ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឆ្លងចរន្តអគ្គីសនីបណ្តាលឲ្យឆាបឆេះផ្ទះនិងឆេះសម្ភារ:ប្រើប្រាស់

ឆ្លងចរន្តអគ្គីសនីបណ្តាលឲ្យឆាបឆេះផ្ទះនិងឆេះសម្ភារ:ប្រើប្រាស់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ឆ្លងចរន្តអគ្គីសនីបណ្តាលឲ្យឆាបឆេះផ្ទះនិងឆេះសម្ភារ:ប្រើប្រាស់

(ភ្នំពេញ)៖ នៅវេលាម៉ោង១៨និង៤០នាទីយប់ ថ្ងៃទី០៩​ ខែតុលា​ ឆ្នាំ២០២១ មានករណីគ្រោះអគ្គីភ័យមួយបានកើតឡើងផ្ទះលេខ ២៣៧២​ ផ្លូវលេខ ៤៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ​​​ រាជធានីភ្នំពេញ​ ដោយបំផ្លាញសម្ភារៈប្រើប្រាស់អស់មួយចំនួន។
តាមលោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គីភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអះអាងថា ម្ចាស់ផ្ទះឈ្មោះ​ សួង​ សារ៉ូ​ ភេទប្រុស​ អាយុ​ ៦៥ឆ្នាំ​ មុខរបរ​ ជាមន្ត្រីចូលនិវត្ត​ ចំពោះមូលហេតុ​នៃការឆាបឆេះ​ គឺបណ្តាលមកពីការ ឆ្លងចរន្តអគ្គិសនី។
ក្នុងហេតុការណ៍នេះ បណ្តាលឱ្យឆាបឆេះ​ ផ្ទះថ្មបេតុង ដែលមានទំហំ​ ៤ម៉ែត្រ x ១២ម៉ែត្រ​ ​ខូចខាតសម្ភារៈ​ ឆេះកុំព្យូទ័រ​១គ្រឿង​ និងសម្ភារៈមួយចំនួន​ទៀត តែពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។
សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ៤គ្រឿង ប្រើប្រាស់ទឹកអស់​ ១ឡាន ស្មើរនឹង ៤ម៉ែត្រគូប​ រថយន្តជំនួយមកទីក្រុងជ្រោយចង្វារ​ ចំនួន ៤គ្រឿង ប្រើប្រាស់ទឹកអស់​២ឡាន​ ស្មេីរនឹង​ ៨ម៉ែត្រគូប​ ទើបរលត់ទាំងស្រុង នៅវេលាម៉ោង​ ១៩និង០០នាទីយប់នាថ្ងៃដដែរ៕
 
 
 
 
 
 
 
Filed in: ព័ត៌មានជាតិ