ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ប្រជាពលរដ្ឋ មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ជាច្រើន​ឆ្នាំ ចំនួន​១៥​គ្រួសារ ត្រូវបាន​អភិបាល​ខេត្ត​ប៉ៃលិន ដោះស្រាយ​បញ្ចប់​ឈរ​លើ​ស្មារតី​ឈ្នះ​ឈ្នះ​ទាំងអស់គ្នា​

ប្រជាពលរដ្ឋ មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ជាច្រើន​ឆ្នាំ ចំនួន​១៥​គ្រួសារ ត្រូវបាន​អភិបាល​ខេត្ត​ប៉ៃលិន ដោះស្រាយ​បញ្ចប់​ឈរ​លើ​ស្មារតី​ឈ្នះ​ឈ្នះ​ទាំងអស់គ្នា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​ លោកជំទាវ អភិបាលខេត្ត អញ្ជើញ​ដឹកនាំ​មន្ទីរ អង្គភាព​ជំនាញ និង​ភាគី​ពាក់ព័ន្ធ បើក​កិច្ចប្រជុំ​សម្របសម្រួល ដោះស្រាយ​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ចំនួន​១៥​គ្រួសារ ស្ថិតនៅ​ភូមិ​ព្រលឹត ឃុំ​ស្ទឹង​កាច់ ។

​អនុវត្តន៍​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្តីពី​ការស្នើ​អោយ​អភិបាល​រាជធានី ខេត្ត ត្រូវ​ព្យាយាម​សម្របសម្រួល ដោះស្រាយ​បញ្ហា​ដីធ្លី ជូន​ប្រជាពលរដ្ឋ​ក្រៅ​ប្រព័ន្ធ​តុលាការ​អោយបាន​ច្រើន ដោយ​តម្លាភាព យុត្តិធ៌ម​ត្រឹមត្រូវ ។ ក្នុង​អង្គប្រជុំ​លោកជំទាវ​អភិបាលខេត្ត បាន​ស្តាប់​អង្គហេតុ និង​សាវតា​ប្រវត្តិ​ដី និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រហូត​បាន​ឈាន​ដល់​ការសម្របសម្រួល​ដល់​ភាគី​ដែល​មាន​ទំនាស់​អស់ អាច​ផ្សះផ្សា​ជាមួយគ្នា ទទួល​បាន​ការ​សម្បទា​ន និង​ការយោគយល់​ចំពោះ​គ្នា​ទៅវិញទៅមក ឈានទៅរក​ការ​ឈ្នះ​ទទួលបាន​ប្រយោជន៍​ទាំងអស់គ្នា គ្មាន​អ្នកឈ្នះ គ្មាន​អ្នកចាញ់ និង​ការឯកភាព​គ្នា​ប្រកប​ដោយ​ភាព​រីករាយ ។​

Filed in: ព័ត៌មានជាតិ