ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

សម្តេច វិបុលសេនា ភក្តី សាយ ឈុំ អញ្ជើញ ជាគណៈអធិបតីភាព ប្រកាសផ្ទេរមុខតំណែងប្រធានគណៈកម្មាធិការគណបក្សខេត្តកំពត

សម្តេច វិបុលសេនា ភក្តី សាយ ឈុំ អញ្ជើញ ជាគណៈអធិបតីភាព ប្រកាសផ្ទេរមុខតំណែងប្រធានគណៈកម្មាធិការគណបក្សខេត្តកំពត
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

សម្តេច វិបុលសេនា ភក្តី សាយ ឈុំ អញ្ជើញ ជាគណៈអធិបតីភាព ប្រកាសផ្ទេរមុខតំណែងប្រធានគណៈកម្មាធិការគណបក្សខេត្តកំពត
……………………….
(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២១ នេះ សម្តេច វិបុលសេនា ភក្តី សាយ ឈុំ អនុប្រធានគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាគណៈអធិបតីប្រកាស ផ្ទេរមុខតំណែង ប្រធានគណៈ កម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពត។

ពិធីនេះបានប្រព្រឹត្តឡើងនៅសាលសន្និសីទបូកគោខេត្តកំពត ដែលមានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត និង ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន តំណាងរាស្ត្រមណ្ឌលកំពត ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា និងជាប្រធានកករុមការងារថ្នាក់កណ្តាល ព្រមទាំងអស់លោក លោកស្រី ជាប្រធាន អនុប្រធានក្រុមការងារគ្រប់លំដាប់ថ្នាក់។

យោងតាមសេចក្តីប្រកាស ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ត្រូវបានទទួលមុខតំណែងថ្មីជាប្រធាគណៈកម្មធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជាខេត្តកំពត ជំនួស ឯកឧត្តម ជាវ តាយ ដែលត្រូវបានផ្ទេរភារកិច្ចទៅទទួលមុខតំណែងថ្មី ជាអភិបាល នៃគណៈអភិបាលខេត្ត ពោធិ៍សាត់ និង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តពោធិ៍សាត់។

មានប្រសាសន៍ទៅកាន់អង្គពិធីទាំងមូល សម្តេច វិបុល សេនាភក្តី សាយ ឈុំ បានលើកឡើងដោយផ្តោតសំខាន់ ទៅលើការដឹកនាំ នៅចំពោះមុខ ដោយត្រូវក្តាប់ឱ្យជាប់នូវលក្ខន្តិកៈរបស់គណបក្ស កម្មវិធីនយោបាយ គោលការណ៍គោលនយោបាយ និង សេចក្តីសម្រេចរបស់គណបក្ស ច្បាប់របស់រដ្ឋ ដោយចាត់តាំងអនុវត្តន៍ឱ្យបានត្រឹមត្រូវ និងត្រូវប្រកាន់ភ្ជាប់ នូវគោលការណ៍ជាមូលដ្ឋាន សមូហភាព ដឹកនាំ បុគ្គលក្នុងភាពទទួលខុសត្រូវ ភាគតិចគោរពភាគច្រើន។ការដឹកនាំល្អ គឺមានអាកប្បកិរិយា ពាក្យសម្តី សុភាពរាបសារ មានចាស់ទុំខាងនយោបាយ តែត្រូវម៉ឺងម៉ាត់ មានគោលជំហរច្បាស់លាស់។ អ្នកដឹកនាំត្រូវធ្វើភាព ជាគម្រូដល់អ្នកដែលនៅក្រោមការ ដឹកនាំរបស់យើង ក្នុងនោះគម្រូ អនុវត្តន៍ដីកាច្បាប់ ក្នុងជីវភាព រស់នៅ ក្នុងការងារ សាមគ្គីភាព ឯកភាពផ្ទៃក្នុង របស់គណបក្សប្រជាជនកម្ពុជា។

សម្តេចសេនាភក្តី បានបន្ថែមថា ការដឹកនាំល្អត្រូវគោរព និងអនុវត្តន៍ ឱ្យបានត្រឹមត្រូវ ស្តីពីរបបធ្វើការងារ របស់គណបក្ស នោះគឺប្រជុំសន្និបាត ការចុះមូលដ្ឋាន ការត្រួតពិនិត្យ រៀនសូត្រ រាយការណ៍ និងសុំយោបល់ ហើយត្រូវចងចាំថាមិនត្រូវមើលរំលងរាល់ការងារដែលត្រូវអនុវត្តឱ្យសោះ។

សម្តេចក៏បានផ្តាំផ្ញើ ឱ្យជំរុញដល់សមាជិក សមាជិកា របស់គណបក្ស ក្នុងការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ធ្វើអត្តសញ្ញាណប័ណ្ណ ដល់អ្នកដែលគ្រប់អាយុបោះឆ្នោត ដើម្បីឈានទៅរកភាពជោគជ័យក្នុងការបោះឆ្នោតនាថ្ងៃខាងមុខ៕​ សេង​​ ណារិទ្ធ

Filed in: ព័ត៌មានជាតិ