ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អភិបាល​រាជធានី​ភ្នំពេញ ឧបត្ថម្ភ​ថវិកា ៥ លាន​រៀល ជូន​ចៅសង្កាត់​ផ្សារ​ថ្មី​ទី​១ មាន​ជំងឺ​ធ្ងន់ធ្ងរ ដើម្បី​រំលែក​ការលំបាក ក្នុងការ​ព្យាបាល​ជំងឺ

អភិបាល​រាជធានី​ភ្នំពេញ ឧបត្ថម្ភ​ថវិកា ៥ លាន​រៀល ជូន​ចៅសង្កាត់​ផ្សារ​ថ្មី​ទី​១ មាន​ជំងឺ​ធ្ងន់ធ្ងរ ដើម្បី​រំលែក​ការលំបាក ក្នុងការ​ព្យាបាល​ជំងឺ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

អភិបាល​រាជធានី​ភ្នំពេញ ឧបត្ថម្ភ​ថវិកា ៥ លាន​រៀល ជូន​ចៅសង្កាត់​ផ្សារ​ថ្មី​ទី​១ មាន​ជំងឺ​ធ្ងន់ធ្ងរ ដើម្បី​រំលែក​ការលំបាក ក្នុងការ​ព្យាបាល​ជំងឺ​ តាមរយះ លោក សុខ ពេញវុធ
  ភ្នំពេញ​៖ លោក ហុក ហួរ​លីម នាយករង​រដ្ឋបាល រាជធានី​ភ្នំពេញ តំណាង​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ និង​លោក សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ នាំយក​ថវិកា​របស់លោក ឃួ​ង ស្រេង ចំនួន ៥ លាន​រៀល ទៅ​ប្រគល់ជូន លោកស្រី ស៊ី តូន ចៅសង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ ដែលមាន​ជំងឺ យ៉ាងធ្ងន់ធ្ងរ សម្រាក​នៅ​គេហដ្ឋាន ដើម្បី​រំលែក​ការលំបាក ក្នុងការ​ព្យាបាល​ជំងឺ ខណៈពេល លោកស្រី បាននិងកំពុង​សម្រាក ព្យាបាល​នៅផ្ទះ ។​
​ថវិកា​ចំនួន ៥ លាន​រៀល​នេះ ត្រូវបាន​លោក ហុក ហួរ​លីម នាំទៅ​ប្រគល់ជូន ដល់​គេហដ្ឋាន របស់លោក​ស្រី ស៊ី តូន តែម្តង ស្ថិតនៅ​ក្បែរ​បន្ទាយ​ទួល​ក្រសាំង នា​ក្រុង​តាខ្មៅ ខេត្តកណ្ដាល នៅ​ល្ងាច​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២១ នេះ​។​
​លោក ហុក ហួរ​លីម បាន​មានប្រសាសន៍ថាៈ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ មិន​ថា មន្ត្រីក្រោមឱវាទ និង​ប្រជាពលរដ្ឋ​ទូទៅ​ទេ អោយតែ​ជួប​ការលំបាក ឬ​មាន​ទុក្ខព្រួយ លោក​តែងតែ​ចុះជួយ ឬ​ចាត់​តំណាង​ចុះទៅ​ជានិច្ច​។ ជាក់ស្តែង នៅពេលនេះ ខណៈដែល​ទទួលបាន​ព័ត៌មាន​ថា លោកស្រី ស៊ី តូន ចៅសង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ មាន​ជំងឺ​ធ្ងន់ធ្ងរ លោក​អភិបាល រាជធានី​ភ្នំពេញ ក៏បាន​បញ្ជា​អោយ​លោក ជា​តំណាង​លោក ចុះមក​សួរសុខទុក្ខ និង​នាំយក​ថវិកា មក​ប្រគល់ជូន​តែម្តង ដើម្បី​រំលែក​ការលំបាក ក្នុងការ​ព្យាបាល​ជំងឺ របស់លោក​ស្រី ។​
​លោក ហុក ហួរ​លីម ក្នុងឱកាស​នោះ បាន​ជូនពរ​ឱ្យ​លោកស្រី ស៊ី​តូន បាន​ឆាប់​ជា សះស្បើយ ពី​ជំងឺ ដើម្បី​អាច​ទៅ​បំពេញការងារ ជា​ចៅសង្កាត់​បន្តទៀត ។ លោក​បាន​បន្តថាៈ លោកស្រី ចៅសង្កាត់​ផ្សារ​ថ្មី​ទី​១ គឺជា​អតីត​នារី​ដ៏​ឆ្នើម​មួយរូប ដែល​សម្ដេច ជា ស៊ីម បានដាក់​រហស្សនាម​ឲ្យ​។​
​បើតាម​ការបញ្ជាក់ ពី​ក្រុមគ្រួសារ និង​កូនចៅ​របស់​លោកស្រី ស៊ី តូន បាន​ឲ្យ​ដឹងថាៈ លោកស្រី ស៊ី តូន បានកើត​ជំងឺ​ម្យ៉ាង ដែល​គ្រូពេទ្យ អោយ​ឈ្មោះថា ជំងឺ​ចាក់​កូ ។ ជំងឺ​នេះ វា​ធ្វើអោយ​ប្រព័ន្ធ​ខួរក្បាល ស្រឹមៗ​ទៅ ភ្លេច​ការចងចាំ ប៉ុន្តែ​វា​មិន​បង្កឱ្យមាន ការឈឺចាប់ នោះទេ ។ ជំងឺ​ចាក់​កូ ជា​ជំងឺ​ម្យ៉ាង ដែល​កម្រ​នឹង​កើតមាន​ណាស់ ពោលគឺ ក្នុងចំណោម មនុស្ស ២ លាន​នាក់ លើ​លោក សឹង​មិនទាន់​កើត​ម្នាក់​ផង តែ​បែរ​ជាម​កកើត​លើ​លោកស្រី ស៊ី តូន ទៅវិញ ៕/   

Filed in: ព័ត៌មានជាតិ