ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

មជ្ឈមណ្ឌលសិក្សាសហគមន៍ បរយ៉ាខា ដែលជាជំនួយប្រជាជនជប៉ុន ត្រូវបានបើកសម្ពោធជាផ្លូវការ

មជ្ឈមណ្ឌលសិក្សាសហគមន៍ បរយ៉ាខា ដែលជាជំនួយប្រជាជនជប៉ុន ត្រូវបានបើកសម្ពោធជាផ្លូវការ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

មជ្ឈមណ្ឌលសិក្សាសហគមន៍ បរយ៉ាខា ដែលជាជំនួយប្រជាជនជប៉ុន ត្រូវបានបើកសម្ពោធជាផ្លូវការ

ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក្រោមការដឹកនាំរដ្ឋបាលខេត្តប៉ៃលិន បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារមជ្ឈមណ្ឌលសិក្សាសហគមន៍បរយ៉ាខា ដែលពិធីនេះមានការអញ្ជើញចូលរួមជាគណៈអធិបតី លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណអភិបាលខេត្តប៉ៃលិន, ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិ ការក្រសួងអប់រំ យុវជន និងកីឡា ជាអធិបតី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជើញចូលរួមពីគណ:ប្រតិភូ អគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ឯកឧត្តមអ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន មន្ត្រីអប់រំខេត្តព្រមទាំងលោកគ្រូ អ្នកគ្រូចូលរួមជាច្រើនផងដែរ ។

ថ្លែងក្នុងពិធីសម្ពោធអគារមជ្ឈមណ្ឌលសិក្សាសហគមន៍បរយ៉ាខានេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ៖ នៅថ្ងៃនេះ ពិតជាមានកិត្តិយស និងមានមោទនភាពបំផុ ត ដោយបានប្រារព្ធ ពិធីសម្ពោធអគារមជ្ឈមណ្ឌលសិក្សាសហគមន៍បរយ៉ាខា ដែលបានសាងសង់ឡើងក្រោមអំណោយ ដ៏ថ្លៃថ្លារបស់ប្រជាជនជប៉ុន តាមរយ:អង្គការកុមារឥតព្រំដែនអន្តរជាតិនៅកម្ពុជា(KnK International) ក្រោមកិច្ចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន ។ លោកជំទាវ អភិបាលខេត្ត បានបន្តទៀតថា អគារមជ្ឈមណ្ឌលសិក្សាសហគមន៍នេះ មានចំនួន៣កន្លែង គឺនៅក្នុងបរិវេណសាលាបឋមសិក្សាបរយ៉ាខា ១កន្លែង នៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ១កន្លែង និងនៅភូមិដីសថ្មី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ១កន្លែងទៀត ដែលអគារទាំងនេះ មានគំរូស្តង់ដាតែមួយ មានទទឹងប្រវែង១១ម៉ែត្រ បណ្តោយប្រវែង១៦ម៉ែត្រ ស្មើ៣បន្ទប់ និងបន្ទប់ទឹកចំនួន២ មានបំពាក់គ្រឿងសង្ហារឹម និងបរិក្ខាថាមពលអគ្គិសនីគ្រប់គ្រាន់។ លោកជំទាវបានបញ្ជាក់ទៀតថា មជ្ឈមណ្ឌលសិក្សាសហគមន៍ដ៏ស្រស់បំព្រង ដែលជាជំនួយដ៏ថ្លៃថ្លានេះ នឹងផ្តល់ឱកាសដល់យុវជន ឱ្យចូលរៀនជំនាញវិជ្ជាជីវ:ដូចជា រៀនកាត់ដេរ សម្លៀកបំពាក់ សម្អាងការ ជួសជុលទូរស័ព្ទ ជួសជុលម៉ាស៊ីនត្រជាក់ និងជំនាញផ្សេងៗជាច្រើនទៀត ក្នុងការប្រកបមុខរបរនៅក្នុងមូលដ្ឋាន ជៀសវាងការធ្វើចំណាកស្រុកទៅខេត្តផ្សេងៗ ឬប្រទេសជិតខាង ជាពិសេសរួមចំណែកកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋានផងដែរ ហើយអគារទាំងអស់នេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការជួយបណ្តុះបណ្តាលយុវវ័យ នៅក្នុងខេត្តប៉ៃលិនឱ្យទទួលបាននូវផលប្រយោជន៍ដ៏ធំ សម្រាប់សហគមន៍ ។

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ៖ នេះជាលើកទី១ហើយ ដែលបានធ្វើដំណើរមកក្នុងខេត្តប៉ៃលិន ដោយចាប់តាំងពីប្រទេសជប៉ុនបានតែងតាំងជាអគ្គរាជទូតអស់រយ:ពេល២ឆ្នាំ នៅប្រទេសកម្ពុជា មិនធ្លាប់មកខេត្តប៉ៃលិននោះឡើយ ។ ឯកឧត្តមបន្តទៀតថា រាជរដ្ឋាភិបាលជប៉ុន ក៏ដូចជាប្រជាជនជប៉ុន មានការសប្បាយរីករាយ ដែលទទួលបានកិច្ចសហការជាមួយនឹងកម្ពុជា តាមរយ:អង្គការកុមារឥតព្រំដែន ហើយនៅថ្ងៃខាងមុខ ក៏នឹងនៅតែបន្តបង្កើនទំនាក់ទំនងដៃគូ ល្អជាមួយគ្នាយ៉ាងស្អិតរមួតថែមទៀត ។

ចំណែកឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ ដែរថា ៖ ឯកឧត្តមសូមចូលរួមកោតសរសើរ និងថ្លែងអំណរគុណដល់ប្រជាជន ក៏ដូចជារាជរដ្ឋាភិបាលជ ប៉ុន ដែលបានផ្តល់ជំនួយអគារសិក្សាជូនខេត្តប៉ៃលិន ដើម្បីងាយស្រួលក្នុងការស្រូបយកចំណេះដឹង ជំនាញទៅបង្កបង្កើនផលសម្រាប់ចិញ្ចឹមជីវិត។ ឯកឧត្តមបន្តទៀតថា ដូចអ្វីដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់លើវិស័យអប់រំ បណ្តុះបណ្តាលវិជ្ជាជីវ: គឺសម្តេច បានយកវិស័យអប់រំនេះជាទី១ ក្នុងចំណោមវិស័យនានាទាំងអស់ ព្រោះមានសារសំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិឱ្យមានការរីកចម្រើនជឿនលឿនទៅមុខ ទើបនៅថ្ងៃនេះ ខណ:ខាងសប្បុរសជនជប៉ុន ផ្តល់អគារសិក្សាជំនាញ និងសម្ភារសិក្សាជាច្រើន ជូនដល់ប្រទេសកម្ពុជា ។

Filed in: ព័ត៌មានជាតិ