ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បាន​ទទួល​ជួប ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្តូនេស៊ី ដើម្បី​សម្តែង​ការគួរសម ពិភាក្សា​ការងារ និង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម​

ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បាន​ទទួល​ជួប ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្តូនេស៊ី ដើម្បី​សម្តែង​ការគួរសម ពិភាក្សា​ការងារ និង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) :​នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅវេលា​ម៉ោង ៩:០០ ព្រឹក​ថ្ងៃ​សុក្រ ៧​រោច ខែ​កត្តិក ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បាន​ទទួល​ជួប​ឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្តូនេស៊ី ដើម្បី​សម្តែង​ការគួរសម ពិភាក្សា​ការងារ និង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម​។​

​មានប្រសាសន៍​នាឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​កិច្ច​ស្វាគមន៍ និង​កោតសរសើរ​ក្នុងខណ​:​ដែល​ឯកឧត្តម​បាន​បំពេញការងារ​ទទួលបាន​ជោគជ័យ​ក្នង​រយៈពេល​ជាង ០៣​ឆ្នាំ​កន្លងទៅនេះ ជា​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្តូនេស៊ី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។
​ឆ្លៀត​យក​ឱកាស​នៃ​ជំ​នួន​ការទូត​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម្រាប​ជូន​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ដោយ​សង្ខេប​អំពី​ស្ថានភាព និង​ដំណើរ​ការវិវត្ត​រីកចម្រើន​ក្នុង​វិស័យ​កសិកម្ម​កម្ពុជា ជាពិសេស​ក្នុង​ដំណាក់កាល​នៃ​វិបត្តិ​ជំងឺឆ្លង​សកល​កូវី​ដ​-១៩​។
​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​បន្ថែមថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយ​មាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល វិស័យ​កសិកម្ម​កម្ពុជា​ជា​វិស័យ​អាទិភាព​មួយ ហើយ​បាន​ប្រែ​ក្លាយទៅជា​ប្រទេស​មួយ​ដែល​មាន​លទ្ធភាព​ផ្គត់ផ្គង់​ខ្លួនឯង​ផង និង​ធ្វើ​ការនាំចេញ​កសិផល​សំខាន់​ដែល​មាន​សក្តានុពល​សំខាន់​ផង មាន​ជាអាទិ៍​៖ ស្រូវ អង្ករ ចេក ដំឡូង​មី​ស្រស់​-​ក្រៀម គ្រាប់ស្វាយចន្ទី​ស្រស់ និង​កែច្នៃ​រួច ស្វាយ​ស្រស់ ផលិតផល​មួយចំនួន​ទៀត​។ ទន្ទឹមនឹងនេះ ឯកឧត្តម​បាន​គាំទ្រ​បក្ខ​ភាព​របស់​ឯកឧត្តម Yuri Octavian Thamrin ដែល​នឹង​ត្រូវ​ឈរឈ្មោះ​បោះឆ្នោត​នាពេលខាងមុខ ដើម្បី​ទទួលបាន​តួនាទី​ជា​នាយក​អង្គការ​ព្រៃឈើ​អន្តរជាតិ​នៅ​តំបន់​ត្រូពិក (International Tropical Timber Organization) សម្រាប់​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៦​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​សង្ឃឹម និង​ជឿជាក់​ថា​ក្នុង​អាណត្តិ​ការទូត​របស់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ប្រទេស​ទាំង​ពីរ​នឹង​រឹតចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​ជា​រួម និង​ដោយឡែក​វិស័យ​កែច្នៃ​កសិផល និង​ខ្សែ​ច្រវាក់​តម្លៃបន្ថែម ជាពិសេស​ការចែករំលែក​បទពិសោធន៍​លើ​ការងារ​គ្រប់គ្រង និង​អភិរក្ស​ធនធាន​ព្រៃឈើ​ឲ្យ​កាន់តែ​ល្អប្រសើរ​ទ្វេ​ឡើង និង​រង់ចាំ​ស្វាគមន៍​ជានិច្ច​ចំពោះ​វិស័យ​ឯកជន​ឥណ្តូនេស៊ី​ដែល​មាន​បំណង​ធ្វើ​ការវិនិយោគ​លើ​វិស័យ​កសិកម្ម​នាពេល​អនាគត ហើយ​បាន​ជូនពរ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត និង​ក្រុម​គ្រួសារឲ្យ​ទទួលបា​ន​ជោគជ័យ​ក្នុង​ការបន្ត​បេសកកម្ម​ការទូត​នៅ​កម្ពុជា​។​

​ឯកឧត្តម Sudirman Haseng បាន​ថ្លែងអំណរគុណ​ចំពោះ​ពេលវេលា និង​កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​។ ចំពោះ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ថា​នឹង​ខិតខំ​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត ជាពិសេស​លើ​ចំណុច​សំខាន់ៗ​ដែល​បាន​រំលេច​ឡើង​ខាងលើ​ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី​។ ទន្ទឹមនឹងនេះ ឯកឧត្តម​អគ្គរដ្ឋទូត​ក៏​បាន​ថ្លែងអំណរគុណ​ឯកឧត្តម​រដ្ឋមន្ត្រី​ចំពោះ​ការគាំទ្រ​បក្ខ​ភាព​របស់​ឯកឧត្តម Yuri Octavian Thamrin ដែល​ត្រូវ​ឈរឈ្មោះ​បោះឆ្នោត​នាពេលខាងមុខ ដើម្បី​ទទួលបាន​តួនាទី​ជា​នាយក​អង្គការ​ព្រៃឈើ​អន្តរជាតិ​នៅ​តំបន់​ត្រូពិក (International Tropical Timber Organization) សម្រាប់​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៦​។ ជាមួយគ្នានេះដែរ ឯកឧត្តម​អគ្គរដ្ឋទូត បាន​គូសបញ្ជាក់ថា ភាគី​ឥណ្ឌូនេស៊ី​នឹង​ផ្តល់​ការបណ្តុះបណ្តាល​សមត្ថភាព​គ្រប់គ្រង​ព្រៃឈើ និង​ភ្លើង​ឆេះ​ព្រៃ​ដល់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​កម្ពុជា ដែល​ស្ថិត​នៅក្នុង​ក្របខ័ណ្ឌ​គម្រោង​កម្មវិធី​នៃ​ការគ្រប់គ្រង​ព្រៃឈើ​នៅ​ក្នុង​មហា​អនុ​តំបន់​មេគង្គ​។ ទន្ទឹមនឹងនេះ ឯកឧត្តម​អគ្គរដ្ឋទូត​ក៏​បាន​បន្ថែមថា ភាគី​ឥណ្ឌូនេស៊ី​បាន​រៀបចំ​សេចក្តីព្រៀង​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​លើ​កិច្ច​សហប្រតិបត្តិ​លើ​វិស័យ​កសិកម្ម​រវាង​ប្រទេស​ទាំង​ពីរ ហើយ​សង្ឃឹមថា​នឹង​អាច​ចុះហត្ថលេខា​នា​ពេលវេលា​សមស្រប​ណាមួយ​ខាងមុខ​។​

​សូម​ជម្រាប​ជូន​ថា ជំនួប​ការទូត​ត្រូវបាន​បញ្ចប់​ប្រកបដោយ​ផ្លែផ្កា ក្នុងន័យ​រឹតចំណង​សាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​ក្នុង​នាម​ជា​ប្រទេស​សមាជិក​អាស៊ាន​។​

Filed in: ព័ត៌មានជាតិ