ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់មីជាង ២ម៉ឺនកេស និងថវិកា ១០០លានរៀល ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រាប់យកចែកជូនដល់ពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ផ្តល់មីជាង ២ម៉ឺនកេស និងថវិកា ១០០លានរៀល ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រាប់យកចែកជូនដល់ពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តបន្ទាយមានជ័យ:មីជាង២ម៉ឺនកេស និងថវិកា ១០០លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ តាមរយៈលោកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប និងលោកស្រី ឧកញ៉ា គៀន ស្រីនាង ដើម្បីយកទៅចាត់ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។

មីនិងថវិកាទាំងអស់នេះ ត្រូវបានក្រុមការងាររបស់ឧកញ៉ា ទ្រី ភាព បានរៀបចំដឹកជញ្ជូន និងប្រគល់ជូនឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅសាលាខេត្តបន្ទាយមានជ័យ នាល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះទឹកចិត្តដ៏ថ្លៃថ្លាក្នុងការជួយដល់ប្រជាពលរដ្ឋកំពុងជួបការលំបាកក្នុងនោះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណដល់ លោកឧកញ៉ា ទ្រី ភាព និងលោកស្រី ឧកញ៉ា គៀន ស្រីនាង ចំពោះទឹកចិត្តមនុស្សធម៌ ចូលរួមរំលែកទុក្ខ លំបាករបដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ និងរំលែកការលំបាករបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសទទួលជំនួយជាមី និងថវិកានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានមានប្រសាសន៍ថា សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរជាប់ជានិច្ចចំពោះការលំបាករបស់ប្រជាពលរដ្ឋ។តាមរយៈជំនួយមី និងថវិកានេះ សូមបញ្ជាក់ឲ្យឃើញថា ជាសក្ខីភាពយ៉ាងប្រត្សក្រពីទឹកចិត្តពោរពេញដោយមនោសញ្ចេតនា និងការគិតគូរយ៉ាងជ្រាលជ្រៅរបស់សម្តេច អគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋកំពុងរងគ្រោះនៅក្នុងខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ បាននិងកំពុងរង់ការជន់លិចយ៉ាងធ្ងន់ធ្ងរដោយសារជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់មកពីប្រទេសថៃ។ ទឹកជំនន់នេះ បានធ្វើឱ្យប៉ះពាល់ ៦ក្រុង-ស្រុក ស្មើ ៣៨ឃុំ-សង្កាត់ និងប៉ះពាល់ប្រជាជនប្រមាណ ១៨,៧១៥គ្រួសារ និងជម្លៀសទៅទួលសុវត្ថិភាពប្រមាណ ១,១៥០គ្រួសារ។

ក្នុងពេលជួបគ្រោះទឹកជំនន់នេះ ទាំងលោកទេសរដ្ឋមន្ត្រី គន់ គីម និងលោក អ៊ុំ រាត្រី អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធ បានប្រឹងប្រែងអស់កម្លាំងកាយចិត្តក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋទាំងការជម្លៀស និងរៀបចំស្បៀងអាហារបណ្តោះអាសន្នជូនដល់ពួកគេទៀតផង៕

Filed in: ព័ត៌មានជាតិ