ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

​ស្នងការ​ខេត្ត​បាត់ដំបង ដឹកនាំ​កម្លាំង​ចូលរួម​សម្អាត​បរិស្ថាន ក្នុង​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣​វិច្ឆិកា ក្រោម​ប្រធានបទ “​ភូមិឋាន​ស្អាត សុខភាព​ល្អ ជីវិត​រីករាយ​”

​ស្នងការ​ខេត្ត​បាត់ដំបង ដឹកនាំ​កម្លាំង​ចូលរួម​សម្អាត​បរិស្ថាន ក្នុង​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣​វិច្ឆិកា ក្រោម​ប្រធានបទ “​ភូមិឋាន​ស្អាត សុខភាព​ល្អ ជីវិត​រីករាយ​”
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​បាត់ដំបង​៖ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង បាន​ដឹកនាំ​កម្លាំង​ចូលរួម​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣​វិច្ឆិកា ឆ្នាំ​២០២១ ក្រោម​ប្រធានបទ “​ភូមិឋាន​ស្អាត សុខភាព​ល្អ ជីវិត​រីករាយ​” ក្រោម​អធិបតីភាព លោក សុខ លូ អភិបាល​នៃ​អភិបាលខេត្ត​បាត់ដំបង ។​

​ក្នុង​ការសម្អាត​នេះ​ស្នងការ​ខេត្ត​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៤​គ្រឿង បាញ់​ទឹក​លាង​សម្អាត​ផ្លូវ​ត្រើយ​ខាងលិច និង​ខាងកើត​ដងស្ទឹង​សង្កែ និង​លើ​ស្ពាន​ឆ្លងស្ទឹង​សង្កែ ក្នុង​នោះ​រថយន្ត​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ចំនួន​៣​គ្រឿង និង​រថយន្ត​អធិការដ្ឋាន​ស្រុក​សង្កែ ចំនួន​១ គ្រឿង ។​

​ពិធី​នេះ​ប្រព្រឹត្តទៅ​នៅ​បរិវេណ​សួន​នាគ​សន្តិភាព ស្ថិតនៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ប្រធាន​មន្ទីរ អង្គភាព លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស និង​ស្ថាប័ន​ពាក់ព័ន្ធ​ជុំវិញ​ក្នុង​ខេត្ត​បាត់ដំបង​៕

Filed in: ព័ត៌មានជាតិ