ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឯកឧត្តម​រដ្ឋមន្ត្រី​វេង សា​ខុន​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​វេទិកា​សេដ្ឋកិច្ច​និង​ធុរកិច្ច​អាស៊ី​-​អឺរ៉ុប​លើក​ទី​១

ឯកឧត្តម​រដ្ឋមន្ត្រី​វេង សា​ខុន​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​វេទិកា​សេដ្ឋកិច្ច​និង​ធុរកិច្ច​អាស៊ី​-​អឺរ៉ុប​លើក​ទី​១
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ទីស្តីការ​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ នៅវេលា​ម៉ោង ៩:០០ ព្រឹក​ថ្ងៃ​ពុធ ៩​រោច ខែ​កត្តិក ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​វិច្ចិកា ឆ្នាំ​២០២១ ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន អម​ដោយ​ឯកឧត្តម​ទីប្រឹក្សា​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី​-​អឺរ៉ុប​លើក​ទី​១ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ប្រធានបទ​នៃ​វេទិកា​ដ៏​សំខាន់​នេះ​គឺ “​ការផ្លាស់ប្ដូរ​ទៅ រក​គន្លង​ប្រក្រតីភាព​ថ្មី​៖ ការធ្វើ​អានុ​ភាវូបនីយកម្ម​ខ្សែច្រវាក់​តម្លៃសកល ពហុភាគី​និយម និង​បដិវត្ត​ឧស្សាហកម្ម ៤.០” ដើម្បី​ប្រមូលផ្តុំ​អ្នករៀបចំ​គោលនយោបាយ បញ្ញាវ័ន្ត ក្រុម​ធុរជន និង​ជំនាញការ​តាម​វិស័យ​សំខាន់ៗ​មក​ពី​អាស៊ី និង​អឺរ៉ុប​ដែល​មាន​សមត្ថភាព និង​ចំណេះដឹង​លើ​ផ្នែក​ប្រតិបត្តិការ​ធុរកិច្ច ភស្តុភារ និង​សេដ្ឋកិច្ច ដែល​ពាក់ព័ន្ធ​នឹង​ខ្សែ​ច្រវាក់​តម្លៃ​/​ផ្គត់ផ្គង់​នៃ​បដិវត្ត​ឧស្សាហកម្ម​៤.០ ដើម្បី​ពិភាក្សា និង​ឆ្លុះបញ្ចាំង​ពី​ឧត្តមា​នុវត្តន៍ ដែល​ពាក់ព័ន្ធ​។​

​វេទិកា​ដ៏​មាន​សារសំខាន់​នេះ ត្រូវបាន​រៀបចំឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ ក្នុង​ទម្រង់​ជា​ព្រឹត្តិការណ៍​អម​សំខាន់​មួយ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣​។ វេទិកា​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម ពី​ថ្នាក់ដឹកនាំ​ពិភពលោក អ្នករៀបចំ​គោលនយោបាយ បញ្ញាវ័ន្ត ធុរជន និង​ដៃគូ​អភិវឌ្ឍន៍​ដទៃ​ទៀត​មក​ពី​អាស៊ី និង​អឺរ៉ុប ក្នុង​គោលបំណង​ពិគ្រោះ​ពិភាក្សា​ឲ្យបាន​យ៉ាង​ស៊ីជម្រៅ​-​ទូលំទូលាយ​រវាង​អ្នកពាក់ព័ន្ធ​សំខាន់ៗ​ទាំងអស់​លើ​ប្រធានបទ​ផ្សេងៗ​គ្នា​មាន​ជាអាទិ៍​៖
​ក​- ភាពជឿនលឿន​នៃ​ឌី​ជី​ថ​លូ​ប​នីយកម្ម​ជំរុញ​ខ្សែ​ច្រវាក់​តម្លៃ​សកល និង​លទ្ធផល​
​ខ​- ផលប៉ះពាល់​នៃ​ជំងឺ​កូវី​ដ​-១៩ លើ​ពាណិជ្ជកម្ម ការវិនិយោគ និង​សេដ្ឋកិច្ច និង​ការស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​ជំងឺឆ្លង​
​គ​- តួនាទី​សំខាន់​នៃ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៅក្នុង​បដិវត្ត​ឧស្សាហកម្ម​៤.០ និង​គន្លង​ប្រក្រតីភាព​ថ្មី​
​ឃ​-​កាលានុវត្តភាព​កំណើន​ថ្មី​សម្រាប់​ពាណិជ្ជកម្ម​សកល និង​អាជីវកម្ម ជាពិសេស​ធុរកិច្ច​ថ្មី និង​មីក្រូ​សហគ្រាស សហគ្រាស​ធុន​តូច និង​មធ្យម ដែល​កើតចេញ​ពី​បច្ចេកវិទ្យា​ថ្មី និង​ឌី​ជី​ថ​លូ​ប នីយកម្ម​នៅក្នុង​បដិវត្ត​ឧស្សាហកម្ម​៤.០ រួមជាមួយ​នឹង​ការកែសម្រួល និង​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​ដែល​កំពុង​ដំណើរការ​រួម​បញ្ចូល​ទាំង​បញ្ញតិ្ត​គោលនយោបាយ និង​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​ការវិនិយោគ​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស​សម្រាប់​កំណើន​ប្រកបដោយ បរិយាប័​ន្ន ជាពិសេស​ការផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី និង​
​ង​- ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង និង​ធុរកិច្ច​បៃតង ដើម្បី​សម្រប​ទៅ​នឹង​បម្រែបម្រួល​អាកាសធាតុ និង​ការគ្រប់គ្រង​គ្រោះមហន្តរាយ ដើម្បី​កសាង​ភាព​ធន់​ប្រឈម​នឹង​វិបត្តិ និង​ដើម្បី​ធានា​និរន្តរភាព និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​៕​សហការី​

Filed in: ព័ត៌មានជាតិ