ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​អភិបាលខេត្ត​ប៉ៃលិន អញ្ជើញ​ជា​អធិបតី​បើក​វិញ្ញាសារ​ប្រឡង​ក្រប​ខណ្ឌ​មន្ត្រីរាជការ​ស៊ីវិល នៃ​រដ្ឋបាល​ខេត្ត​ប៉ៃលិន​

​អភិបាលខេត្ត​ប៉ៃលិន អញ្ជើញ​ជា​អធិបតី​បើក​វិញ្ញាសារ​ប្រឡង​ក្រប​ខណ្ឌ​មន្ត្រីរាជការ​ស៊ីវិល នៃ​រដ្ឋបាល​ខេត្ត​ប៉ៃលិន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ប៉ៃលិន​៖ ព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន អញ្ជើញ​ជា​អធិបតី បើក​វិញ្ញាសារ​ប្រឡង​ក្របខណ្ឌ​មន្ត្រីរាជការ​ស៊ីវិល នៃ​រដ្ឋបាល​ខេត្ត​ប៉ៃលិន ដែល​ការប្រឡង​បាន​ប្រព្រឹត្តិ​ទៅ​នៅ​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេពនិម្មិត​ប៉ៃលិន ។​

​លោក​ជ​ទាវ បាន​ស្នើឲ​បេក្ខជន​ប្រឡង​នាពេល​នេះ​ត្រូវ​ប្រើប្រាស់​សមត្ថភាព​ផ្ទាល់​ខ្លួន​យ៉ាង​ពិតប្រាកដ ក្នុង​ការទប់ស្កាត់​អំពើពុករលួយ​ផ្សេងៗ ដែល​នាំ​ឲ្យ​ខាតប្រយោជន៍​ខ្លួន​នា​ពេលខាងមុ​ខ ម្យ៉ាងវិញទៀត លោកជំទាវ បាន​ជម្រាបជូន​បេក្ខជន​នាពេលនេះ​ថា ដើម្បី​ធានា​នូវ​សុវត្ថិភាព និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូវី​ដ​-១៩ នៅ​ក្នុង​កិច្ចដំណើរការ​ប្រឡង គណៈកម្មការ​រៀបចំ​កា​រ​ប្រឡង អនុគណៈកម្មការ​នានា និង​បេក្ខជន​ត្រូវ​ពាក់​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ ១៩ ឱ្យបាន​គ្រប់ៗ​គ្នា បើ​មាន​បេក្ខជន​ណា ដែល​មិន​មាន​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ ១៩ មិន​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​មណ្ឌល​ប្រឡង ឬ​បន្ទប់​ប្រឡង​ឡើយ​។​

​លោកជំទាវ បាន​ធ្វើ​ការណែនាំ​ដល់​មន្ត្រី​ដែល​មាន​តួនាទី ភារកិច្ច​ធ្វើ​ជា​គណកម្មការ អនុគណៈកម្មការ ក្នុង​ការប្រឡង ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​តាម​តួនាទី ភារកិច្ច​តាម​ដំណាក់កាល​នីមួយៗ ប្រសិនបើ​មាន​កិច្ចការ​លើសពី​ដែន​សមត្ថកិច្ច​ទទួល​ខុស​ត្រូវ ត្រូវ​ស្នើ​សុំ​ទៅ​ប្រធាន​គណៈកម្មការ ដើម្បី​រួមគ្នា​ដោះស្រាយ​បាន​ទាន់ពេលវេលា តាម​គោលការណ៍ និង​លក្ខន្តិកៈ​នៃ​ការប្រឡង​តាម​ឋានានុក្រម​។ លោកជំទាវ​អភិបាលខេត្ត​បន្តថា នេះ​ជា​ផ្លែផ្កា​នៃ​លទ្ធផល​នយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ​នៅ​ថ្នាក់ក្រោម​ជាតិ ហើយ​ការងារ​ប្រឡង​ជ្រើសរើស​មន្ត្រីរាជការ​ខេត្ត​ប៉ៃលិន ជា​ឱកាស​សម្រាប់​កូនចៅ​របស់​អ្នក​ខេត្ត​ប៉ៃលិន បាន​ចូល​ធ្វើ​ជា​មន្ត្រីរាជការ​។ សូម​ឱ្យ​ម្នាក់ៗ​ត្រូវ​ទទួលខុសត្រូវ ធានាបាន​នូវ​គុណភាព តម្លាភាព ហើយ​មន្ត្រី​ដែល​យើង​ជ្រើសរើស ត្រូវមាន​សមត្ថភាព​បម្រើ​ប្រជាពលរដ្ឋ​។​

​គួរបញ្ជាក់​ថា ការប្រឡង​ជ្រើសរើស​មន្ត្រីរាជការ​ខេត្ត​ប៉ៃលិន​ប្រចាំឆ្នាំ​២០២១ នាពេល​នេះ​មាន​បេក្ខជន​ដាក់ពាក្យ​ប្រឡង សម្រាប់​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​(​ប្រភេទ​ក្របខ័ណ្ឌ ក ) ចំនួន ២២​នាក់ ស្រី ០៩​នាក់ អវត្តមាន ០៥​នាក់ ស្រី ០៣​នាក់ និង​ក្របខ័ណ្ឌ​មន្ត្រី​ក្រមការ​(​ប្រភេទ​ក្របខ័ណ្ឌ ខ​)​ចំនួន ២២​នាក់ ស្រី​១២​នាក់ អវត្តមាន ០៥​នាក់ ស្រី​០២​នាក់ ដោយ​ប្រើប្រាស់​វិញ្ញាសារ​ជំនាញ​ឯកទេស និង​ភាសា​អង់គ្លេស ។​

Filed in: ព័ត៌មានជាតិ