ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានជួបសំណេះសំណាល និងការទទួលប្រោះព្រំ ពីព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រមក្នុងខេត្តក្នុងឱកាសជូនដំណើរផ្ទេទៅកាន់ជាអភិបាលខេត្តពោធិ៍សាត់

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានជួបសំណេះសំណាល និងការទទួលប្រោះព្រំ ពីព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រមក្នុងខេត្តក្នុងឱកាសជូនដំណើរផ្ទេទៅកាន់ជាអភិបាលខេត្តពោធិ៍សាត់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

 

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានជួបសំណេះសំណាល និងការទទួលប្រោះព្រំ ពីព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រមក្នុងខេត្តក្នុងឱកាសជូនដំណើរផ្ទេទៅកាន់ជាអភិបាលខេត្តពោធិ៍សាត់

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានជួបសំណេះសំណាល និងការទទួលប្រោះព្រំ ពីព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រមក្នុងខេត្តក្នុងឱកាសជូនដំណើរផ្ទេទៅកាន់ជាអភិបាលខេត្តពោធិ៍សាត់

ក្នុងសមានចិត្តនៃមនោសញ្ជេតនាផ្សារភ្ជាប់ការនឹករលឹកស្រឡាញ់រាប់អាន ពិសេសការថ្លែងអំណរគុណកោតសរសើរ នូវរាល់គុណតម្លៃនៃសកម្មភាព ស្នាដៃដឹកនាំ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដែលធ្វើឲ្យខេត្តកំពតមានការប្រែប្រួលរីកចម្រើន ធ្វើឱ្យមានការសាទរពីប្រជាពលរដ្ឋព្រះសង្ឃ និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន ចំពោះឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត។

នៅព្រឹកថ្ងៃសៅរ៍ ៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ នាសាលាខេត្ត ព្រះតេជគុណ ញ៉ែត ចន្ទតារា ព្រះមេគណខេត្ត បាននិមន្តដឹកនាំព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ដែលជាព្រះតំណាងព្រះសង្ឃ អាចារ្យគណៈកម្មការវត្ត និងពុទ្ធបរិស័ទក្នុងខេត្តកំពត ទាំងមូលដើម្បីនិមន្តជួបសំណេះសំណាល និងប្រោះព្រំពរជ័យជូន ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ក្នុងឱកាសដែលឯកឧត្តមត្រូវបន្តផ្ទេរចេញទៅកាន់ តំណែងជាអភិបាលខេត្តពោធិ៍សាត់ពេលខាងមុខនេះ ។

មានសង្ឃដីកាក្នុងឱកាសនោះដែរ ព្រះតេជគុណ ញ៉ែត ចន្ទតារា ព្រះមេគណខេត្ត រួមនិងមន្ត្រីសង្ឃ ដែលបាននិមន្តចូលរួមបានសម្ដែងសមានចិត្តកោតសរសើរ និងការនឹករឭក ចំពោះសកម្មភាព នៃការដឹកនាំរបស់ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត នារយៈពេលជិត៤ ឆ្នាំកន្លងមកនេះធ្វើឲ្យខេត្តកំពត មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ ដែលសមិទ្ធផលទាំងអស់នេះ ធ្វើឲ្យប្រជាពលរដ្ឋ មានអំណរសាទរ ត្រេកអរ ចំពោះការដឹកនាំ និងសកម្មភាព របស់ ឯកឧត្តមអភិបាលខេត្ត។

ពិសេសដោយឡែកសម្រាប់ក្នុងមជ្ឈដ្ឋានមន្ត្រីសង្ឃ គ្រប់ឋានានុក្រម រួមនឹងព្រះសង្ឃ អាចារ្យគណៈកម្មការវត្ត ពុទ្ធបរិស័ទក្នុងខេត្ត មានការកោតសរសើរនូវគុណតម្លៃ នៃការខិតខំជំរុញក្នុងកិច្ចអភិវឌ្ឍនិងបម្រើប្រជាជននៅក្នុងខេត្តកំពតកន្លងមកនេះ ។ តាមរយៈនៃការខិតខំបញ្ចេញ នូវសកម្មភាព បន្សល់នូវសមិទ្ធផល និងកិត្តិយស សម្រាប់ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តកំពតកន្លងមក ត្រូវបានធ្វើឱ្យមន្ត្រីសង្ឃគ្រប់ឋានានុក្រម រួមនឹងព្រះសង្ឃ ប្រជាពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានក្នុងខេត្តមានការនឹករឭក និងសោកស្ដាយចំពោះសកម្មភាពដឹកនាំរបស់ឯកឧត្តម ជាវ តាយ ដែលនឹងត្រូវផ្ទេរទៅកាន់តំណែងជាអភិបាលខេត្តពោធិ៍សាត់នាពេលខាងមុខនេះ។

ក្នុងឱកាសនោះឯ កឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បាននាំមកនូវបច្ច័យចំនួន២១លានរៀល ជាថវិកាដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈរដ្ឋបាលខេត្ត ប្រគេនដល់ព្រះមេគណខេត្តកំពត ដើម្បីចាត់ចែងនិងដំណើរការអភិវឌ្ឍក្នុងវិស័យព្រះពុទ្ធសាសនាក្នុងខេត្តបន្តទៀតផងដែរ។

        

Filed in: ព័ត៌មានជាតិ