ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

លោក គួច ចំរើន បានអញ្ជើញចូលរួមបុណ្យសពជនរងគ្រោះដែលបានបាត់បង់ជីវិតដោយសារលង់ទឹក នៅចំណុចឆ្នេរជំទាវម៉ៅ

លោក គួច ចំរើន បានអញ្ជើញចូលរួមបុណ្យសពជនរងគ្រោះដែលបានបាត់បង់ជីវិតដោយសារលង់ទឹក នៅចំណុចឆ្នេរជំទាវម៉ៅ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

លោក គួច ចំរើន បានអញ្ជើញចូលរួមបុណ្យសពជនរងគ្រោះដែលបានបាត់បង់ជីវិតដោយសារលង់ទឹក នៅចំណុចឆ្នេរជំទាវម៉ៅ

ខេត្តព្រះសីហនុ ៖ រសៀលថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស.  ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១  លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមបុណ្បសពជនរងគ្រោះដែលបានបាត់បង់ជីវិតដោយសារលង់ទឹក នៅចំណុចឆ្នេរជំទាវម៉ៅ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ កន្លងមក។ ពិធីបុណ្បសពបានប្រារព្វធ្វើឡើងរួមគ្នានៅលំនៅដ្ឋានជនរងគ្រោះ ស្ថិតនៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ 

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទោះបីសម្ដេចមិនបានអញ្ជើញចូលរួមផ្ទាល់ តែសម្តេចពិតជាមានអារម្មណ៍ក្តុកក្តួល និងបានផ្តាំផ្ញើតាមរយៈ លោកអភិបាលខេត្ត សូមចូលរួមរំលែកមរណៈទុក្ខដល់ក្រុមគ្រួសារសព ព្រមទាំងឱ្យនាំយកសម្ភារៈ និងថវិកាឧបត្ថម្ភជូនក្រុមគ្រួសារសពផងដែរ។ 

លោកអភិបាកខេត្តបានបន្តថា យើងពិតជាមានការសោកស្តាយជាពន់ពេក តែយើងមិនអាចជួយជីវិតមនុស្សឱ្យត្រឡប់មកវិញបានទេ សូមបងប្អូនតាំងចិត្តតាំងអារម្មណ៍ឱ្យបាននឹងន ដើម្បីបន្តការស់នៅមើលថែទាំក្រុមគ្រួសារបន្តទៀត។ 

លោកអភិបាលខេត្តបានបញ្ជាក់ថា កាលពីថ្ងៃម្សិលមិញ រដ្ឋបាលខេត្ត និងកម្លាំងសមត្ថកិច្ចដោយមានការចូលរួមពីអភិបាលរងខេត្ត លោកអភិបាលស្រុកព្រៃនប់ មន្ត្រីកងកម្លាំង និងអ្នកស្ម័គ្រចិត្តបានចូលរួមយ៉ាងផុលផុស ក្នុងការស្វែងរក និងជួយសង្គ្រោះជនរងគ្រោះ ក៏ប៉ុន្តែការស្វែងរករបស់យើង គឺរកបានសាកសពតែប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងប្រតិបត្តិការនេះ យើងខ្ញុំសូមកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធ អ្នកស្ម័គ្រចិត្ត និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានខិតខំប្រឹងប្រែងជួយស្វែងរកជនរងគ្រោះដែលបានបាត់ខ្លួន ថ្វីត្បិតយើងមិនអាចជួយជីវិតបាន តែប្រជាពលរដ្ឋរបស់យើងបានជួយជ្រោមជ្រែង នេះជាសកម្មភាពមួយដ៏ល្អប្រពៃ ដែលយើងបានរួមគ្នាប្រឹងប្រែងស្វែងរកជនរងគ្រោះ ហើយការចេះជួយគ្នានេះ គឺបង្ហាញឱ្យឃើញថាគ្រួសារខ្មែរចេះជួយគ្នាបានយ៉ាងល្អ។ 

ក្នុងឱកាសនោះលោកអភិបាលខេត្ត ក៏បានលើកឡើងថា បញ្ហាចំពោះមុខដែលយើងកំពុងប្រឈមនោះ គឺជំងឺកូវីដ-១៩ ដែលនៅតែបន្តឆក់យកអាយុជីវិតប្រជាពលរដ្ឋយើងជាបន្តបន្ទាប់ ដូច្នេះសុំឱ្យមានការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយយើងត្រូវរស់នៅតាមបែបគន្លងថ្មី ពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាព កាត់បន្ថយការជួបជុំ ការលាងសម្អាតដៃជាមួយអាកុល ជែល សាប៊ូ ពិតជាមានការចាំបាច់សម្រាប់យើងទាំងអស់គ្នា។ ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានណែនាំដល់ក្រុមគ្រួសារសព ត្រូវរៀបចំពិធីបុណ្បសពស្របតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត និងត្រូវប្រកាន់ខ្ជាប់នូវវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេសត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង ៣កុំ» របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សំដៅការពារសុវត្ថិភាពផ្ទាល់ខ្លួន សមាជិកក្រុមគ្រួសារ និងញាតិមត្តិដែលបានចូលរួមពិធីបុណ្បពីការឆ្លងជំងឺកូវីដ-១៩។ 

សូមបញ្ជាក់ថាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ផ្តល់ជូនគ្រួសារសពនីមួយៗ មាន អង្ករ ៥០គីឡូក្រាម ទឹកក្រូច ៥កេស ទឹកសុទ្ធ ៥កេស មី ២កេស ទឹកត្រី ២យួរ ត្រីខ ២យួរ ទឹកស៊ីអីវ ២យួរ ម៉ាស ២ប្រអប់ និងថវិកា ២លានរៀល៕

           

Filed in: ព័ត៌មានជាតិ