ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ក្រុមប្រឹក្សាធម្មនុញ្ញនឹង​បើក​កិច្ចប្រជុំ​រៀបចំសេចក្តី​ទូលថ្វាយ​មតិ ថ្វាយ​ព្រះមហាក្សត្រ លើ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញស្តីពី​ការកំណត់ «​សញ្ជាតិ​ខ្មែរ​តែមួយ​» ចំពោះ​ថ្នាក់ដឹកនាំ​ស្ថាប័ន​កំពូល​របស់​ជាតិ​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​  

ក្រុមប្រឹក្សាធម្មនុញ្ញនឹង​បើក​កិច្ចប្រជុំ​រៀបចំសេចក្តី​ទូលថ្វាយ​មតិ ថ្វាយ​ព្រះមហាក្សត្រ លើ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញស្តីពី​ការកំណត់ «​សញ្ជាតិ​ខ្មែរ​តែមួយ​» ចំពោះ​ថ្នាក់ដឹកនាំ​ស្ថាប័ន​កំពូល​របស់​ជាតិ​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​  
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ក្រុមប្រឹក្សាធម្មនុញ្ញនឹង​បើក​កិច្ចប្រជុំ​រៀបចំសេចក្តី​ទូលថ្វាយ​មតិ ថ្វាយ​ព្រះមហាក្សត្រ លើ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញស្តីពី​ការកំណត់ «​សញ្ជាតិ​ខ្មែរ​តែមួយ​» ចំពោះ​ថ្នាក់ដឹកនាំ​ស្ថាប័ន​កំពូល​របស់​ជាតិ​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​

 
 

ភ្នំពេញៈ​ក្រុមប្រឹក្សាធម្មនុញ្ញ​នឹង​បើក​កិច្ចប្រជុំពេញអង្គ​នៅ​ថ្ងៃ​ចន្ទ​ទី​១១​ខែតុលា​ឆ្នាំ​២០២១​ដើម្បី​ពិនិត្យ​និង​រៀបចំសេចក្តី​ទូលថ្វាយ​មតិ​ថ្វាយ​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ចំពោះ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​មាត្រា មួយចំនួន​នៃ​រដ្ឋធម្មនុញ្ញ ស្តីអំពី​ការកំណត់​សញ្ជាតិ​ខ្មែរ​តែមួយ សម្រាប់​មេដឹកនាំ​ស្ថាប័ន​កំពូល​ចំនួន​៤​របស់​ជាតិ​។​

​យោងតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​អគ្គលេខា​ធិ​ការដ្ឋាន​ក្រុមប្រឹក្សាធម្មនុញ្ញ​នៅ​ថ្ងៃទី​០៩ ខែតុលា​នេះ បានឱ្យដឹងថា កិច្ចប្រជុំ​នេះ នឹង​ធ្វើឡើង​អធិបតីភាព លោក​កិត្តិ​នីតិកោសល​បណ្ឌិត អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​។​

​គួររំលឹកថា គណៈរដ្ឋមន្ត្រី បាន​អនុ​ម័​ត្ត​រួចហើយ​នូវ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​មាត្រា​១៩​ថ្មី មាត្រា​៤២​ថ្មី មាត្រា​១០៦​ថ្មី​(​មួយ​) មាត្រា​១១៩​ថ្មី និង មាត្រា ១៣​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣, មាត្រា​៤ នៃ​ច្បាប់​ធម្មនុញ្ញ ដែលជា​សេចក្តីព្រាងច្បាប់​មួយ​នឹង​កំណត់ «​សញ្ជាតិ​ខ្មែរ​តែមួយគត់​» ចំពោះ​តួនាទី​ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃ​សុក្រ ទី​០៨ ខែតុលា​។ សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​មាន​សំណើ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃទី​៦ ខែតុលា កន្លងទៅ​។​

​សេចក្តីព្រាងច្បាប់​នេះ បាន​ផ្តោតជាសំខាន់​ទៅលើ​ប្រធានព្រឹទ្ធសភា​, ប្រធានរដ្ឋសភា​, នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជា​មេដឹកនាំ​មានការ​ទទួលខុសត្រូវ​ក្នុងការ​សម្រេច​លើ​កិច្ចការ​សំខាន់ៗ ដែលជា​អាយុជីវិត​របស់​ប្រទេសជាតិ សំដៅ​ធានា​ការពារ​ឯករាជ្យ​ជាតិ អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, ឧ​ត្ត​ម​ប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា និង​ការប្រឆាំង​ដាច់ខាត​នឹង​ការជ្រៀតជ្រែក​ពី​បរទេស​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង របស់​ជាតិ ឬ ការបង្គាប់​បញ្ហា​ចំពោះ​គោលនយោបាយ​ជាតិ និង​អន្តរជាតិ​របស់​កម្ពុជា​។​

​ក្នុង​សេចក្តីថ្លែងហេតុ​ដែល​អាន​ដោយ​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​គោលបំណង​នៃ​ការកសាង​ច្បាប់​នេះ​ឡើង​ថា ដើម្បី​ធានាបាន​ឱឡារិក​ភាព​ទាំង​ខាង​ផ្លូវច្បាប់ ទាំង​ខាង​នយោបាយ ចំពោះ​គោលជំហរ និង​ការប្តេជ្ញាចិត្ត​ស្មោះត្រង់​ឥត​ងាករេ​ចំពោះ​ជាតិ មាតុភូមិ និង​ប្រជាជន​កម្ពុជា នៅ​គ្រប់​កាលៈទេសៈ ទាំងអស់ និង​ដើម្បី​ធានា​ការពារ​ឧ​ត្ត​ម​ប្រយោជន៍​របស់​ជាតិ និង​ប្រជាជន​កម្ពុជា​ពី​ការជ្រៀតជ្រែក ពី​បរទេស​»​។​

​ការធ្វើ​ច្បាប់​ដើម្បី​កំណត់ «​សញ្ជាតិ​ខ្មែរ​តែមួយ​» សម្រាប់​មេដឹកនាំ​នៃ​ស្ថាប័ន​កំពូល​របស់​ជាតិ​ទាំង​៤​នេះ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​នៅក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ដែល​មិន​ធ្លាប់​មានចែង​នោះឡើយ​ចាប់តាំងពី​ការកកើតឡើង​នៃ​រដ្ឋធម្មនុញ្ញ​។ បើទោះបី​យ៉ាងណា ការកសាង​ឡើង​នូវ​ច្បាប់​នេះ ទទួល​បានការ​សាទរ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ និង​ឋានានុក្រម រួមទាំង​ស្ថាប័ន​ព្រះសង្ឃ ដែលជា​សាសនា​របស់​ជាតិ​ផងដែរ​៕​

Filed in: ព័ត៌មានជាតិ