ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

រយៈពេល៣ថ្ងៃ នៃឱកាសបុណ្យភ្ជុំបិណ្ឌ ខេត្តកំពត ទទួលភ្ញៀវទេសចរចំនួន១០២,៥៩៨នាក់

រយៈពេល៣ថ្ងៃ នៃឱកាសបុណ្យភ្ជុំបិណ្ឌ ខេត្តកំពត ទទួលភ្ញៀវទេសចរចំនួន១០២,៥៩៨នាក់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(ខេត្តកំពត)៖ ក្នុងរយៈពេល៣ថ្ងៃ នៃឱកាសបុណ្យភ្ជុំបិណ្ឌ គិតចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ ខេត្តកំពត បានទទួលអ្នកទេសចរចំនួន ១០២,៥៩៨ នាក់ ក្នុងនោះភ្ញៀវអន្តរជាតិផ្ទៃក្នុងចំនួន៧០៥នាក់។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរខេត្តកំពត បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី០៨ខែតុលា ឆ្នាំ២០២១នេះថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ លោកបានធ្វើការប្រជុំផ្សព្វផ្សាយ ណែនាំដល់មន្ត្រី និងក្រុមការងារនៃមន្ទីរ ដោយបង្កើតក្រុមការងារចំនួន៤ ដើម្បីចុះត្រួតពិនិត្យតាមគោលដៅសំខាន់ៗ ពិសេសសេវាកម្មទេសចរណ៍នានាក្នុងខេត្ត​ សំដៅពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍(SOP)ឱ្យបានល្អប្រសើរ។ពិសេសវិធានការ ៣ការពារ ៣កុំ ក៏ដូចជាការបិទផ្សាយសារអប់រំការយល់ដឹងពីជំងឺកូវីដ-១៩។

លោកប្រធានបានបញ្ជាក់ទៀតថា ក្រៅពីនោះមន្ទីរបានចុះពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ ព្រមទាំងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន ឱ្យបានខ្ជាប់ខ្ជួន ពិសេសផ្សព្វផ្សាយអំពីវិធានការរបស់រាជរដ្ឋាភិបាល និងវិធានការក្រសួងសុខាភិបាល។

ដោយឡែកចំពោះបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ​ នៅគ្រប់តំបន់ ភូមិសាស្ត្រខេត្ត ពិតជាមានលក្ខណៈល្អប្រសើរ។ រីឯចរាចរណ៍តាមដងផ្លូវពុំមានការកកស្ទះនោះទេ ដោយកម្លាំងសមត្ថកិច្ចបានអនុវត្ត បានយ៉ាងហ្មត់ចត់បំផុត៕ សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ