ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ដិ​ត នេ​ត សាវឿន អញ្ជើញ​ប្រកាស​តែងតាំង ស្នងការ​នគរបាល​ខេត្តតាកែវ​ថ្មី បន្ទាប់​ពី​ផ្ទុះ​រឿងអាស្រូវ បក្ខពួក​មេ​បន​ល្ឡែងស៊ីសង​ខុស​ច្បាប់​នៅ​ស្រុក​បាទី វ៉ៃ​ដំ​អ្នកកាសែត​ឱ្យ​រង​របួស​ច្រើន​នាក់ ហើយ​មិន​ទាន់​ឃាត់ខ្លួន​ជនបង្ក​បាន​សូម្បី​ម្នាក់​

នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ដិ​ត នេ​ត សាវឿន អញ្ជើញ​ប្រកាស​តែងតាំង ស្នងការ​នគរបាល​ខេត្តតាកែវ​ថ្មី បន្ទាប់​ពី​ផ្ទុះ​រឿងអាស្រូវ បក្ខពួក​មេ​បន​ល្ឡែងស៊ីសង​ខុស​ច្បាប់​នៅ​ស្រុក​បាទី វ៉ៃ​ដំ​អ្នកកាសែត​ឱ្យ​រង​របួស​ច្រើន​នាក់ ហើយ​មិន​ទាន់​ឃាត់ខ្លួន​ជនបង្ក​បាន​សូម្បី​ម្នាក់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

តាកែវ​៖ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ដិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត​តាកែវ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​ស្នងការ​នគរបាល​ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​។​

​ក្នុង​ពិធី​ប្រកាស​តែងតាំង​នោះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រ ខេត្ត​កណ្ដាល​, ខេត្ត​កំពត​, ខេត្ត​ព្រះសីហនុ​, ខេត្ត​កំពង់ស្ពឺ និង​លោក លោកស្រី​មន្ត្រីរាជការ​នគរបាល​ជាតិ​ជា​ច្រើន​រូប​ទៀត​។​

​លោក​ឧត្តមសេនីយ៍ទោ ឈាង ផាន់​ណា​រ៉ា ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ត្រូវបាន​តែងតាំង​ជា ស្នងការ​នគរបាល​ខេត្តតាកែវ ជំនួស​លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ដែល​ត្រូវ​ទទួលបាន​តួនាទី​ថ្មី​ជា​អគ្គនាយករង​។​

​ការដោះដូរ​ស្នងការ​បន្ទាន់​នេះ កើតឡើង​បន្ទាប់ពី​ផ្ទុះ​រឿង​អាស្រូវ​ដ៏​រសើប គឺ​បក្សពួក​មេបន​ល្បែងស៊ីសង​ខុសច្បាប់​ជាច្រើន​នាក់ ប្រដាប់​ដោយ​ដំបង និង​កាំបិទ បាន​បើក​ការវាយប្រហារ​យ៉ាង​ចាស់ដៃ លើ​អ្នកកាសែត ចំនួន​០៩​នាក់ ប្លន់​យក​ទ្រព្យសម្បត្តិ​អស់​ជាច្រើន នៅ​ចំណុច​ផ្លូវ​ចូល​ទីតាំង​បន​ល្បែងស៊ីសង​ខុសច្បាប់​ស្ថិតនៅ​ឃុំ​ក្រាំង​ធ្នង់ ស្រុក​បាទី ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​១៦ តុលា ២០២១​។​

​បន្ទាប់ពី​កើតហេតុ មកដល់ពេលនេះ កម្លាំង​នគរបាល​ក្រោម​បញ្ជា លោក សុខ សំណាង អតីត​ស្នងការ មិន​បាន​ឃាត់ខ្លួន​ជនបង្ក​ណា​ម្នាក់​ឡើយ ទោះបី ឯកឧត្តម​ព្រះរាជអាជ្ញា​ខេត្តតាកែវ បាន​ចេញ​ដី​ការបង្គាប់​អោយ​បើក​ការស៊ីបអង្កេត កាលពី​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២១​មក​ម្លេះ ក៏​ជនរងគ្រោះ​៦​នាក់ មិនទាន់​ត្រូវបាន​កោះហៅ​អោយចូល​បំភ្លឺ​ដែរ គឺ​អូសបន្លាយ​ពេលវេលា មិនដឹងថា មាន​អាថ៌កំបាំង​អ្វី នៅ​ពីក្រោយ​អតីត​ស្នងការ សុខ សំណាង ទើប​បណ្តាលអោយ​ផ្ទេរចេញ​បែបនេះ​។​

​តាមរយៈ សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា បងប្អូន​អ្នកកាសែត​រងគ្រោះ សូម​សំណូមពរ លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រថ្មី ឯកឧត្តម ព្រះរាជអាជ្ញា ប្រធាន​សាលាដំបូង​ខេត្តតាកែវ ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា​សាលាឧទ្ធរណ៍​ភ្នំពេញ ជា​ពិសេស​បំផុត ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ សូមមេត្តា​ជួយ​ពន្លឿ​ននីតិវិធី ចាត់ការ​ជនបង្ក​តាមច្បាប់ និង​ផ្តល់​យុត្តិធម៌​ជូន​ពូក​គាត់​ឆាប់ៗ​ៗ​ៗ​៕​

Filed in: ព័ត៌មានជាតិ