រដ្ឋបាលខេត្តប៉ៃលិន សូមប្រកាសគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
(ប៉ៃ លិន)៖រដ្ឋបាលខេត្តប៉ៃលិនបានចេញញាត់គាំទ្រចុះថ្ងៃព្រហស្បតិ៍ទី៧ខែតុលាឆ្នាំ២០២១នេះ ដោយបានប្រកាសគាំទ្រចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយឧត្តមគតិស្នេហាជាតិដ៏ជ្រាលជ្រៅរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឲ្យប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែជាឥស្សរជនដែលមានសញ្ជាតិខ្មែរតែមួយគត់។
គំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់នេះ គឺជាការធានា ទាំងខាងផ្លូវច្បាប់ ទាំងខាងនយោបាយ ឲ្យឥស្សរជនជាន់ខ្ពស់ ដែលកាន់មុខតំណែងជាមេដឹកនាំ នៃស្ថាប័នកំពូលទាំង៤របស់ជាតិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ ចំពោះជាតិ និងមាតុភូមិកម្ពុជា, ធ្វើការដឹកនាំប្រទេសដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ក៏ដូចជាការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុង នៃការដឹកនាំជាតិរបស់កម្ពុជា។
ក្នុងញត្តិគាំទ្រនោះបានសរសេរយ៉ាងច្បាស់ថា យើងខ្ញុំទាំងអស់គ្នាជាក្រុមប្រឹក្សាគណៈអភិបាលខេត្តកងកម្លាំងប្រដាប់អាវុធមន្ត្រីរាជការព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិនសូមចូលរួមគាំទ្រយ៉ាងពេញទំហឹងនិងភក្តីភាពចំពោះផ្នត់គំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់ប្រកបដោយឧត្តមគតិស្នេហាជាតិដ៏ជ្រាលជ្រៅបំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឲ្យប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាត្រូវែជាឥស្សរជនដែលមានសញ្ជាតិខ្មែរតែមួយគត់។
យើងទាំងអស់គ្នា សូមប្ដេជ្ញាអនុវត្តតាមមាគ៌ាដឹកនាំដ៏ឆ្នើមនិងឈ្លាសវៃប្រកបដោយគុណបំណាច់ថ្លៃថ្លានិងវីរភាពឧត្តុង្គឧត្តមរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីដែលបានដឹកនាំកម្ពុជាទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្ររួមមានការបង្រួបបង្រួមជាតិនិងផ្សះផ្សារជាតិសុខសន្តិភាពពេញលេញសុវត្ថិភាពស្ថេរភាពសង្គមអធិបតីជាតិនិងភាពល្បីរន្ទឺលើឆាកអន្តរជាតិ៕ហៃធំ