ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អ្នកកាសែតម្នាក់កំពុងតែបើករថយន្តសុខៗ ស្រាប់តែលេចចេញអណ្តាតភ្លើង ពីមុខរថយន្តយ៉ាងសន្ធោសន្ធៅ តែសំណាងល្អម្ចាស់បានចេញរួច

អ្នកកាសែតម្នាក់កំពុងតែបើករថយន្តសុខៗ ស្រាប់តែលេចចេញអណ្តាតភ្លើង ពីមុខរថយន្តយ៉ាងសន្ធោសន្ធៅ តែសំណាងល្អម្ចាស់បានចេញរួច
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

 

អ្នកកាសែតម្នាក់កំពុងតែបើករថយន្តសុខៗ ស្រាប់តែលេចចេញអណ្តាតភ្លើង ពីមុខរថយន្តយ៉ាងសន្ធោសន្ធៅ តែសំណាងល្អម្ចាស់បានចេញរួច

ខេត្តក្រចេះ ៖  អ្នកកាសែតម្នាក់កំពុងតែបើករថយន្តសុខៗ ស្រាប់តែមានភ្លើងឆេះធ្វើឱ្យម្ចាស់ភ័យស្លន់ស្លោបើកទ្វាររត់ចេញសឹងតែមិនរួច ហើយបន្តិចក្រោយមករថយន្តទាំងមូលត្រូវភ្លើងឆេះម៉ត់សល់តែគ្រោងឆ្អឹង ធ្វើឲ្យភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរឈប់ចោមរោមមើលយ៉ាងហួសចិត្ត។ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនឹកស្មានមិនដល់នេះ បានកើតឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៨៖២០នាទីព្រឹក នៅចំណុចភូមិត្រាំដុំ ឃុំវឌ្ឍន: ស្រុកសំបូរ ខេត្តក្រចេះ។ 

បើតាមអ្នករួមដំណើរតាមក្រោយបានឱ្យដឹងថា  ម្ចាស់រថយន្តឈ្មោះសឿ រ៉ា ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិរកាកណ្តាល២ សង្កាត់រកាកណ្តាល ក្រុង -ខេត្តក្រចេះ បានបើកបររថយន្តម៉ាកកាមរី ស៊េរីឆ្នាំ១៩៩១ ពាក់ស្លាកលេខភ្នំពេញ 2A -2871បើកបរនៅលើកំណាត់ផ្លូវក្រួសក្រហមនៅចំណុចទីតាំងកើតហេតុខាងលើ ដែលកំពុងតែបើកបរសុខៗ ស្រាប់តែឃើញភ្លើងឆេះចេញពីក្នុងរថយន្ត ភ្លាមៗនោះក៏ឃើញម្ចាស់ចេញពីក្នុងរថយន្តកើតហេតុ ដោយពុំបានយកឯកសារឬសម្ភារផ្សេងៗនៅក្នុងរថយន្តនោះបានឡើយ។ 

ដោយឃើញសភាពភ្លើងឆេះខ្លាំងពេក មិនអាចជួយពន្លត់បានទើបនាំគ្នាឈរមើល ទាំងម្ចាស់រថយន្តទាំងអ្នកដំណើរក្នុងហេតុការណ៍នេះ។ ម្ចាស់រថយន្តដែលឆេះនោះបានបញ្ជាក់ថា: មូលហេតុបណ្ដាលឱ្យឆេះរថយន្តនេះ គឺមកពីឆ្លងប្រព័ន្ធភ្លើងដោយខូចបូមសាំង ហើយគាត់បានកាច់ប្រើហ្គាសវិញ នឹកស្មានថាមិនអីដូចសព្វមួយដង ប៉ុន្តែពេលកំពុងបើកបរ ស្រាប់តែឆ្លងចរន្តភ្លើងបណ្ដាលឱ្យឆេះ អស់ទាំងរថយន្ត អស់ទាំងសម្ភារក្នុងរថយន្តនោះតែម្ដង៕

    

Filed in: ព័ត៌មានជាតិ