កំពង់ចាម: ព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត និងលោកអនុប្រធានក្រុមការងារព្រមទាំងសហការី បានចុះដល់មូលដ្ឋានភូមិគីឡូ៧ ឃុំអាក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពុងចាម ដើម្បីធ្វើការត្រួតពិនិត្យកសាងសមាជិកគណបក្សប្រជាជន ថ្មី និងជុំរុញសមាជិកបក្សឲ្យចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់គ្នា ។
ក្នុងនោះដែរ យើងបានរកឃើញ
១-អ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោតចំនួន៤៦នាក់ (ក្នុងនោះអ្នកទើបគ្រប់អាយុ១៨ឆ្នាំមានចំនួន១២នាក់)។
២-អ្នកផ្លាស់ទីលំនៅចេញមានចំនួន៦២នាក់ ។
៣-អ្នកចំណាកស្រុកក្រៅប្រទេសមានចំនួន៣៩នាក់ (ក្នុងនោះអ្នកមានឈ្មោះបោះឆ្នោតមានចំនួន២០នាក់)។
៤-អ្នកចំណាកស្រុកក្នុងប្រទេសមានចំនួន១៦នាក់។
៥-អ្នកស្លាប់មានចំនួន០៣នាក់។
ក្រុមការងារ បានឧបត្ថម្ភថវិការ ជូនដល់សាខាបក្សភូមិគីឡូ៧ ចំនួន៤២ម៉ឺនរៀល ៕