ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

កិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញ ប្រចាំខែកញ្ញា តាមរយៈការបញ្ជូនរូបភាព និងសំលេង (Video Zoom

កិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញ ប្រចាំខែកញ្ញា តាមរយៈការបញ្ជូនរូបភាព និងសំលេង (Video Zoom
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅព្រឹកថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ០៨:៣០នាទី រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញ ប្រចាំខែកញ្ញា តាមរយៈការបញ្ជូនរូបភាព និងសំលេង (Video Zoom Meeting) ក្រោមអធិបតីភាពលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ

ដោយមាន០៦របៀបវារៈដូចខាងក្រោម ៖
១- ពង្រឹងការងារ សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។
២- ការងារអនុវត្តសេចក្តីសម្រេច លេខ៣០២/២១ ស.ស.រ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារមុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១។
៣- ការងារឆ្លងរបាយការណ៍ប្រចាំខែកញ្ញា ទិសដៅខែតុលា របស់រដ្ឋបាលខណ្ឌដូនពេញ។
៤- ការងារឆ្លងប្រាក់រង្វាន់លើកទឹកចិត្តជូនមន្រ្តីរាជការ រដ្ឋបាលខណ្ឌដូនពេញ។
៥- ការងារប្រឡងប្រណាំងទីក្រុងស្អាត ថ្នាក់ជាតិលើកទី៣។
៦- ការងារផ្សេងៗ
ក. ការងារពង្រឹង និងបែងចែកវេនប្រចាំការពេលយប់ ដើម្បីត្រៀមអន្តរាគមន៍ និងដោះស្រាយបញ្ហាផ្សេងៗនៅពេលយប់។
ខ. ការចេញសេចក្តីណែនាំដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់បង្កាទប់ស្កាត់គ្រោះថ្នាក់អគ្គីភ័យ។
គ. ការងារយកសំណាកមន្រ្តីរាជការ រដ្ឋបាលខណ្ឌ សង្កាត់ទាំង១១ មន្រ្តីជាប់កិច្ចសន្យា និងអង្គភាពពាក់ព័ន្ធក្រោយពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ៕

Filed in: ព័ត៌មានជាតិ