ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ល្បី​ដល់​ហើយ​! លោក សុខ​ចំរើន​មេ​ឈ្មួញ​ទិញ​ត្រី​ផ្ដាច់មុខ និង​ជា​មេ​នាំ​អាត​ក្នុងការ​ឧបករណ៍​នេសាទ​បំផ្លាញ​មច្ឆា​ជាតិ ក្នុង​ខេត្ត​កំពង់ឆ្នាំង​

ល្បី​ដល់​ហើយ​! លោក សុខ​ចំរើន​មេ​ឈ្មួញ​ទិញ​ត្រី​ផ្ដាច់មុខ និង​ជា​មេ​នាំ​អាត​ក្នុងការ​ឧបករណ៍​នេសាទ​បំផ្លាញ​មច្ឆា​ជាតិ ក្នុង​ខេត្ត​កំពង់ឆ្នាំង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កំពង់ឆ្នាំង ៖ ពលរដ្ឋ​នៅក្នុង​ស្រុក​ជល​គិរី​បាន​ផ្ញើរ​សំណេរ​ដោយ​សរសេរ​ថា​មន្ដ្រី​ជំនាញ​មួយ​ចំនួន​ចេះ​ប្រើ​ល្បិចកល​ស្ពិន​ភ្នែក​ថ្នាក់ដឹកនាំ​ដោយយ​ក​សហគមន៍​ធ្វើ​ជា​ឈ្នាន់ បំផ្លាញ​ធនធាន​មច្ឆា​ជាតិ សំណេរ​នេះ​ត្រូវបាន​ផ្ញើរ​មក​អោយ​អ្នក​សារព័ត៏មាន​នៅ​ថ្ងៃ​ទី​១៦​ខែ វិច្ឆិកា ឆ្នាំ​២០២១​។​

​តាម​ការ​សរសរ​សំនេរ​បាន​បញ្ចាក់​យ៉ាងច្បាស់​ថា ផ្លូវ​ដែល​មច្ឆា​ជាតិ​ទាំង​តូច​ទាំង​ធំ​ធ្លាប់​ធ្វើ​ចរាចរណ៍​គ្រប់​រដូវ​កាល​តាំងតែ​ពី​ដើម​មក ឥឡូវ​ត្រូវបាន​ជំនាញ​ពាក់ព័ន្ធ​មួយ​ចំនួន​ចេះ​យក​ល្បែង​ឆ្ពិន​ភ្នែក​ថ្នាក់ដឹកនាំ​ដោយ​ឈ្មោះ​សហគមន៍​បិតបាំង​ធ្វើជា​មុខ​ជំនួញ​! តែ​ការពិត​ប្រភព​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ស្រុក​ជល​គី​រី បានឲ្យដឹង​ថា​ជា​រៀងរាល់​ឆ្នាំ​គេ​ឃើញ​ការ​ដាក់​ដៃ​បិទ​ព្រែក​ស្ទើរតែ​គ្រប់​កន្លែង ដោយ​ពួកគាត់​បាន​បញ្ជាក់ថា​ឈ្មោះ​លោក សុខ ចំរើន ជា​អ្នក​ផ្ដល់​មធ្យោបាយ​គ្រប់បែប​យ៉ាង​ឲ្យទៅ​សហគមន៍​ដើម្បី​បាន​ជា​ថ្នូរ​នឹង​ទិញ​ត្រី​ពី​ព្រែក​ទាំងអស់នោះ​ត្រឡប់មកវិញ ។​

​ប្រភព​បាន​បន្ត​ទៀត​ថា​សំខាន់​ជាងគេ​គឺ​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង រួមគ្នា​ជាមួយ​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង បាន​លេងល្បែង​ឆ្ពិន​ភ្នែក​ដាក់​ថ្នាក់​ដឹកនាំ​យក​សហគម​ន៍​ដើម្បី​ជា​លេស​បន្ត​យុទ្ធសាស្ដ្រ​បំផ្លាញ​ពូជ​ត្រី​ពង​កូន​គ្រប់​រដូវ​កាល ។​

​លោក​សុខ ចំរើន ត្រូវបាន​គេ​ស្គាល់​ថា​ជា​មេ​ឈ្មួញ​ដុះ​ស្លែរ ម៉ៅការ​មុខ​ទិញ​ត្រី​ផ្ដាច់មុខ​គ្រប់​ព្រែក​ដែល​បាន ដាក់រ​បាំងសាច់​អួន​ក្រឡា​ញឹក​ស្ទាក់​មិន​ឱ្យ​ត្រី​ទាំង​តូច​ទាំង​ធំ​ធ្វើ​ចរាចរណ៍​ចុះ​ទៅ​រក​បឹងបួរ​ទន្លេ​បាន​ឡើយ​។​

​បើ​តាម​ប្រភព​ពី​ប្រជា​នេសាទ បានអោយដឹងថា លោក​សុខ ចំរើន ធ្វើ​ជា​ទាហាន រស់នៅ​ក្នុងភូមិ​កំពង់ប្រាសាទ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច   ខេត្ត​កំពង់ឆ្នាំង ។​

​ចំណុច​ទីតាំង​និង​ភូមិសាស្ត្រ​ដែល​លោក​សុខ ចំរើន បាន​ប្រើ​ឲ្យ​សហគមន៍​ធ្វើ​សកម្មភាព​ដាក់​ដៃ​កាត់​ព្រែក គឺ​នៅ​ចំណុច​បត់​ត្រង់ ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គិរី , ចំណុច​ព្រែក​តា​ប្រុស ក្នុង​ភូមិ​តាម​ល់​ក្រោម​, ចំណុច​ព្រែក​ល្វា​ក្នុងភូមិ​តាម​ល់​លើ ឃុំ​កោះ​ថ្កូវ​, ដោយឡែក​ចំណុច​ព្រែក​តា​រស់ ស្ថិតនៅក្នុង​ឃុំ​កំពង់​ក្ដា ស្រុក​កំពង់ត្រឡាច និង ចំណុច​ព្រែក​ថ្មី ក្នុង​ភូមិសាស្ត្រ​ស្រុក​កំពង់ត្រឡាច​ក្រោម​, ចំណុច​ឆ្នុក​អណ្ដែង ស្ថិតនៅក្នុង​ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គិរី ខេត្ត​កំពង់ឆ្នាំង​។​

​ពាក់ព័ន្ធ​និង​ការលើក​ឡើង​ជា​សំណេរ​របស់​ពល​រដ្ន​នេះ​យើង​មិនអាច​សុំ​ការបកស្រាយ​ពី​លោក សុខ​ចំរើន លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង និង​អ្នកពាក់ព័ន្ធ បាន​នៅឡើយ ដោយសារ​ពុំ​មាន​លេខ​ទូ​ស័ព្ទ តែ​ដើម្បី​អោយ​ព័ត៏មាន​នេះ មាន​ត​ល្យ​ភាព  មាន​ការពិត និង​មិន​លំអៀង អង្គភាព សារព័ត៏មាន រិទ្ធី​ដាវ​ដែក សូម​ស្វាគមន៍​រាល់​ការបកស្រាយ​ទាំងឡាយ​ជា​ក្រោយ គ្រប់​ម៉ោង​ធ្វើការ​។​

​ពលរដ្ឋ​នៅក្នុង​ស្រុក​ជល​គី​រី​ក៏ដូចជា​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​សំណូមពរ​ទៅ ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​មេត្តា​ជួយ​រំដោះ​ពូជ​ត្រី​ពង​កូន​ដែល​កំពុង​តែ​ជា​ប់រនាំង​សហគមន៍​ដាក់​ដៃ​កាត់​ព្រែក​នឹង​ដាក់អ៊ួន​ក្រឡាញឹ​ក​ដើម្បី​ចាប់​លក់​ឲ្យ​មេ​ឈ្មួញ​ដែល​មាន​ឈ្មោះ​សុខ ចំរើន ដោយ​ពលរដ្ឋ​ពិតជា​មាន​ការសោកស្ដាយ មិនគួរណា​បណ្ដែតបណ្ដោយ​ឱ្យ​មាន​ថៅកែ​ឡូត៍​នេសាទ​ធ្វើ​ទង្វើ​បែបនេះ​នោះ​ទេ​៕

 

Filed in: ព័ត៌មានជាតិ