ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ចាប់​ខ្លួន​ជនសង្ស័យ​ ០១​ នាក់​ ឈ្មោះ​ ម៉ា​ ចិន្ត្រា​ (​ ចិត្រា​ )​ ហៅ​ ម៉ៅ​ ភេទប្រុស​ អាយុ​ ១៨​ ឆ្នាំ​ ទៅ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​

ចាប់​ខ្លួន​ជនសង្ស័យ​ ០១​ នាក់​ ឈ្មោះ​ ម៉ា​ ចិន្ត្រា​ (​ ចិត្រា​ )​ ហៅ​ ម៉ៅ​ ភេទប្រុស​ អាយុ​ ១៨​ ឆ្នាំ​ ទៅ  ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

 

ចាប់​ខ្លួន​ជនសង្ស័យ​ ០១​ នាក់​ ឈ្មោះ​ ម៉ា​ ចិន្ត្រា​ (​ ចិត្រា​ )​ ហៅ​ ម៉ៅ​ ភេទប្រុស​ អាយុ​ ១៨​ ឆ្នាំ​ ទៅ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

បាត់ដំបង÷លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​ចុះ​ប្រតិបត្តិការ​ អនុវត្តន៍​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ លេខ​ ៥៦៨​ ត.ព្រ​ ចុះ​ថ្ងែទី​ ១២​ ខែ​ តុលា​ ឆ្នាំ​ ២០២១​បាន​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ជនសង្ស័យ​ ០១​ នាក់​ ឈ្មោះ​ ម៉ា​ ចិន្ត្រា​ (​ ចិត្រា​ )​ ហៅ​ ម៉ៅ​ ភេទប្រុស​ អាយុ​ ១៨​ ឆ្នាំ​ ទៅ

ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ។

ដោយ​អនុវត្តន៍​តាម​ការ​ណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​ លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​មានការសម្របសម្រួលលើនីតិវិធីពី​ ឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​ នៅ​ថ្ងៃទី​ ២៨​ ខែ​ តុលា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ០៧:៣២​ នាទី​ នៅ​ចំណុច​ផ្ទះ​សំណាក់​ ឡឺ​ វែល​ ស្ថិតក្នុង​ភូមិ​រំចេក​៥​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​ចុះ​ប្រតិបត្តិការ​ អនុវត្តន៍​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ លេខ​ ៥៦៨​ ត.ព្រ​ ចុះ​ថ្ងែទី​ ១២​ ខែ​ តុលា​ ឆ្នាំ​ ២០២១​ របស់​លោក​ អ៉ី​ សុវណ្ណ​ ចៅ​ក្រម​ស៊េីប​សួរ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ ដែល​បាន​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ជនសង្ស័យ​ ០១​ នាក់​ ឈ្មោះ​ ម៉ា​ ចិន្ត្រា​ (​ ចិត្រា​ )​ ហៅ​ ម៉ៅ​ ភេទប្រុស​ អាយុ​ ១៨​ ឆ្នាំ​ មានទីលំនៅ​សព្វថ្ងៃ​ផ្ទះលេខ​ ២៥១​ ក្រុម​ទី​ ០៩​ ភូមិ​ព្រែកតាច្រែង​ ឃុំ​ព្រែកនរិន្ទ​ ស្រុកឯកភ្នំ​ ខេត្តបាត់ដំបង​ ។

ដែល​ជាប់​ចោទ​ពី​បទ​ ហិង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់​ទោស​ តាម​មាត្រា​ ២១៨​ នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែល​បាន​ប្រព្រឹត្ត​នៅ​ចំណុច​លេី​សួន​ច្បារ​សម្តេច​ ក្រឡាហោម​ ស​ ខេង​ ដែល​ស្ថិតនៅ​ក្នុង​ភូមិ​រំចេក៤​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ កាល​ពី​ថ្ងៃទី​ ០៦​ ខែ​ កក្កដា​ ឆ្នាំ​ ២០២១​ ។

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​តែ​ធ្វេីការ​កសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

Filed in: ព័ត៌មានជាតិ