ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឧត្តម​សេនី​យ៍ឯក ង៉ែត ​ចាន់ថុន និង​លោ​កឧត្ដម​សេនីយ៍ទោ​ សេង ធារិន អញ្ចើញចុះ​ត្រួត​ពិនិត្យ កង​កម្លាំង​អន្ត​រាគមន៍ របស់កងព​លតូច​ថ្មើរជើ​ងលេខ៥១ តម្លើងរោងតង់ចល័ត សម្រាប់ជួយ​សង្គ្រោះ​ប្រជាពលរ​ដ្ឋ ដែលរង​គ្រោះដោ​យទឹក​ជំនន់

ឧត្តម​សេនី​យ៍ឯក ង៉ែត ​ចាន់ថុន និង​លោ​កឧត្ដម​សេនីយ៍ទោ​ សេង ធារិន អញ្ចើញចុះ​ត្រួត​ពិនិត្យ កង​កម្លាំង​អន្ត​រាគមន៍ របស់កងព​លតូច​ថ្មើរជើ​ងលេខ៥១ តម្លើងរោងតង់ចល័ត  សម្រាប់ជួយ​សង្គ្រោះ​ប្រជាពលរ​ដ្ឋ ដែលរង​គ្រោះដោ​យទឹក​ជំនន់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តបន្ទាយមានជ័យ៖នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន ទីប្រឹក្សា​គ​ណៈកម្មាធិ​ការជាតិ​គ្រប់គ្រងគ្រោះ​មហន្តរាយ និង​លោ​កឧត្ដមសេនីយ៍ទោ សេង ធារិន មេបញ្ជការរ​ង នាយសេនាធិការ យោធភូមិភា​គទី៥ អញ្ចើ​ញចុះត្រួតពិនិត្យ កងកម្លាំង​អន្តរា​គម​ន៍ របស់កងពលតូចថ្មើរជើងលេខ៥១ តម្លើងរោងតង់ចល័ត សម្រាប់ជួយ​សង្គ្រោះប្រជា​ពលរដ្ឋ ដែ​លរងគ្រោះដោយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ នៅទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅក្នុង​ភូមិភ្នំជញ្ជាំងឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

 

លោកឧត្តមសេនីយ៍ សេង ធារិន បានបញ្ជាក់​ថា ស្ថានភាពទឹ​កនៅតែបន្តហក់ឡើងជាបន្តបន្ទាប់ ក្នុង​ស្រុក/ក្រុងមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ បណ្តាលឲ្យប៉ះពាល់ ដល់ជីវភាពរនៅប្រចាំថ្ងៃ ផ្ទះស​ម្បែង និងផលដំណាំមួយចំនួនផងដែរ។ក្នុងនោះដែ​រនៅថ្ងៃនេះ កម្លាំងអន្តរាគមន៍ របស់កងពលតូច​ថ្មើរជើងលេខ៥១ ក៏បាន​ចេញទៅកាន់តំបន់មួយចំ​នួន បំពេញប្រតិបត្តិការ ជួយជញ្ជូនសម្ភារ មនុស្ស​ចាស់ និងកុមារ មួយចំនួនមកកាន់​ទីទួលសុវត្ថិភាពផងដែរ ដោយមានការជួយរៀប​ចំជំរកស្នាក់នៅ​បណ្តោះ​អាសន្ន ស្បៀងសង្រ្គោះបន្ទាន់ ពីសំណាក់គណះកម្មការគ្រោះមហន្តរាយខេត្ត និងថ្នាក់​ជាតិ។

 

សូមបញ្ជាក់ថា កងកម្លាំងអន្តរាគ​មន៏ របស់កងពលតូចថ្មើរជើងលេខ៥១ ក៏កំពុងត្រៀម​អន្តរាគមន៏រួច​ជាស្រេច២៤​ម៉ោងលើ២៤ម៉ោង ត្រៀមជួយសង្រ្គោះក្នុងពេលចាំបាច់ តាមបទបញ្ជា និងសំណូមពរ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន៕

Filed in: ព័ត៌មានជាតិ