន្ទ្រាន​ដីព្រៃ​លិច​ទឹក នៃ​តំបន់​ទន្លេសាប​របស់​យើង ដូច្នេះ​ដើម្បី​ការពា​របឹង​ទន្លេសាប​របស់​យើង​ដែល​កំពុង​រងគ្រោះ​ស្រាប់​ដោយ​ការ​គោក​រាក់ និង​ការបាត់បង់​ព្រៃឈើ​ដោយ​ការបំផ្លិចបំផ្លាញ​ពី​ក្រុម​ជន​អនាធិបតេយ្យ ទៅ​ហើយ​នោះ​ចាំបាច់​មាន​វិធានការ​»​។​

ក្រៅពី​បញ្ជា​ទៅកាន់​ថ្នាក់​ខេត្ត សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​បញ្ជា​ទៅ​កាន់ លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​សូរិយោដី​ថ្នាក់​ជាតិ ឱ្យ​ដឹកនាំ​ការប្រជុំ​ជា​បន្ទាន់ ជាមួយ​ក្រសួង​ពាក់ព័ន្ធ ក្នុងនោះ​មាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម អាជ្ញាធរ​ទន្លេសាប ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្រសួង​បរិស្ថាន និង​ផ្នែក​ពាក់ព័ន្ធ​នានា រួម​ទាំង​ផ្នែក​អធិការកិច្ច នៃ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច ហើយ​នាយ​ឧត្តមសេនីយ៍ សៅ សុខា ដើម្បី​បែងចែក​ភារកិច្ច​គ្នា​ដើម្បី​ធ្វើ​ការចុះ​ត្រួតពិនិត្យ​រួម ដើរ​ពី​ក្រោយ​នៃ​ការងារ​របស់​ខេត្ត​។​

សម្រាប់​នាយ​ឧត្តមសេនីយ៍ សៅ សុខា សម្តេច​តេជោ បាន​បញ្ជា​ឲ្យប្រើ​ប្រា​ស់កម្លាំង​ថ្មើរជើង ទាំង​ជើង​ទឹក និង​ឧទ្ធម្ភាគចក្រ ត្រួតពិនិត្យ​ជា​បន្ទាន់ដោយ​បារម្ភ​ក្រែង​ទឹក​ស្រក អាច​នឹង​មាន​ការដាំដុះ​នៅលើ​ដី​បឹង​ទន្លេសាប ដែល​មាន​ការទន្ទ្រាន​នោះ ហើយ​អនុញ្ញាតឲ្យ​ចេញ​មុន​គេ​។​

សម្តេច​តេជោ ហ៊ុន សែន បាន​ដាក់បទបញ្ជា​ដល់​នាយ​ឧត្តមសេនីយ៍ សៅ សុខា យ៉ាង​ដូច្នេះ​ថា «​នាយ​ឧត្តមសេនីយ៍ សៅ សុខា ត្រូវតែ​ធ្វើ​សកម្មភាព​ជា​បន្ទាន់ ដឹកនាំ​កម្លាំង​ដើម្បី​ធ្វើ​ការដោះស្រាយ​បញ្ហា​នេះ ដោយ​ប្រើប្រាស់ ទាំង​កម្លាំង​ថ្មើជើង​ទាំង​ជើងទឹក និង​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ ត្រួតពិនិត្យ​ជា​បន្ទាន់​ទៅលើ​ប្រតិបត្តិ​ការរក្សា​តំបន់​ព្រៃ​លិច​ទឹក​នេះ​…»​។​

ជាមួយគ្នានេះ សម្តេច​បាន​ស្នើ​ដល់​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដឹកនាំ​កម្លាំង​ដើម្បី​ចុះ​ស្រាវជ្រាវ​រក​មន្ត្រី​ណា​ខ្លះ ដែល​មាន​ការពាក់ព័ន្ធ​ជាមួយ​នឹង​ការកាប់​ទន្ទ្រាន​យក​ដី​បឹង​ទន្លេសាប​នេះ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​កាត់ទោស​ទាំងអស់​។​

សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​មន្ត្រី​ខិលខូច​ដែល​ពាក់ព័ន្ធ​នឹង​ការកាប់​ទន្ទាន​នៅ​បឹង​ទន្លេសាប​ហើយ​ចង់​បាន​ការ​រ​បន្ធូរបន្ថយ​ទោស ត្រូវ​ចូល​សារភាព​ទោសកំហុស​ជាបន្ទាន់ ក្នុងករណី​ដែល​មិន​ចេញ​សារភាព​ជាបន្ទាន់​ទេ​សម្តេច​បញ្ជា​ឱ្យ​ក្រុម​ដែល​ចេញ​ទៅ​អនុវត្ត​ធ្វើការ​ចាប់ខ្លួន​តែម្តង សម្រាប់​ផ្តន្ទាទោស​តាម​ច្បាប់​ហើយ​ឈាន​ទៅ​រឹបអូស មិន​ត្រឹមតែ​ដីធ្លី​នៅ​ហ្នឹង​កន្លែង​ទេ ទ្រព្យសម្បត្តិ​ដែល​គេ​ទទួលបាន​ពី​បទ​ល្មើស​នេះ​នឹង​ត្រូវ​រឹបអូស​។​

«​អ្នក​ទាំងនេះ មិន​សម​ធ្វើ​ជា​មន្ត្រី​ទៀត​ទេ​ពួកគេ​ដេក​គុក​ប្រសើរ​ជា​ធ្វើ​ជា​មន្ត្រី ហើយ​សូម​កុំ​និយាយថា ធ្វើការ​ជូន​បក្ស​ជូន​រដ្ឋ​យូ​ហើយ បែរ​ជា​រដ្ឋ និង​គណបក្ស​មិន​យោគយល់ យើង​គ្មាន​ការយោគយល់​ណា​សម្រាប់​អំពើ​ទុច្ចរិត​បែបនេះ សម្រាប់​មន្ត្រី​របស់​យើង​នោះទេ​»​។​

សម្តេច​ក៏​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​បាន​ខកខ្លួន​ឃើញ​អ្នកធំ​ទៅ​ធ្វើ​ហើយ​ប្រជាជន​ទៅ​ធ្វើ​តាម​ក្រោយ សូម​ប្រញាប់ប្រញាល​ចាក​ចេញ​ជា​បន្ទាន់ ឱ្យ​ផុត​ពី​ទី​នោះ​បើ​មិន​ដូច្នោះ​នឹង​មាន​ការចាប់ខ្លួន​៕

 

Filed in: ព័ត៌មានជាតិ