អភិបាលខេត្តកំពង់ធំបានផ្តល់ឱកាសជួបសំណេះសំណាលជាលើកចុងក្រោយជាមួយអ្នកសារព័ត៌មាន និងរំលឹកអនុស្សាវរីយ៍ខ្លះៗមុននឹងឯកឧត្តម.លោកផ្ទេរភារកិច្ចទៅកាន់ខេត្តបាត់ដំបង
កំពង់ធំ៖ថ្ងៃទី០៤ខែតុលាឆ្នាំ២០២១.ឯកឧត្តមសុខ លូ អភិបាលនៃគណ:អភិបាលខេត្តកំពង់ធំ បានផ្តល់ឱកាសជួបសំណេះសំណាលជាលើកចុងក្រោយជាមួយអ្នកសារព័ត៌មាន និងរំលឹកអនុស្សាវរីយ៍ខ្លះៗ មុននឹងឯកឧត្តម.លោកផ្ទេរភារកិច្ចទៅកាន់ខេត្តបាត់ដំបង នៅថ្ងៃទី១១.តុលា.ឆ្នាំ២០២១នេះ។អ្វីដែលមិនអាចបំភ្លេចបានក្រុមអ្នកសារព័ត៌មានចំនួន 9 អង្កភាព សូមគោរពបួងសួងជូនពរឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ប្រកបដោយសេចក្ដីសុខនិងសេចក្ដីចម្រើនគ្រប់ពេលវេលា ហើយសូមឱ្យឯកឧត្តម គ្រប់គ្រងដឹកនាំនាវាប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបងប្រកបដោយគុណធម៌ ជោគជ័យ.អោយដូចគ្រាដែល.ឯកឧត្តម.បានដឹកនាំនាវាសណ្តោសប្រណីដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ កន្លងមកនេះ ឯកឧត្តមជាអភិបាលខេត្តតែងតែនិយាយតិច.តែមានការអភិវឌ្ឍច្រើន បានន័យថានិយាយតិចធ្វើច្រើនកន្លងមកបងប្អូនប្រជាពលរដ្ឋតែងតែឃើញស្នាដៃអភិវឌ្ឍន៍លើគ្រប់វិស័យដូចជាសួនច្បារ វិមានឯករាជ្យ រង្វង់មូលតាក្រហមករ រង្វង់មូលដាវដែក.រង្វង់មូលលោកអាចារ្យលាក់. យ៉ាងស្អាតបំព្រងបណ្ដែតនៅលើទឹកដីខេត្តកំពង់ធំដែលជានិមិត្តសញ្ញាមួយមិនអាចបំភ្លេចបាន អស់មួយជីវិត។