ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងលោកជំទាវ បាននាំយកទេយ្យទាន និងបច្ច័យមួយចំនួនមកប្រគេនព្រះចៅអធិការដែលគង់ចាំព្រះវស្សាចំនួន ៣វត្តក្នុងស្រុកកំពង់សៀម

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងលោកជំទាវ បាននាំយកទេយ្យទាន និងបច្ច័យមួយចំនួនមកប្រគេនព្រះចៅអធិការដែលគង់ចាំព្រះវស្សាចំនួន ៣វត្តក្នុងស្រុកកំពង់សៀម
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នាព្រឹកថ្ងៃអាទិត្យ ១២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុម ការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម លោកជំទាវ ម៉ក់ ស៊ីថា និងបុត្រា-បុត្រី ព្រមទាំងឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ខបាលព្រៃឈើ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំរអាង ឃុំគៀងជ្រៃ ឃុំអំពិល និងឃុំហាន់ជ័យ បាននាំយកទេយ្យទាន និងបច្ច័យមួយចំនួនមកប្រគេនព្រះចៅអធិការដែលគង់ចាំព្រះវស្សាចំនួន ៣វត្តគឺ៖ វត្តជ័យគីរី (ភ្នំហាន់ជ័យ) វត្តខែលជ័យសិរីសោភ័ណមុនីរតន: និងវត្តឥន្ទកោសី (ហៅវត្តវត្តកោះជ្រូក) ក្នុងស្រុកកំពង់សៀម។

ស្ថិតក្នុងស្ថានភាពនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ឯកឧត្តមប្រធានក្រុមការងារបាន
ឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធដូនតា សាច់សាលោហិត ញាតិទាំង ៧សន្តាន ឧបការីជនដែលបានចែកឋាន និងបុព្វបុរសស្នេហាជាតិដែលបានលះបង់ជីវិតដើម្បីជាតិ មាតុភូមិ និងប្រជាជន សូមឲ្យបានទៅសោយសុខក្នុងឋានបរមសុខ និងសុគតិភពតរៀងទៅ និងបាន
បួងសួងអស់ទេវតា វត្ថុសក្តិសិទ្ធ ម្ចាស់ទឹក-ដី សុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់ឲ្យជួបតែពុទ្ធពរទាំង ៤ប្រការកុំបីឃ្លាងឃ្លាតឡើយ និងចូរចៀសចេញឲ្យឆ្ងាយពីជំងឺឆ្លងកូវីដ-១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលអំពីវិធានការការពារជំងឺឆ្លងកូវីដ-១៩ និងត្រូវអនុវត្តវិធានការ ៣កុំ ៣ការពារ។

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឯកឧត្តមប្រធានក្រុមការងារបានគោរពដ៏ខ្ពង់ខ្ពស់ជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លោកជំទាវគតិបណ្ឌិត សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រមទាំងបុត្រា-បុត្រី និងចៅប្រុស-ស្រី សូមជួបប្រទះតែសេចក្តីសុខ-ចម្រើន ឈ្នះអស់មារសត្រូវ សុខភាពមាំមួន អាយុយឺនយូ ដើម្បីជាម្លប់ត្រជាក់ និងដឹកនាំនាវាសន្តិភាពកម្ពុជាឆ្ពោះទៅកាន់ត្រើយសុភមង្គល និងការអភិវឌ្ឍន៍។

ចំពោះពិធីកាន់បិណ្ឌទី១២ នាថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រីសូមជូនពរឯកឧត្តម លោកជំទាវជាថ្នាក់ ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្រ្តីរាជការក្រោមឱវាទគ្រប់ជាន់ថ្នាក់ ឯកឧត្តម លោកជំទាវជាប្រធាន អនុប្រធាន និងសមាជិកក្រុមការងរាចុះមូលដ្ឋាននៃស្រុកទាំងបី សូមទទួលយកពរសព្វសាធុការ ផល្លានិសង្ឃផលបុណ្យរៀងៗខ្លួន និងសូមជួបតែពុទ្ធិពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ៕

Filed in: ព័ត៌មានជាតិ