ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ឯកឧត្តម​ វង​ សូត​ : អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់​ ក្នុងការចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​នឹងដោះស្រាយទុក្ខកង្វល់ជូនដល់មូលដ្ឋាន និងត្រូវពិនិត្យ​មេីលឯកសារពាក់ព័ន្ធ​ត្រៀមទុកជាមុន ព្រោះថាថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ​/សង្កាត់ នឹងខិតជិតមកដល់ពេលខាងមុខនេះ

ឯកឧត្តម​ វង​ សូត​ : អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់​ ក្នុងការចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​នឹងដោះស្រាយទុក្ខកង្វល់ជូនដល់មូលដ្ឋាន និងត្រូវពិនិត្យ​មេីលឯកសារពាក់ព័ន្ធ​ត្រៀមទុកជាមុន ព្រោះថាថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ​/សង្កាត់ នឹងខិតជិតមកដល់ពេលខាងមុខនេះ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ត្បូងឃ្មុំ​ ៖​ ឯកឧត្តម​ វង​ សូត​ បានថ្លែង​ថា​ អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់​ ក្នុងការចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​នឹងដោះស្រាយទុក្ខកង្វល់ជូនដល់មូលដ្ឋាន និងត្រូវពិនិត្យ​មេីលឯកសារពាក់ព័ន្ធ​ត្រៀមទុកជាមុន ព្រោះថាថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ​/សង្កាត់ នឹងខិតជិតមកដល់ពេលខាងមុខនេះ។

ថ្លែងបែបនេះក្នុង​ឱកាសដែរ ឯកឧត្តម​ វង​ សូត​ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជន និងយុវនីតិសម្បទា​ និងជាប្រធានក្រុមការងារថ្នាក់ជាតិ​ចុះជួយស្រុកពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ​ និងឃុំជាច​ ស្រុកកំចាយមារ​ ខេត្តព្រៃវែង​ បានអញ្ជើញ​ប្រគល់អំណោយជូនរដ្ឋបាលស្រុកពញាក្រែក ជាគ្រឿង ឧបភោគបរិភោគ និងរថយន្ដ ព្រមទាំងបេីកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារកន្លងមក​ និងលេីកទិសដៅការងារបន្តត្រៀមលក្ខណៈបោះឆ្នោតជ្រេីសក្រុមប្រឹក្សាឃុំ​ និងផ្សព្វផ្សាយឯកសារ​ គោលនយោបាយ​អភិវឌ្ឍន៍​ឃុំសង្កាត់​ ឆ្នាំ​២០២២-២០២៧​ ដែលធ្វេីឡេីងនៅថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ​២០២១​ ស្នាក់ការគណបក្សស្រុកពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ​។

ឆ្លៀតឱកាសនោះដែរ​ ឯកឧត្តម​ ប្រធានក្រុមការងារ បានបញ្ជាក់បន្ថែមទៀត​ថា​ អាជ្ញាធរមូលដ្ឋាន​ ត្រូវខិតខំប្រឹងប្រែង​ បន្តធ្វេីកិច្ចការងារប្រយុទ្ធប្រឆាំងទៅនឹងការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩​ និងយកចិត្តទុកដាក់ខ្ពស់​សួសុខទុក្ខ​ពីក្រុមមន្ត្រីបុគ្គិលពេទ្យជួរមុខ​ ហេីយជាពិសេសនោះត្រូវផ្សព្វផ្សាយ​ បន្ត​អនុវត្តន៍​នូវ​វិធាន​សុខាភិបាល ​ត្រូវមាន​គម្លាតពីគ្នា គ្រប់ពេល ​និង​កុំ​ភ្លេច​ធ្វើ​អនាម័យ​ជាប្រចាំ​នាំមក​នូវ​សុខភាព​មាំ​ង​មួន​ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​រាត​ត្បាត​កូ​វីដ១៩ ​ដ៏​កាច​សាហាវ​នេះ​ និងជួយលេីកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋដែលមានវិជ្ជមានកូវីដ-១៩​ កំពុងសម្រាក់ពិនិត្យព្យាបាលនៅមន្ទីរ​ និងគ្រួសារជាប់ចត្តាឡីស័កតាមខ្នងផ្ទះ​ តំបន់បិទខ្ទប់​ ជាដេីម។ ហេីយមិនត្រឹមតែប៉ុណ្ណោះ​ ឯកឧត្តម​ វង​ សូត​ បានជម្រុញលេីកទឹកចិត្តដល់អាជ្ញាធរតាមបណ្តាឃុំទាំងអស់​ ត្រូវយកចិត្តទុកដាក់ចំពោះគ្រួសារពលរដ្ឋធ្វេីចំណាកស្រុក​ ពលករវិលត្រឡប់មកស្រុកកំណេីតវិញ និងគ្រួសារដែលទទួលរងគ្រោះថ្នាក់ផ្សេងៗ​ ទាំងបញ្ហាសុខមាលភាព​ និងជួយសម្រួលកាត់បន្ថយភាពក្រីក្ររបស់គ្រួសារនីមួយៗតាមភូមិឃុំ។

ឯកឧត្តម​ វង​ សូត​ ប្រធានក្រុមការងារថ្នាក់ជាតិ​ចុះជួយស្រុកពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ​ និងឃុំជាច​ ស្រុកកំចាយមារ​ ខេត្តព្រៃវែង​ បានផ្តោតសំខាន់ឲ្យប្រធានគណបក្សប្រជាជនកម្ពុជា​ តាមឃុំសង្កាត់នីមួយៗក្នុងស្រុកពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ​ និងឃុំជាច​ ស្រុកកំចាយមារ​ ខេត្តព្រៃវែង​ ត្រៀមរៀបចំបេក្ខជនរបស់ខ្លួន​ ក្នុងការឈរឈ្មោះ​សម្រាប់ជ្រេីសរេីសក្រុមប្រឹក្សា​ ឃុំសង្កាត់​អាណត្តិទី៥​ ខាងមុខនេះ​ និងត្រូវពិនិត្យមេីលឈ្មោះសមាជិកសមាជិកា​របស់គណបក្សតាមភូមិឃុំ​ ឲ្យមានឈ្មោះក្នុងបញ្ជីបោះឆ្នោត​ ហេីយប្រសិនបេីករណីពួកគាត់ពុំមានឯកសារគ្រប់គ្រាន់ត្រូវជួយផ្សព្វផ្សាយណែនាំសហការជាមួយអាជ្ញាធរមូលដ្ឋាន។

ក្នុងកិច្ចប្រជុំនេះដែ​រ​ ឯកឧត្តម​ វង​ សូត​ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជន​និងយុវនីតិសម្បទា​ និងជាប្រធានក្រុមការងារថ្នាក់ជាតិ​ចុះជួយស្រុកពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ​ និងឃុំជាច​ ស្រុកកំចាយមារ​ ខេត្តព្រៃវែង​ និងលោកជំទាវ​ ក៍បានជួយឧបត្ថម្ភសម្ភារៈសម្រាប់ធ្វេីការងារផ្សព្វផ្សាយបោះឆ្នោតរួមមាន៖​ អាវ​ មួក​ ​កាបូប​គណបក្សប្រជាជនកម្ពុជា​ ម៉ាស​៥ម៉ឺន​ម៉ាស​ ទឹកអាល់កុល​២០កាន​ និងរថយន្តចំនួន២គ្រឿង​ក្នុងនោះមួយគ្រឿងសម្រាប់ការងារស្រុកពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ​ និងមួយគ្រឿងទៀតជូនដល់ឃុំជាច​ ស្រុកកំចាយមារ​ ខេត្តព្រៃវែង​ ។

ហេីយ​ ឯកឧត្តម​ប្រធាន​ បានផ្តល់គ្រឿងឧបភោគបរិភោគដល់ស្រុកពញាក្រែករួមមាន៖​ អង្ករ៥តោន​ មីជាតិ២០០កេស​ ត្រីខ​ ២០កេស​ ក្រម៉ា៥០០​ ម៉ាស់​ ទឹកអាល់កុល​ និងថវិកា១០លាន​ ដេីម្បីជួយផ្គត់ផ្គង់ជួយដល់បងប្អូនប្រជាពលរដ្ឋដែលសម្រាក់ព្យាបាលជម្ងឺតាមមន្ទីរពេទ្យ​ ពលរដ្ឋធ្វេីចត្តាឡីស័ក​ តាមតំបន់បិទខ្ទប់ផងដែរ៕

Filed in: ព័ត៌មានជាតិ