ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោកជំទាវ​ បាន​ ស្រីមុំ​អភិបាលខេត្តប៉ៃលិន​ អញ្ជើញប្រគេនគ្រឿង​ឧបភោគ​ បរិភោគ​ និងបច្ច័យមួយចំនួនជូនដល់វត្តទូទាំងខេត្ត នាឱកាស​បុណ្យកាន់បិណ្ឌ​ និងបុណ្យភ្ជុំបិណ្ឌ

លោកជំទាវ​ បាន​ ស្រីមុំ​អភិបាលខេត្តប៉ៃលិន​ អញ្ជើញប្រគេនគ្រឿង​ឧបភោគ​ បរិភោគ​ និងបច្ច័យមួយចំនួនជូនដល់វត្តទូទាំងខេត្ត នាឱកាស​បុណ្យកាន់បិណ្ឌ​ និងបុណ្យភ្ជុំបិណ្ឌ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

លោកជំទាវ​ បាន​ ស្រីមុំ​អភិបាលខេត្តប៉ៃលិន​ អញ្ជើញប្រគេនគ្រឿង​ឧបភោគ​ បរិភោគ​ និងបច្ច័យមួយចំនួនជូនដល់វត្តទូទាំងខេត្ត នាឱកាស​បុណ្យកាន់បិណ្ឌ​ និងបុណ្យភ្ជុំបិណ្ឌ​

 

ខេត្តប៉ៃលិន​:នៅថ្ងៃទី៣០​ ខែកញ្ញា ឆ្នាំ២០២១នេះ លោកជំទាវ​ បាន​ ស្រីមុំ​អភិបាលខេត្តប៉ៃលិន​ និងឯកឧត្តម សៅ​ សារ៉ាត់​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ប៉ៃលិន​ ឯកឧត្ដម​ លោកស្រីអភិបាលរងខេត្ត ព្រមទាំងក្រុមការងារ​ មន្រ្តី​រាជការ​ មន្ទីរ​ជុំវិញ​ខេត្ត​ បានអញ្ជើញប្រគេនគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនជូនដល់វត្ត​អារាម​ នានាក្នុងខេត្តប៉ៃលិន​ នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌ។

ឆ្លៀតក្នុងឱកាសនោះ​លោកជំទាវ​ បាន​ ស្រីមុំ​ អភិបាលខេត្តប៉ៃលិន​ បានជម្រាបជូនថា នៅក្នុងបរិការណ៍កូវីដ.១៩នេះ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចជាផ្លូវការឱ្យផ្អាកការរៀបចំពិធី បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ មកម្លេះ​ រហូត​ដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីបង្ការទប់ស្កាត់ឆ្លងរីករាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍ និងដើម្បីការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។

លោកជំទាវ​អភិបាលខេត្ត បានបញ្ជាក់បន្ថែមថា សម្រាប់បងប្អូនប្រជាពលរដ្ឋក៏អាចយកចង្ហាន់ ឬទេយ្យទានទៅប្រគេនព្រះចៅអធិការវត្ត ឬគណៈកម្មការវត្តបានដែរ ក៏ប៉ុន្តែត្រូវអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ដោយមិនការជួបជុំប្រមូលផ្តុំមនុស្សច្រើន គ្រាន់តែចាត់ចែងតំណាងឃុំ/ភូមិចូលរួមហើយបាន ។

ជាមួយគ្នានេះ លោកជំទាវ​អភិបាលខេត្ត បានស្នើដល់ព្រះចៅអធិការ និងព្រះសង្ឃគ្រប់អង្គ ព្រមទាំងបងប្អូនប្រជាពុទ្ធបរិស័ទទាំងអស់គ្នា សូមមានការយោគយល់អធ្យាស្រ័យអំពីការផ្អាកនូវពិធីបិណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩នេះ មកដល់សហមន៍របស់យើង។

លើសពីនេះទៀតលោកជំទាវ​ ក៏បានក្រើនរំលឹកអំពាវនាវដល់ព្រះចៅអធិការ និងព្រះសង្ឃគ្រប់អង្គ បងប្អូនប្រជាពលរដ្ឋត្រូវរៀនរស់ក្នុងបរិបទកូវីដ.១៩ និងត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ.១៩ និងបន្តរក្សាដោយចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា និងប្រកាន់យកនូវការអនុវត្តវិធានការ ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួនកុំធ្វេសប្រហែស ។

សូមបញ្ជាក់ផងថា គ្រឿងឧបភោគ​ បរិភោគ​ ទេយ្យទាន​ ដែលប្រគេនជូន​ វត្តអារាម​ ទាំង៣២​ វត្ត​នាពេល​នេះ​ អង្ករ ,មី ,ត្រី , ទឹកត្រី ,ទឹក ស៊ីអីវ ,ទឹកសុទ្ធ ,និងបច្ច័យមួយចំនួនផងដែរ៕

     

Filed in: ព័ត៌មានជាតិ