ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

វិថីរុក្ខាពិសិដ្ឋ ប្រវែង ៣,៥០០ម៉ែត្រ ទទឹង១០ម៉ែត្រ​ ស្ថិតនៅសង្កាត់ព្រៃធំ ក្រុង​កែប ត្រូវបានសម្ពោធឱ្យប្រើប្រាស់នៅថ្ងៃនេះ

វិថីរុក្ខាពិសិដ្ឋ ប្រវែង ៣,៥០០ម៉ែត្រ ទទឹង១០ម៉ែត្រ​ ស្ថិតនៅសង្កាត់ព្រៃធំ ក្រុង​កែប ត្រូវបានសម្ពោធឱ្យប្រើប្រាស់នៅថ្ងៃនេះ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(ខេត្តកែប)៖ ដោយស្របតាមផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ និងកម្មវិធីវិនីយោគ៣ឆ្នាំរំកិល​ របស់រដ្ឋបាលខេត្ត​ កាលពីរសៀលថ្ងៃ២៩ ខែកញ្ញា ឆ្នាំ២០២១​ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា​ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ វិថីរុក្ខាពិសិដ្ឋ លេខ ១៣៣៤E​ ប្រវែង ៣,៥០០ម៉ែត្រ ទទឹង១០ម៉ែត្រ​ ស្ថិតនៅសង្កាត់ព្រៃធំ ក្រុង​កែប​ ខេត្តកែប ដោយមានការចូលរួមនឹងសាទរពីសំណាក​ ឯកឧត្ដម​ សមាជិក​ ក្រុម​ប្រឹក្សា​ខេត្ត​ លោក​ លោកស្រី​ អភិបាលរងខេត្ត​ លោកឧត្ដមសេនីយ៍​ វរសេនីយ៍​ តំណាងកងកម្លាំងទាំងបី​ អាជ្ញាធរក្រុង-ស្រុក-ឃុំ-សង្កាត់​-ភូមិ មន្ត្រីសាលាខេត្ត​ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម សោម ពិសិដ្ឋ បានសម្តែងនូវក្តីរីករាយជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកែបទាំងមូលដែលទទួលបានសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេចតែងតែគិតគូពីតម្រូវការចំបាច់របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហេតុនេះទើប​ សម្តេចតេជោ ហ៊ុន សែន ខិតខំជំរុញឱ្យមានការអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធនានាទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីសំដៅប្រែក្លាយពីទីជនបទ តភ្ជាប់ទៅកាន់ទីប្រជុំជន​។

ដោយឡែក​ វិថីរុក្ខាពិសិដ្ឋ​ លេខ១៣៣៤E ត្រូវបានតភ្ជាប់ពីផ្លូវជាតិលេខ៣៣​ ទៅផ្លូវជាតិលេខ៣៣A ជាផ្លូវដ៏សំខាន់របស់ខេត្ត​ ដែលជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ជួយកាត់បន្ថយការកកស្ទះចរាចរណ៍​ និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងការដឹកជញ្ជូនផលិតផល-កសិផលគ្រប់ប្រភេទ។

ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់រដ្ឋបាលក្រុង ជាពិសេស​ ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុងកែប ក្រុមប្រឹក្សាសង្កាត់ និងក្រុមការងារទាំងអស់ ក្នុងការសម្របសម្រួលដោះស្រាយផលប៉ះពាល់ និងឈានដល់ការអភិវឌ្ឃន៍គម្រោងទទួលបានជោគជ័យសម្រាប់ សេដ្ឋកិច្ច សង្គម និងផលប្រយោជន៍សាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។ជាមួយនេះ ឯកឧត្តម​ បានក្រេីនរំលឹក​ ដល់អាជ្ញាធរក្រុង-ស្រុក​ និងកងកម្លាំងទាំងបី ដោយចាប់ពីពេលនេះ រហូតដល់ថ្ងៃបញ្ចប់នៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ត្រូវចាត់វិធានការរឹតបន្តឹងឡើងវិញនៅតាមគោលដៅដែលបានអនុវត្តកន្លងមក។​

ជាទីចុងក្រោយ​ ឯកឧត្តម​ សោម​ ពិសិដ្ឋ​ ក៏សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ​ មន្ត្រី​រាជការ​ទាំងអស់​ ក្រោយពីទទួលបានផ្លូវមួយខ្សែនេះហើយ សូមចូលរួមថែរក្សា​ ដាំដើមឈើ​ និងប្រើប្រាស់ផ្លូវនេះ ឲ្យមានប្រយោជន៍ ពិសេសនៅរាល់ពេលធ្វើដំណើរ ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ជៀសវៀងគ្រោះថ្នាក់ដោយយថាហេតុ បង្កឲ្យប៉ះពាល់អាយុជីវិត​ និងត្រូវបន្តចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការនានារបស់ក្រសួងសុខាភិបាល​ ជាពិសេសវិធានការ ៣ការពារ ៣កុំ​ របស់សម្ដេចតេជោ​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕ សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ