ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

សមត្ថកិច្ចបញ្ជាក់ថា ល្បែងស៊ីសងឈ្មោះ ទី ត្រូវសមត្ថកិច្ចបង្ក្រាប់ ហើយបន្ទាប់ពីបណ្តាញ ព័ត៌មានចុះផ្សាយ

សមត្ថកិច្ចបញ្ជាក់ថា ល្បែងស៊ីសងឈ្មោះ ទី ត្រូវសមត្ថកិច្ចបង្ក្រាប់ ហើយបន្ទាប់ពីបណ្តាញ ព័ត៌មានចុះផ្សាយ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(ខេត្តកំពង់ចាម)៖ក្រោយពីសារព័ត៌មានក្នុងស្រុក បានចុះផ្សាយថាល្បែង ស៊ីសងប្រជល់មាន់បៀ អាប៉ោងមួយកន្លែង ត្រង់ចំណុចតាមច្រក ចូលតាមខ្លោងទ្វារវត្ត ស្ថិតនៅចំណុចភូមិត្រពាំងឬស្សី ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ត្រូវបានសត្ថកិច្ចប៉ុស្តិ័ នគរបាលរដ្ឋបាលសំរោង បញ្ជាក់ថាត្រូវបាន បង្ក្រាប់ហើយគ្មាន លេងទៀតទេ។

ជាក់ស្តែងកាលពី រសៀលថ្ងៃទី២៦ខែ កញ្ញាឆ្នាំ២០២១វេលាម៉ោង ១៣និង៣០នាទីកម្លាំង នគរបាល ប៉ុស្តិ័រដ្ឋបាលសំរោ ងដឹកនាំបញ្ជារផ្ទាល់ ដោយលោកវរសេនីយ៍ត្រី ពោសាវ៉ាត នាយប៉ុស្តិ៍នគរបាល រដ្ឋបាលសំរោងបាន ចុះទៅល្បែងស៊ីសង មាន់ជល់បៀរអាប៉ោង ដែលអ្នកសារព័ត៌មាន ចុះផ្សាយស្ថិតត្រង់ ចំណុចតាមច្រកចូល តាមខ្លោងទ្វារវត្ត ស្ថិតនៅចំណុចភូមិ ត្រពាំងឬស្សី ឃុំសំរោង ស្រុកព្រៃឈរខេត្តកំពង់ចាម លទ្ធផលជាក់ស្តែង គឺជាដីវាលគ្មានអ្នកលែង សូម្បីតែមួយនាក់ ក៏គ្មានឡើយ។

លោកនាយប៉ុស្តិ៍បាន បញ្ជាក់ថាល្បែងទីតាំង ខាងលើដែលអ្នក សារព័ត៌មានចុះផ្សាយ នោះកាលពីថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២១ កម្លាំងនគរបាលនៃ អធិការរដ្ឋាននគរបាល ស្រុកព្រៃឈរសហការ ជាមួយកម្លាំង នគរបាលប៉ុស្តិ៍ រដ្ឋបាលសំរោងដឹក នាំបញ្ជារផ្ទាល់ដោយ លោកវរសេនីយ៍ឯក កែវស៊ៀងហ៊ាន់  អធិការស្រុកព្រៃឈរ បានចុះបង្ក្រាបល្បែង ស៊ីសងមួយកន្លែងស្ថិត នៅចំណុចភូមិត្រពាំងឬស្សី ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងចាប់ដកហូតបាន វត្តុតាងបានរួមមាន អាម៉ោងមាន់សំរាប់ ប្រជល់បានមួយចំនួន ចំណែកអ្នកលែងទំនង ដូចជាដឹងខ្លួនបាន គេចខ្លួនបាត់ ទុកតែឧបករណ៍ នៅនិងកន្លែង។

ចំណែកលោកវរសេនីយ៍ឯក កែវស៊ៀងហ៊ាន់ អធិការ ស្រុកព្រៃឈរបានប្រាប់ អោយដឹងថាដោយ អនុវត្តតាមបទ បញ្ជាយ៉ាងម៉ឹងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ឯម កុសល់ ស្នងការនគរបាល ខេត្តកំពង់ចាម ត្រូវបង្ក្រាប់រាល់ល្បែង ស៊ីសងទាំង ក៏ដូចជាការទប់ស្កាត់ ការជួបជុំគ្នាជាពិសេស នូវរាល់ល្បែងស៊ីសង ដែលមានលក្ខណ ប្រមូលផ្តុំ ក៏ដូចជាការទប់ការឆ្លង រើករាលដាលនូវ ជំងឺកូវិដ១៩ប្រភេទថ្មី ប្រភេទដែលតា៕

Filed in: ព័ត៌មានជាតិ