ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

សម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់លើគម្រោងបើកសេដ្ឋកិច្ចលើគ្រប់វិស័យសាឡើងវិញ  

សម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់លើគម្រោងបើកសេដ្ឋកិច្ចលើគ្រប់វិស័យសាឡើងវិញ  
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

 អគ្គមហាសេសម្ដេចនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់លើគម្រោងបើកសេដ្ឋកិច្ចលើគ្រប់វិស័យសាឡើងវិញ

 

 

 

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់នៅថ្ងៃសុក្រនេះនូវការគ្រោងបើកដំណើរការសេដ្ឋកិច្ចលើគ្រប់វិស័យ សាឡើងវិញប្រសិនណាបើក្នុងរយៈពេលឈប់សម្រាកបីថ្ងៃក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ ហានិភ័យឆ្លងនឹងស្ថិតក្នុង កម្រិតដែលអាចគ្រប់គ្រងបាន។

ពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ចុងក្រោយកាលពីថ្ងៃទី៧តុលា និងប្រមុខរាជរដ្ឋា ភិបាលបានថ្លែងថា គេកំពុងរង់ចាំមើលលទ្ធផលក្នុងរយៈពេល១០ទៅ១៥ថ្ងៃបន្ទាប់ពីនេះ។ ថ្លែងក្នុងកិច្ចប្រជុំគណ រដ្ឋមន្ត្រីនៅថ្ងៃសុក្រនេះ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់ជុំវិញគម្រោងបើកដំណើរការសេដ្ឋកិច្ចលើគ្រប់ វិស័យនាចុងឆ្នាំ២០២១នេះ ។

តួលេខភ្ញៀវទេសចរណ៍ដើរកំសាន្តក្នុងពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃកន្លងមកនេះ មានចំនួន៦៦ម៉ឺន៤ពាន់ ៦៩៧នាក់ដែលជាសញ្ញាបង្ហាញនៃការស្ទុះងើបឡើងវិញនៃតួលេខទេសចរណ៍ក្នុងស្រុក។ យោងតាមក្រសួង

ទេសចរណ៍ គោលដៅទេសចរណ៍សំខាន់ៗសម្រាប់រយៈពេល ៣ថ្ងៃនេះ រួមមានខេត្តកំពតមានចំនួន១០ម៉ឺន ២ពាន់៥៩៣ នាក់, ខេត្តកែប៩ម៉ឺន៦ពាន់៤៧១ នាក់, ខេត្តព្រះសីហនុ ៨ម៉ឺន៥១៩ នាក់, ខេត្តពោធិ៍សាត់ ៥ម៉ឺន ១០៩ នាក់, ខេត្តកំពង់ស្ពឺ ៣ម៉ឺន៩ពាន់៦៤២ នាក់, ខេត្តបាត់ដំបង ៣ម៉ឺន ៧ពាន់៧២៤ នាក់, ខេត្តកំពង់ចាម ៣ម៉ឺន៦ពាន់១៤០ នាក់, និងខេត្តសៀមរាប៣ម៉ឺន៣ពាន់២២២ នាក់៕

Filed in: ព័ត៌មានជាតិ