ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុង ក្រុងសិរីសោភ័ណ្ឌ និងស្រុកមង្គលបូរី

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុង ក្រុងសិរីសោភ័ណ្ឌ និងស្រុកមង្គលបូរី
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រ​ធានទី១ គណៈកម្មាធិ​ការជាតិគ្រប់គ្រងគ្រោះម​ហន្តរាយដំណាងដ៏ខ្ពង់​ខ្ពស់សម្តេចអគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន អមដំណើ​រដោយ ឯកឧត្តម ​អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឧត្តម​សេនី​យ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ និងមេបញ្ជា​ការកងកម្លាំង​ចម្រុះ អញ្ចើ​ញត្រួតពិនិត្យ​ស្ថានភាព ជំនន់ទឹកភ្លៀង និងផលប៉ះពាល់របស់​ប្រជាពលរដ្ឋដោយ​ផ្ទាល់នៅក្នុងក្រុង​សិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។

 

សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃនេះកម្ពុជា​បាននិ​ងកំពុងបន្តទទួលរងឥទ្ធិពលនៃជ្រលងសម្ពាធទាប បង្ករ​ឱ្យមា​នភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំងដែលអាចបង្ករជាជំនន់ទឹកភ្លៀង ជន់លិច និងបង្កឲ្យ​មានផ​ល​ប៉ះពាល់មួយចំនួន តែមិនទាន់ធ្ងន់ធ្ងនៅឡើយទេ។

 

ដោយឡែកប្រជាពលរដ្ឋដែលកំពុងរងគ្រោះមួយចំនួនពុំទាន់បានមកកាន់ទីទួលសុវត្ថិភាពដោយសារបញ្ហាភ័យខ្លាច​ជំងឺកូវីដ១៩ ទោះយ៉ាងណាកម្លាំងចម្រុះ បន្តខិតខំជួយពួកគាត់​ដោយអនុវត្តន៍​តាម​វិធាន​ការសុខាភិបាល។

 

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធ កំពុងយក​ចិត្តទុក​ដាក់ ត្រៀមជួយសង្គ្រោះ និងដោះស្រា​យការលំបាក​របស់ប្រជាព​លរដ្ឋតាម​ស្ថានភាពជា​ក់ស្តែង និងបង្កើនការ​យកចិត្តទុកដាក់ខ្ពស់ ដើម្បីតាមដានត្រួតពិនិត្យ និងគ្រប់គ្រងសភាពការណ៍ រួមជាមួយនិងការចល័តទូកសង្គ្រោះ គ្រប់គោលដៅដែល​រងការគំរាមកំហែង​ដោយទឹកជំនន់ទូ​ទាំងខេត្តបន្ទាយ​មានជ័យ ដើម្បីត្រៀមលក្ខណៈ ២៤ម៉ោងលើ២៤ម៉ោង ក្នុងការសង្គ្រោះប្រជាជន ក្នុងករណីមានហេតុការណ៍ធ្ងន់ធ្ងរកើតឡើង។

 

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានកោតសសើរគ​ណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងចម្រុះ ដែលបានអនុវត្តន៍ផែនការទប់ស្កាត់ និងដោះស្រាយបញ្ហា​បណ្តាលមក​ពីគ្រោះទឹកជំនន់តាមសរាចរណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា។

 

ក្នុងឱ​កាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍មួយចំនួន​ដល់គណៈ​កម្មាធិការ​គ្រប់គ្រងគ្រោះមហន្តរាយខេត្តត្រៀមបម្រុង និងមានវិធា​នការឆ្លើ​យតបបាន​ទាន់ពេលវេ​លាប្រកប​ដោ​យប្រសិទ្ធភាពសំដៅកាត់បន្ថយបានផលប៉ះពាល់ឱ្យនៅកម្រិតទាបបំផុត ដោយផ្តោជា​អាទិភាព​ខ្ពស់​ចំពោះអាយុជីវិតមនុស្ស៕

Filed in: ព័ត៌មានជាតិ