ខេត្តកំពត:នៅព្រឹកថ្ងៃទី០៤ ខែ តុលា ធ្ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំ ខែកញ្ញា ឆ្នាំ២០២១។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំបូកគោសាលាខេត្តកំពត ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងទាំងបីប្រភេទ លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុកផងដែរ។
កិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើ ៖
១-សេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត
២-សេចក្តីព្រាងរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត
៣-ការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការសាលាខេត្តចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១
៤-សេចក្តីព្រាង សេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារកិច្ចការពារកុមារ
៥-វេនប្រចាំការសាលាខេត្ត ក្នុងឱកាសឈប់សំរាកបុណ្យភ្ជុំបិណ្ឌ៕