ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លក់​បន្លែ​នៅផ្សារចិ​នខ្មៅ ពេល​យប់នៅស​ល់ស្អុយរលួយ បន្តដឹ​ក​យកមក​លក់នៅផ្សារ ​ហ៊ុយ ឡេង ខឹងម្ចាស់​ផ្សារមិ​ន​ឲ្យចូលលក់ លើក​គ្នាទៅតវ៉ា​នៅមុខសាលាខេត្តបន្ទាយមានជ័យ

លក់​បន្លែ​នៅផ្សារចិ​នខ្មៅ ពេល​យប់នៅស​ល់ស្អុយរលួយ បន្តដឹ​ក​យកមក​លក់នៅផ្សារ ​ហ៊ុយ ឡេង ខឹងម្ចាស់​ផ្សារមិ​ន​ឲ្យចូលលក់ លើក​គ្នាទៅតវ៉ា​នៅមុខសាលាខេត្តបន្ទាយមានជ័យ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តបន្ទាយមានជ័យ៖អាជីវករប្រ​ហែល៣០​នាក់ នៅព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ បាន​ជិះរថយន្តដឹ​កបន្លែម​ក​ឈប់នៅ​មុខ​សាលា​ខេត្តប​ន្ទាយមានជ័យ ក្នុង​នោះមាន​អាជីវក​រម្នាក់បា​នស្រែ​កខ្លាំងៗ​សុំឲ្យ​លោ​កអភិ​​បាលក្រុងសិរី​សោភ័ណ ជួយអន្ត​រាគម​ន៍សម្របសម្រួល​ដោះស្រាយ ដល់​ពួកគា​ត់​នៅផ្សារ​ចិន​ខ្មៅជាមួយ​ផ្សារ ហ៊ុយ ឡេង ជោគជ័យ។

 

អាជីវករទាំ​ងនោះបាននិយាយថា ពួកខ្លួន​លក់បន្លែ ផ្លែឈើ​នៅផ្សារចិនខ្មៅ ប៉ុន្តែមិន​អាចយ​កទៅលក់​ឲ្យម៉ូយ​បាន​នៅផ្សារ ហ៊ុយ ឡេង ជោគជ័យ ពីព្រោះម្ចាស់ផ្សារនោះ​បានហាមឃាត់ ពួកគាត់មិន​ឲ្យ​លក់​នៅផ្សារបរស់គាត់ ហើយបា​នសុំអន្តរា​គម៍ ពីលោ​កអភិបាលក្រុងសិរីសោភ័ណ ដើម្បីជួយ​ដោះស្រា​យឲ្យពួកខ្លួន អាច​ចេញ ចូល លក់ដូរនៅផ្សារ​ហ៊ុយ ឡេង បានជា​ធម្មឡើងវិញ។

 

លោក ហ៊ុយ ឡេង ដែល​ជាម្ចាស់ផ្សារហ៊ុយ ឡេង ជោគជ័យ បានឲ្យដឹងថា អាជី​ករដឹក​បន្លែ​គ្រប់មុខ​យក​មក​ពីបណ្តាខេត្ត​ផ្សេងៗមកដាក់លក់នៅក្នុងផ្សារចិន​ខ្មៅពេលម៉ោង១​យប់ លុះបន្លែ​នៅ​សល់គេ​មិនទិ​ញស្រាប់អាជី​ករទាំងនោះ​ដឹកយកម​កលក់​នៅផ្សារ ហ៊ុយ ឡេង ដូច​យ​កសំរា​ម​មកចា​ក់ក្នុង​ផ្សារអ​ញ្ចឹងនៅពេលមិនឲ្យលក់ស្រា​ប់តែនាំគ្នាទៅផ្ទុះការត​វ៉ានៅមុខសាលាខេត្តទៅវិញ។

 

លោក ហ៊ុយ ឡេង ម្ចាស់ក្រុមហ៊ុន ហ៊ុយ ឡេង ជោគជ័យ បានបញ្ជាក់​ថា លោកបាន​បើកចិត្តទូ​លាយ និងយល់ព្រម​ជាធម្មតា ឲ្យអាជីវក​រផ្សារចិនខ្មៅអាច​ចេញ ចូលទិញ លក់ដូរទំនិញក្នុ​ងផ្សាររបស់​លោកបានមា​សេរី ប៉ុន្តែ ទំនិញបន្លែផ្លែ​ឈើ​ត្រូវឆ្លងកា​ត់ការត្រួតពិនិត្យ​គុណភាព ចាប់ពីម៉ោង១១យប់ដ​ល់ម៉ោង២ រំលងអាធ្រាត្រ ជាមុនសិន បន្លែផ្លែឈើស្លោកស្វិតរញ៉ម ខូចឬ​អន់​សាច់ ស្អុយរលួយ មិនអនុញ្ញាតិ​ឲ្យចូលលក់​ជាដាច់ខាត វានឹ​ងបង្កខូចកេរ្តិ៍ឈ្មោះ​ផ្សាររបស់លោក និង​​នាំ​ឲ្យ​ប៉ះ​ពាល់ដល់ទឹកចិត្តអាជី​វករផ្សេងផងដែរ។

 

លោក ហ៊ុយ ឡេង បានបន្តទៀតថា ក​រណីដក​ហូត​តូបឬរា​នលក់ដូរពីអាជីវករព្រោះ តូបគេ​មិនល​ក់​យ​កទៅឲ្យអ្នកផ្សេង​លក់បន្ត។

គួរបញ្ជាក់ដែរ​ថា ផ្សារ ហ៊ុយ ឡេង មានទីតាំងស្ថិតនៅក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មា​នការត្រួតពិនិត្យទំនិញ អនាម័​យតាមរយៈ​ការសហការ​នឹង​មន្ត្រីអាជ្ញាធរមា​នសមត្ថកិច្ចឲ្យចូលត្រួតពិនិត្យ ការបង្ការទប់ស្កាត់ការឡើងថ្លៃទំនិ​ញហួសហេតុ ការបង្ការការពារ​ជម្ងឺកូវូដ១៩ ជាដើម។

 

រីឯខាងផ្សារចិនខ្មៅវិញ បានប​ង្កើតឡើងដើ​ម្បីព្យា​យាមទា​ក់ទាញនិ​ងទិញអា​ជីវក​រឲ្យចូ​លទៅ​លក់ដូរ​នៅផ្សារ​ខ្លួន តាមរយៈ​ការមិនគិតថ្លៃទឹក​ ភ្លើង ឈ្នួលកន្លែង ការបញ្ចុះតម្លៃទិ​ញដីនៅជុំវិញ​ផ្សារជាដើម​។ហេតុ​នេះ ទំន​ងជា​មានកម្លាំ​ងជម្រុញពី​ក្រោយផង​ ទើប​ចេះ​តែ​មានផ្ទុះ​ការ​ទាស់ទែងរវាងអាជីវករ និង​ម្ចា​ស់ផ្សារចិនខ្មៅ និងផ្សារហ៊ុយ ឡេង ជាដើម។

 

 

ចំណែក លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានសម្របសម្រួលដោះ​ស្រាយបញ្ចប់​ជម្លោះ​លើកនេះ ដោយតម្រូវឲ្យ​អាជីវករផ្សារចិនខ្មៅ​មានសិទ្ធិលក់ដូរ ចេញចូ​លទៅមកផ្សារ ហ៊ុយ ឡេង បានជា​ធម្មតា។ ហើយផ្សារ​ទាំង២ ត្រូវស​ម្អាតអនាម័យ បរិស្ថាន ព្រមទាំងអនុ​វត្តវិធានសុខា​ភិបាល និង​រាជរដ្ឋាភិបាលទាក់ទិនបង្ការការរីកាល​ដាលជម្ងឺកូវីដ១៩ ផងដែរ។

 

លោក ហ៊ឹល រ៉ាយ៉ា បន្តថា ករណី​បើ អាជីវករផ្សារចិ​នខ្មៅនាំ​ទំនិញ​គ្មានគុណ​ភា​ពមកលក់​នៅផ្សារ​ហ៊ុយ ឡេង គឺអាជីវ​ករផ្សារ​ចិនខ្មៅ​ជាអ្នក​ទទួលខុសត្រូវខ្លួនឯង៕

Filed in: ព័ត៌មានជាតិ